ស្លុតចិត្តអស់ហើយ! ម៉ោងជិត ២ ទើបបានហូបបាយ ឯមុខវិញខ្លោចខ្មៅគួរឱ្យអាណិត បងប្អូនមើលចុះគាត់ខំដើម្បីអ្នកណា?
មហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញវីដេអូមួយនៅក្នុងបណ្តាសង្គម របស់គណនីមួយដែលមានឈ្មោះ Radx បានបង្ហោះវីដេអូនៅក្នុងបណ្តាញទំនាក់ទំនងសង្គម បង្ហាញពីសកម្មភាពរបស់សមត្ថកិច្ច ដែលឈរយាមនៅតាមគោលដៅបិទខ្ទប់ទាំងយប់ទាំងថ្ងៃ ស្ទើរតែគ្មានពេលសម្រាក និង ពេលបាយត្រឹមត្រូវ ។
យោងតាមរយៈម្ចាស់គណនីបណ្តាញទំនាក់ទំនងសង្គមខាងលើនេះ បានលើកឡើងថា «ម៉ោងជិត ២ ហើយទើបបានហូបបាយទេ អរគុណដល់បងបងកងកម្លាំង ដែលលះបង់ដើម្បីប្រទេសជាតិ»។
បន្ទាប់ពីបានឃើញវីដេអូនេះរួចហើយ មហាជនកើតក្តីអួលដើមក ខ្លោចចិត្តអាណិតដល់កម្លាំសមត្ថកិច្ចយ៉ាងក្រៃលែង រកពាក្យថ្លែងមិនចេញ លើសពីអាណិតដល់កងកម្លាំងសមត្ថកិច្ច ក្នុងការលះបង់ដ៏ខ្ពងខ្ពស់ ទាំងពេលវេលា ទាំងកម្លាំកាយ ទាំងកម្លាំចិត្ត សម្រាប់បូជាជូនទៅកាន់ប្រទេសជាតិនៅក្នុងកាលៈទេសៈអាសន្ន ដែលបង្កឡើងដោយជំងឺចង្រៃកូវីដ-១៩ និង មានការស៊ែរចែករំលែកបន្តគ្នាពីមួយទៅមួយ អមជាមួពាក្យកោតសរសើរគ្រប់ៗគ្នា ៕
ប្រភព ៖ Radx