នៅលើពិភពលោក គេកត់សម្គាល់ឃើញមានកោះដែលស្អាតៗជាច្រើន មានទឹកសមុទ្រខៀវស្រងាត់ មានរុក្ខជាតិបៃតង និង អមទៅដោយទេសភាពយ៉ាងច្រើនសម្បូរបែប ។ ថ្ងៃនេះ យើងនឹងលើកយកកោះទាំង ៥ ដែលស្អាតជាងគេនៅលើពិភពលោក ។ មានកោះណាខ្លះ? សូមតាមដានជាមួយ «ប្រជាប្រិយ »ទាំងអស់គ្នា ។
១. កោះ Fiji
កោះដែលស្អាតជាងគេនៅលើពិភពលោកនោះ គឺកោះ Fiji ស្ថិតក្នុងប្រទេសមួយនៅប៉ាស៊ីហ្វិកខាងត្បូង ដែលមានប្រជុំកោះ ជាង ៣៣៣ នោះគឺ ណូវែលសេឡង់ ។ ចំពោះកោះទាំង ៣៣៣ នេះវិញពិតជាស្រស់ត្រកាល រីឯទឹកសមុទ្រវិញពិតជាស្អាតត្រចះត្រចង់ និង មានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតខ្លាំង ពោលគឺគ្មានសំរាម ។ កោះ Fiji គឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់ទៅកម្សាន្ត ព្រោះវាប្រៀបដូចជានៅឋានសួគ៌អ៊ីចឹង ។
២. កោះ Bora Bora
កោះ Bora Bora គឺជាកោះតូចមួយនៅប៉ាស៊ីហ្វិកខាងត្បូង ដែលស្ថិតនៅក្នុងប្រទេស Polynesia ។កោះនេះហ៊ុមព័ទ្ធទៅដោយខ្សាច់ (កោះតូចៗ) មិនត្រឹមតែប៉ុណ្ណោះ វាមានទឹកសមុទ្រយ៉ាងខៀវស្រងាត់ថែមទៀតផង ។ ចំពោះឆ្នេរនេះដែរ គឺបានជាប់ចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោក ។
៣. កោះ Maldives
កោះ Maldives គឺស្ថិតនៅឯប្រទេស Maldive តែម្តង ។ កោះនេះបានជាប់ចំណាត់ថ្នាក់លេខ ៣ នៅលើពិភពលោក មិនត្រឹមតែប៉ុណ្ណោះ ទឹកសមុទ្រនៅទីនេះគឺ ថ្លាស្រស់ស្អាតខ្លាំងណាស់ ដែលអមទៅដោយកោះផ្សេងៗព័ទ្ធជុំវិញ ពោលគឺសម្បូររុក្ខជាតិស្អាតៗតែម្តង ។
៤. កោះ Tahiti
ចំពោះកោះដែលបានចំណាត់ថ្នាក់លេខ ៤ វិញគឺបានទៅលើកោះ Tahiti ដែលស្ថិតនៅឯ French Polynesia ។ ពិតជាមិនអាចមើលរំលងបានទេ កោះនេះក៏ស្អាតមិនចាញ់កោះដទៃដែរ ពោលគឺមានទេសភាពស្រស់ខ្យល់បរិសុទ្ធ អមទៅដោយទឹកសមុទ្រខៀវស្រងាត់ ថ្លាឆ្វង់ និង រុក្ខជាតិយ៉ាងច្រើនសម្បូរបែប ។
៥. កោះ Maui
កោះ Maui គឺជាកោះមួយស្ថិតនៅឯកោះហាវៃ ចំពោះទេសភាពវិញពិតជានៅក្បែរភ្នំមែនទែន កោះនេះមានឆ្នេរខ្សាច់គួរឱ្យចាប់អារម្មណ៍ ប្រជាជននៅក្បែរតំបន់នោះ បានទៅលេងនៅទីនោះយ៉ាងញឹកញាប់ ព្រោះគេស្គាល់ថាជាកោះនេះមានទឹកស្ងប់ស្ងាត់ រមណីយដ្ឋានអ៊ូអរ និងភោជនីយដ្ឋានដែលទទួលបានការកោតសរសើរយ៉ាងខ្លាំង ៕
ប្រភព ៖ U.S NEWS