Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ចង់បង្កើតមុខរបរគ្រួសារ សាកជម្រើស ៣ មុខនេះ មានដើមទុន ១០០ ទៅ ៣០០ ដុល្លារ អាចធ្វើលក់បានហើយ
សង្គម

ចង់បង្កើតមុខរបរគ្រួសារ សាកជម្រើស ៣ មុខនេះ មានដើមទុន ១០០ ទៅ ៣០០ ដុល្លារ អាចធ្វើលក់បានហើយ

សីហា ៥, ២០២៣

ជាទូទៅគេសង្កេតឃើញថាមានមុខរបរចំនួន ៣ ដែលសមស្របសម្រាប់ប្រជាពលរដ្ឋខ្មែរមិនសូវមានដើមទុន ពោលគឺត្រឹម ១០០ ទៅ ៣០០ ដុល្លារប៉ុណ្ណោះ តែអាចរកចំណូលដោះស្រាយជីវភាពក្រុមគ្រួសារបានសមរម្យ ។ ចង់ដឹងថាមានរបរអ្វីខ្លះសូមអានអត្ថបទខាងក្រោមនេះ ៖

១-របរលក់នំបញ្ចុក

របរលក់នំបញ្ចុកបានក្លាយជាមុខរបរពេញនិយម និង ជារបរមួយដែលស្រ្តីភាគច្រើនបានចាប់យក និង បានយិតយោងជីវភាពពួកគាត់ឱ្យចាកផុតពីភាពក្រីក្រ ។ បើតាមស្រ្តី ឈ្មោះ គាំរុន អាយុ ៤៩ ឆ្នាំ មានស្រុកកំណើតនៅភូមិអណ្តូងសំរិទ្ធ ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ បច្ចុប្បន្នប្រកបរបរលក់នំបញ្ចុកនៅក្រុងភ្នំពេញ បានបង្ហើបឱ្យដឹងថា សម្រាប់អ្នកដែលគ្មានមុខរបរហើយចង់ប្រកបរបរលក់នំបញ្ចុកដូចគាត់បើមានដើមទុនត្រឹម ១០០ ដុល្លារ គឺអាចរែកនំបញ្ចុកដើរលក់បាន គ្រាន់តែនឿយបន្តិច តែបើមានដើមទុនដល់ ៣០០ ដុល្លារគឺអាចធ្វើជារទេះរុញនំបញ្ចុកដើរលក់វាធូរកម្លាំងជាង ព្រមទាំងលក់បានច្រើនជាងការរែកដើរលក់ ។

២-របរលក់ពងទាកូន

ស្រ្តីលក់ពងទាកូនម្នាក់ដែលបានលក់ពងទាកូននៅខាងក្រោយផ្សារសាមគ្គី ផ្លូវ ១២២ សង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក ឈ្មោះសួរ វួចនី អាយុ ៥០ ឆ្នាំ មានបទពិសោធក្នុងរបរនេះច្រើនឆ្នាំមកហើយ ដោយក្នុង ១ ថ្ងៃលក់ពងទាកូនបានយ៉ាងហោចពី ៥០០ ទៅ ៦០០ គ្រាប់ បានបង្ហើបឱ្យដឹងថា ត្រឹមតែមានដើមទុន ២០០ ទៅ ៣០០ ដុល្លារអាចចាប់របរលក់ពងទាកូនបានហើយ ពោលគឺឱ្យតែមានចិត្តចង់ពិតប្រាកដ ក្នុងនោះសំខាន់ត្រូវមានកន្លែងលក់ច្បាស់លាស់ ចេះធ្វើជ្រក់ខ្ទឹមសម្រាប់ជ្រលក់ពងទាកូនឱ្យមានរសជាតិឆ្ងាញ់ត្រូវតាមចំណង់ចំណូលចិត្តអតិថិជន ។ ការចេះធ្វើឱ្យពងទាកូនមានរសជាតិឆ្ងាញ់មានអនាម័យមិនទាន់គ្រប់គ្រាន់ទេ សំខាន់អ្នកលក់ត្រូវចេះរួសរាយរាក់ទាក់អតិថិជន ទើបអាចទាក់ទាញភ្ញៀវឱ្យចង់ចូលម្តងហើយម្តងទៀត ។

៣-របរលក់លៀសហាល

លៀស​ហាល​ជា​អាហារ​ដែល​ប្រជាជន​ខ្មែរ​ភាគច្រើន​ចូលចិត្ត​ទទួលទាន​ ​ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់​ ​មិន​ចំណាយ​ប្រាក់​ច្រើន​ ​និង ​មាន​ច្រើន​រសជាតិ​តាម​តម្រូវការ​ទៀតផង​ ។​សម្រាប់អ្នកចង់ប្រកបរបរនេះមានដើមទុនត្រឹមតែ ១០០ ទៅ ២០០ ដុល្លារក៏អាចធ្វើបានសំខាន់ ឱ្យតែមានរទេះរុញ ឬ ម៉ូតូដឹកដើរលក់ ។​ ដោយសារតែ​លៀស​ហាល​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ទាំង​នៅក្នុង​ទីក្រុង​ ​និង ​នៅ​ទី​ជនបទ​ ​ទើប​គេ​សង្កេតឃើញ​ថា​​អ្នកលក់​លៀស​ហាល​បច្ចុប្បន្ន​នេះ​បាន​ចាប់ផ្តើម​បង្កើត​ភាព​ច្នៃប្រឌិត​ឡើង​ ​ដោយ​ខ្លះ​ដាក់​លក់​លើ​ម៉ូតូ​ ​ខ្លះ​ដាក់​ក្នុង​កញ្ចក់​ ។

​​ស្រ្តីលក់លៀសហាលម្នាក់ឈ្មោះ​ ​ស៊ីនួន​ ​បាន​ឱ្យដឹងថា​ ក្នុងមួយថ្ងៃៗគាត់អាច​លក់​បាន​ប្រហែលជា ​ ​៣០ គីឡូក្រាម​ ​ទៅ ៤០ គីឡូក្រាម ​ ​ហើយ​ក្នុង​មួយ​គីឡូក្រាម​អាច​ចំណេញ​ប្រមាណ​ ២៥០០ រៀល​ដែរ​ ​ហេតុនេះ​ជាមធ្យម​យើង​សល់​លុយ​ប្រហែល ៨ ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់