អីយ៉ាស់! លេង Game និង Livestream ពេក ខាងស្រីប្រចណ្ឌរហូត ខឹងពេកខាងប្រុសចូលដណ្ដឹងប្រឹបៗ
នៅក្នុងរឿងរ៉ាវស្នេហា គេតែងសង្កេតឃើញ គូស្នេហ៍នីមួយៗ មុននឹងឈានដល់ថ្ងៃលើកជំនូន ចាប់ដៃគ្នាសាងអាពាហ៍ពិពាហ៍នឹងគ្នា ពួកគេតែងតែមានអនុស្សាវរីយ៍ពិសេសរៀងៗខ្លួន ខណៈគូខ្លះទៀតមានរឿងរ៉ាវប្លែកៗគួរឱ្យចាប់អារម្មណ៍ ដែលធ្វើឱ្យមហាជននឹកស្មានមិនដល់ផងដែរ ។
នេះដូចទៅនឹងរឿងរ៉ាវគូស្នេហ៍មួយគូ ដែលគេកំពុងល្បីល្បាញនៅក្នុងបណ្ដាញសង្គមអ៊ីចឹង ខាងកូនកំលោះដែលមានគណនីឈ្មោះ MD Sento បានរៀបរាប់នៅលើគណនី ក្នុងថ្ងៃពិសេសរបស់ខ្លួនឱ្យដឹងថា រូបលោកលេងតែ Game ហើយ Livestrream សោះ ក៏ខាងស្រីដែលជាសង្សារខ្លួនប្រចណ្ឌដែរ ។ លុះពូកែប្រចណ្ឌពេក ស្រាប់តែលោកសម្រេចចិត្ត ជូនដំណឹងចាស់ទុំ លើកជំនូនចូលស្ដី រៀបចំពិធីភ្ជាប់ពាក្យតែម្ដង ដែលពិធីភ្ជាប់ពាក្យនេះ បានធ្វើឡើងកាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ ។
ទាក់ទិនទៅនឹងរឿងរ៉ាវស្នេហាដ៏គួរឱ្យចាប់អារម្មណ៍នេះ គេសង្កេតឃើញមហាជនជាច្រើននាំគ្នា ចែករំលែកបន្តនៅលើបណ្ដាញសង្គម និងបានផ្ញើសារអបអរគូស្នេហ៍អ្នកទាំងពីរ ឱ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នង ខណៈមានគូស្នេហ៍យុវវ័យមួយចំនួន នាំគ្នាថេកឱ្យគ្នានៅក្នុងខំមិន ចង់បានស្នេហាមួយដែលច្បាស់លាស់បែបនេះផងដែរ ៕