Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ចុងខែដាច់លុយ! តោះរៀនធ្វើបាយស្រូបញុំានៅផ្ទះ អស់លុយតិច ហើយរសជាតិធានាម៉ាអ៊េម
ញុំាអី សង្គម

ចុងខែដាច់លុយ! តោះរៀនធ្វើបាយស្រូបញុំានៅផ្ទះ អស់លុយតិច ហើយរសជាតិធានាម៉ាអ៊េម

អត្ថបទដោយ​៖ Vathey មករា ២៩, ២០២៣

ច្បាស់ណាស់ទៅហើយ បើគ្រាន់តែនិយាយពីរឿង បាយសាច់ជ្រូកនោះ លោកអ្នកប្រាកដជាកូរពោះ ស្រក់ទឹកមាត់ នឹកដល់ហាងអាហារជាច្រើនជាក់ជាមិនខាន ។ ក្នុងនោះ បើគិតមកដល់ពេលនេះ បាយសាច់ជ្រូក ក៏ត្រូវបានអ្នកនិយមចូលចិត្តញុំាហៅថា បាយបឋម បាយសិស្សសាលា ក៏ព្រោះតែនៅពេលដែលបានញុំាហើយ គ្រប់គ្នាតែងតែនឹកដល់អតីតកាល ញុំាបានដែលមានរសជាតិនេះ ពេលនៅរៀនជាក់ជាមិនខាន។

ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកនូវរូបមន្តធ្វើបាយសាច់ជ្រូក ឬ បាយបឋម ដែលដកស្រង់ពី គណនីឈ្មោះ Sreythik Tho មកចែករំលែកជាចំណេះដឹងជូនប្រិយមិត្តអ្នកអានទាំងអស់គ្នា។

#គ្រឿងផ្សំ

-សាច់ជ្រូក យកសាច់ជាប់ខ្លាញ់ កន្លះគីឡូ, សាច់ជ្រូកជាប់ខ្លាញ់ចិញ្ច្រាំ កន្លះខាំ, ពងទា ៤ គ្រាប់, ស្លឹកខ្ទឹម ២ ដើម, ស្បែកជ្រូកបន្តិច, ត្រសក់, ការ៉ុត, ខ្ទឹមក្រហម, ខ្ទឹមសរ, ក្រូចឆ្មារ, អំបិល, ម្សៅស៊ុប, ស្ករត្នោត, ប្រេងខ្យង, ទឹកដោះគោឆៅ កន្លះកូនចាន, ប្រេងអូលីវ (ឬក៏ប្រើប្រេងធម្មតាក៏បាន)។

#របៀបធ្វើ

+របៀបប្រឡាក់សាច់៖

-យកសាច់ជ្រូកហាន់ ជាបន្ទះស្តើងៗ ប្រឡាក់ប្រេងខ្យង ម្សៅស៊ុប ស្ករត្នោត ទុកចោលមួយយប់។

+របៀបធ្វើជ្រក់៖

ចិតត្រសក់ និង ការ៉ុត ជាចំណិតស្តើងៗ រួចដាក់អំបិល ស្ករ និង ក្រូចឆ្មារ ភ្លក្សល្មមជូរប្រៃផ្អែម ហើយច្របាច់តិចៗឱ្យចូលជាតិ ។ បន្ទាប់មក ដាក់ខ្ទឹមសរចិញ្ច្រាំ និង ខ្ទឹមក្រហម ហាន់ស្តើងៗលាយចូលគ្នា រួចយកទៅដាក់ក្នុងទូរទឹកកកឱ្យត្រជាក់មួយយប់។

+ របៀបចៀនសាច់ឱ្យទន់ និង ឆ្ងាញ់មានជាតិ៖

-ចាក់ប្រេងអូលីវ ឬ ប្រេងឆាធម្មតា ចូលប្រហែលកន្លះកូនចានចង្កឹះ ដាក់ឱ្យក្តៅ រួចដាក់សាច់ចូលចៀន ។ ចៀនបានមួយត្រលប់ហើយ ចាក់ទឹកដោះគោឆៅចូលរំងាស់វា និង បើកភ្លើងចង្ក្រាន្តល្មមៗ តិចៗ ។ រំងាស់ទាល់តែដាច់ទឹក នៅសល់តែប្រេង និង សាច់ឡើងក្រហមឈ្ងុយ សឹមលើកសាច់ឡើងទុកមួយឡែក (ធ្វើបែបនេះសាច់ទន់ ហើយឈ្ងុយឆ្ងាញ់ មានជាតិ) ។

+របៀបធ្វើទឹកខ្លាញ់ស្រូបលើបាយ៖

យើងអាចយកទឹកប្រេងដែលចៀនសាច់នៅសល់ មកឆាជាមួយខ្ទឹមសរឱ្យឈ្ងុយ សឹមចាក់សាច់ជ្រូកចិញ្ច្រាំ និងស្បែកជ្រូកចូលគ្នា រួចឆាឱ្យឆ្អិន។ ដាក់ប្រេងខ្យង ម្សៅស៊ុប ស្ករ រំងាស់បន្តិច រួចគោះពងទាវ៉ៃឱ្យសព្វ លាយទឹកបន្តិចប្រហែល ៣ ស្លាបព្រា រួចចាក់​ពងទាចូលសាច់ឆាម្តងបន្តិចៗ (កូរបណ្តើរ ចាក់ចូលបណ្តើរ) រួចបិទភ្លើង ចាក់ស្លឹកខ្ទឹមចូល ។ ចៀនពងទាស្តើងៗមិនបាច់ដាក់គ្រឿងនោះឡើយ។

បន្ទាប់ពីធ្វើគ្រឿងផ្សំផ្សេងៗរួចរាល់ យើងដួសបាយដាក់ចាន យកពងទាដែលចៀន និង សាច់ជ្រូក ហាន់ស្ដើងដាក់ពីលើ ហើយចុងក្រោយស្រូបទឹកខ្លាញ់ ដាក់ជ្រក់ ជាការស្រេច។ បញ្ចាក់៖ សម្រាប់គ្រឿងផ្សំអាចប្រែប្រួលទៅតាមការចូលចិត្ត តែហាមធ្វើប្រៃ (ព្រោះយើងញុាំជាមួយសាច់ ទឹកខ្លាញ់ និង ជ្រក់ទៀត)៕

ប្រភព៖ Sreythik Tho

 

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Peugeot Motocycles ឧបត្ថម្ភម៉ូតូស៊េរីថ្មី Django Matte Black

ឧសភា ២៣, ២០២៣
អត្ថបទក្រុមហ៊ុន

ធនាគារ វីង សហការជាមួយក្រុមហ៊ុន JRF ​ផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់ពីជប៉ុន​មកកម្ពុជា

ឧសភា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

តស់ណាត់គ្នា! ចង់ញ៉ាំអាហារឆ្ងាញ់ៗ បរិកាសបែប Private កុំភ្លេចភោជនីយដ្ឋាន Yuzu Omakase

ឧសភា ១៥, ២០២៣
បច្ចេកវិទ្យា

MSI Stealth 17 Studio A13V Gaming Laptop

ឧសភា ១០, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់