Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ផ្ទុះការចាប់អារម្មណ៍ខ្លាំង! បក្សីនៅខ្មែរមួយប្រភេទ ស៊ីតែសត្វពស់ជាអាហារ ភាគច្រើនរស់នៅតំបន់មួយនេះ
ដឹងទេ សង្គម

ផ្ទុះការចាប់អារម្មណ៍ខ្លាំង! បក្សីនៅខ្មែរមួយប្រភេទ ស៊ីតែសត្វពស់ជាអាហារ ភាគច្រើនរស់នៅតំបន់មួយនេះ

អត្ថបទដោយ​៖ Muyly វិច្ឆិកា ១៨, ២០២១

ជារឿងដ៏គួរឱ្យចាប់អារម្មណ៍ បក្សីមួយប្រភេទមានរាងតូចល្មម តែមានភាពក្លាហាន ក្នុងការរកចំណីចិញ្ចឹមជីវិតរបស់វា ដោយស៊ីតែសត្វពស់ជាអាហារ និងរស់នៅតាមព្រៃស្រោង ព្រៃល្បោះ និងដំណុះព្រៃក្មេង ព្រៃជាំជាដើម។

បក្សីប្រភេទនេះ ត្រូវបានគេស្គាល់ឈ្មោះថាជា អកពស់ព្រៃ មានឈ្មោះវិទ្យាសាស្ត្រថា Spilornis cheela មានស្លាបពណ៌ត្នោតក្រម៉ៅ ពេលហើរទៅ មានឆ្នូតគែមក្រោមនៃស្លាបពណ៌ខ្មៅ ដងខ្លួនមានអុជៗស ពាសពេញ និងមានកំប៉ោយក្រាស់ មានឆ្នូតទទឹងខ្មៅធំនៅចុងកន្ទុយ ជាប្រភេទសត្វដែលតែងតែបន្តពូជ ចាប់ពីខែមករា ដល់ ខែតុលា និងមានពង ចំនួនតែ ១ គត់។

ថ្មីៗនេះផងដែរ ក្រុមអ្នកអភិរក្ស បានរកឃើញបក្សីប្រភេទ អកពស់ព្រៃ នេះនៅលើដើមឈើ និង ហោះស្វែងរកអាហាររបស់វា ដែលមានកម្ពស់ ប្រមាណ ២០ ម៉ែត្រពីដី និងមានទីតាំងស្ថិតនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។ ការរក្សាបាននូវបក្សីប្រភេទកម្របែបនេះ គឺកើតចេញពីការខិតខំប្រឹងប្រែង របស់មន្រ្តីឧទ្យានុរក្ស ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយសហការជាមួយក្រុមការងារសិក្សាស្រាវជ្រាវជីវៈចម្រុះ ក្រោមការជួយឧបត្ថម្ភពី គម្រោងកាំប៉ាស់និងអង្គការ Birdlife៕

ប្រភព​ ៖ មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់