Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 កន្លែងថ្មីចែសនៅសៀមរាប អាចគេងបោះតង់អាំងភ្លើង សោយសុខជាមួយធម្មជាតិ ស្រស់ស្រាយបំផុត
ទៅណា សង្គម

កន្លែងថ្មីចែសនៅសៀមរាប អាចគេងបោះតង់អាំងភ្លើង សោយសុខជាមួយធម្មជាតិ ស្រស់ស្រាយបំផុត

អត្ថបទដោយ​៖ Muyly មករា ២៣, ២០២២

ស្ថិតនៅចម្ងាយប្រមាណជាង ៣០០ គីឡូម៉ែត្ រពីរាជធានីភ្នំពេញ ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ ដែលឆាប់ឆក់ដួងចិត្តប្រិយមិត្ត ឱ្យចង់ទៅទស្សនាកម្សាន្ត ដោយសារតែទីនោះជាទឹកដីអង្គរ សម្បូរទៅដោយប្រាង្គប្រាសាទដែលជាកេរ្តិ៍ដំណែលជាតិ រួមទាំងសម្បូរទៅដោយកន្លែងលម្ហែបែបធម្មជាតិថ្មីៗជាច្រើន គួរឱ្យចង់ទៅសម្រាកកម្សាន្ត ស្រាកស្រាន្តរំសាយរាល់ទុក្ខកង្វល់ទាំងឡាយក្នុងជីវិត។

ដូច្នេះហើយ ថ្ងៃនេះ «ប្រជាប្រិយ» សូមណែនាំនូវតំបន់លម្ហែបែបធម្មជាតិមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី ទឹកដីខេត្តសៀមរាប ដែលនៅទីនោះ មានឈ្មោះថា «ភូមលំហែសសី»។

«សសី» ជាកន្លែងដែលអាចផ្តល់នូវរសជាតិជីវិតមួយបែប ជាតំបន់ដែលមានទេសភាពវាលស្រែ អមជាប់នៅក្បែរជើងភ្នំ ម្តុំមាត់អូរ អាចអង្គុយលេងមើលផ្កាយរះក្នុងពេលរាត្រី ដុតភ្លើងអាំងត្រី និងអាចបោះតង់សម្រាកបានផងដែរ។

មិនតែប៉ុណ្ណោះ នៅទីនោះ មានខ្យល់អាកាសធម្មជាតិដ៏បរិសុទ្ធ ដលអាចផ្តល់ឱ្យប្រិយមិត្ត នូវអារម្មណ៍ពិត ជាមួយទេសភាពដ៏ស្រស់ត្រកាល អាចបន្ធូរបន្ថយនូវរាល់ទុក្ខកង្វល់ទាំងឡាយទាំងពួងបានផងដែរ៕

រូបភាពដោយ ៖ ទៅលេងបន្ទាយស្រី

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់