Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 សត្វឆ្កែ ដែលមានជាងគេលើលោក មានវីឡាស្កឹមស្កៃ អ្នកបម្រើឆ្វេងស្ដាំ និងតៃកុងឡានផ្ទាល់ខ្លួន
សង្គម

សត្វឆ្កែ ដែលមានជាងគេលើលោក មានវីឡាស្កឹមស្កៃ អ្នកបម្រើឆ្វេងស្ដាំ និងតៃកុងឡានផ្ទាល់ខ្លួន

អត្ថបទដោយ​៖ Trassi មីនា ១៩, ២០២៣

ក្នុង​អំឡុង​ឆ្នាំ ១៩៩១ ស្ត្រី​ជា​អ្នក​មាន​ស្តុកស្តម្ភ​សញ្ជាតិ​អាល្លឺម៉ង់​ម្នាក់​ឈ្មោះ Karlotta Leibenstein បាន​ទទួល​មរណភាព ដែល​ទ្រព្យសម្បត្តិ​ហូរហៀរ​របស់​នាង​ដែល​នៅ​សេសសល់​លើ​លោក​នេះ​ទាំង​ប៉ុន្មាន គឺ​ត្រូវ​ប្រគល់​ឱ្យ​សត្វ​ឆ្កែ​ចិញ្ចឹម​របស់​នាង​មួយ​ក្បាល ដោយសារ​តែ​នាង​គ្មាន​សាច់ញាតិ។

ហេតុ​នោះ​ហើយ ទើប​បាន​ជា​សត្វ​ឆ្កែ​ប្រភេទ German Shepherd ឈ្មោះ Gunther III និង​សមាជិក​ពូជ​ពង្ស​របស់​វា បាន​ក្លាយ​ជា​សត្វ​ឆ្កែ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​លើ​ពិភពលោក។ បើ​គិត​តាំង​ពី​អំឡុង​​ជំនាន់​ឆ្នាំ ៩០ មក តាំង​ពី​ទ្រព្យ​នៅ​ជា​របស់ Gunter III គឺ​មាន​ប្រមាណ​ជា ១០០ លាន​ដុល្លារ ដែល​មក​ទល់​ពេល​នេះ​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​គឺ​កើត​ឡើង​ដល់​ទៅ ៤ ដង​ឯណោះ។

សត្វ​ឆ្កែ Gunter IV ដែល​បន្ត​វេន​ពី Gunter III បច្ចុប្បន្ន​កំពុង​រស់​នៅ Miami រដ្ឋ Florida សហរដ្ឋ​អាមេរិក ដែល​រូប​វា​មាន​ទ្រព្យ​សម្បត្តិ​សរុប​ចំនួន ៣៧៥ លាន​ដុល្លារ។ កាល​ពី​ឆ្នាំ ២០០០ Gunter IV បាន​ទិញ​ផ្ទះ​វីឡា​ដ៏​ប្រណីត​ជាង ៦៥០ ម៉ែត្រ​ការ៉េ​ពី​តារា​ចម្រៀង Madonna ហើយ​វា​ក៏​ជា​ម្ចាស់​វីឡា​ប្រណីត​ៗ​មួយ​ចំនួន​ទៀត​នៅ Bahamas ផង​ដែរ។

ងាក​មក​ជីវិត​រស់​នៅ​របស់​សត្វ​ឆ្កែ​អភិជន​នេះ​វិញ គឺ​ប្រៀប​បី​ដូច​ជា​ចៅហ្វាយ​វ័យ​ក្មេង​ដូច្នោះ​ដែរ។ កាល​វិភាគ​ប្រចាំ​ថ្ងៃ​របស់ Gunter IV គឺ​រួម​មាន​ការ​បរិភោគ​អាហារ ការ​សម្រាក​កាយ និង​ការ​លំហែ​លេង។ ជា​ធម្មតា Gunter IV រត់​លេង​នៅ​ក្នុង​បន្ទប់​ដេក​ម្ចាស់​របស់​គេ ជិះ​ឡាន​ទំនើប​ដើរ​លេង​ដោយ​មាន​អ្នក​បើក​ឡាន​ផ្ទាល់​ខ្លួន ពេល​ផឹក​ពេល​ស៊ី គឺ​តែងតែ​មាន​អ្នក​បម្រើ​ឆ្វេង​ស្ដាំ​ជានិច្ច។

បន្ថែម​ពី​នេះ​ទៅ​ទៀត គ្រួសារ​ឆ្កែ​ត្រកូល Gunther ក៏​ជា​ម្ចាស់​ក្រុមហ៊ុន​មួយ​ផង​ដែរ ដែល​ក្រុមហ៊ុន​នោះ បុគ្គលិក​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ និង​ធានា​ថា​ទ្រព្យ​របស់​ពួកគេ​ដំណើរ​ការ​លូតលាស់​ល្អ៕

 

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់