Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 អស្ចារ្យ! កូនខ្មែរ អ្នកខេត្តកំពង់ចាម ផលិតយន្តហោះបញ្ជាខ្នាតតូចលក់ ក្រោយស្រាវជ្រាវអស់ ១៣ ឆ្នាំ
បច្ចេកវិទ្យា យើងធ្វើបាន សង្គម

អស្ចារ្យ! កូនខ្មែរ អ្នកខេត្តកំពង់ចាម ផលិតយន្តហោះបញ្ជាខ្នាតតូចលក់ ក្រោយស្រាវជ្រាវអស់ ១៣ ឆ្នាំ

អត្ថបទដោយ​៖ Muyly សីហា ១៩, ២០២១

មហាជននៅក្នុងបណ្ដាញសង្គម ផ្ទុះការភ្ញាក់ផ្អើល និងស្ញើចសរសើរជាខ្លាំង នូវសមិទ្ធផលថ្មី ដែលកើតចេញពីស្នាដៃកូនខ្មែរពិតៗ នោះគឺ យន្តហោះបញ្ជាខ្នាតតូច ដែលមានអានុភាពពិសេស និង មានរចនាបទដូចទៅនឹងយន្តហោះពិតៗ ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន ។

ថ្លែងមកកាន់ សារព័ត៌មាន «ប្រជាប្រិយ» បុរសវ័យ ៣០ ឆ្នាំម្នាក់ មានឈ្មោះ ជឿន ចននី មានស្រុកកំណើតមកពីខេត្តកំពង់ចាម និងជាអ្នកដឹកនាំការផលិតយន្តហោះបញ្ជាខ្នាតតូច នៃក្រុម «គំនិត» បានបញ្ជាក់ពីគោលបំណងស្នូលឱ្យបានដឹងថា មូលហេតុដែលនាំឱ្យលោកផលិតយន្តហោះបញ្ជានេះឡើង គឺដោយសារតែវាជាចំណង់ចំណូលចិត្តរបស់លោកតាំងពីក្មេង ខណៈលោកមានចំណេះជំនាញ នៅក្នុងផ្នែកមួយនេះផងដែរ ។

ម្យ៉ាងវិញទៀត លោកបានបន្ថែមថា លោកបង្កើតវាឡើងក្នុងគោលបំណងចង់ឱ្យប្រជាជនខ្មែរ បានប្រើប្រាស់នូវប្រភេទយន្តហោះបញ្ជាខ្នាតតូចមួយនេះ និងចង់ពញ្ញាក់ស្មារតីយុវជនខ្មែរ ក៏ដូចជាប្រជាជនខ្មែរ ឱ្យមកស្គាល់ពីគុណតម្លៃនៃបច្ចេកវិទ្យាក្នុងវិស័យមួយនេះ និងបង្ហាញទៅកាន់បរទេសថា ខ្មែរក៏អាចធ្វើបាន ។

ដោយឡែក ចំពោះអានុភាព នៃយន្តហោះបញ្ជាពិសេសខ្នាតតូច ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរនេះវិញ លោក ជឿន ចននី ដែលជាអ្នកដឹកនាំផលិត បានបញ្ជាក់ឱ្យដឹងថា ៖ «វាមានលក្ខណៈខុសពីផលិតផលផ្សេងៗត្រង់ថា វាមានរាងតូចល្មមសម្រាប់ប្រើប្រាស់ មានរូបរាងដូចយន្តហោះមែនទែន ថែមទាំងមានលក្ខណៈងាយស្រួលក្នុងការដោះផ្គុំ ខណៈគ្រឿងផលិតមានលក្ខណៈរឹងមាំ នឹងទទួលបានការតេស្តយ៉ាងត្រឹមត្រូវ ដើម្បីរក្សាបាននូវគុណភាព » ។

យ៉ាងណាមិញ បើក្រឡេកទៅអតីតកាល មុននឹងឈានដល់ការសម្រេចជារូបរាងនេះ អ្នកដឹកនាំផលិតយន្តហោះ បានបញ្ជាក់ឱ្យដឹងថា រូបលោកបានចាប់ផ្ដើមសិក្សាស្រាវជ្រាវតាំងពីពាក់កណ្ដាលឆ្នាំ ២០០៥ រហូតដល់ឆ្នាំ ២០១៨ មកម្ល៉េះ និង ទើបទទួលបានផលវិញចាប់ពីចុងឆ្នាំ ២០១៨ រហូតមកទល់បច្ចុប្បន្ននេះ ដែលធ្វើឱ្យលោកអាចលក់ចេញបាន មានដៃគូសហការ និងគ្រោងចុះបញ្ជីរៀបចំឱ្យទៅជាសង្វាក់ផលិតកម្មឧស្សាហកម្មផងដែរ ដែលបច្ចុប្បន្ននេះ ខាង «គំនិត» ក៏មានលក់ជាបណ្ដើរៗ ដោយក្នុង ១ យន្តហោះបញ្ជា មានតម្លៃចាប់ពី ២៧ ដុល្លារឡើងទៅ ក្នុងទំហំ ២៧ cm ។

ជាចុងក្រោយ បុរសវ័យ ៣០ ឆ្នាំ ដែលតស៊ូផលិតបាននូវយន្តបញ្ជារូបនេះ បានផ្ញើសារលើកទឹកចិត្តដល់យុវជន ឱ្យយកចិត្តទុកដាក់រៀនសូត្រ ចំណាយពេលស្រាវជ្រាវឱ្យបានច្រើន ជាជាងការខាតពេលទៅនឹងរឿងមិនគប្បីផ្សេងៗ ។ ក្នុងនោះលោកក៏បានសំណូមពរ ឱ្យអ្នកមានថវិកានៅក្នុងស្រុក ចាប់អារម្មណ៍ ងាកមកវិនិយោគនៅក្នុងវិស័យបច្ចេកវិទ្យាឱ្យបានច្រើន ដើម្បីពាំនាំយកមកនូវអ្វីដែលថ្មី ជូនប្រជាជាតិកម្ពុជាយើង ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់