ព្រះរាជពិធីច្រត់ព្រះនង្គ័ល កូនខ្មែរគួរដឹង តើរាជពិធីនេះប្រារព្ធឡើងដើម្បីអ្វី?
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាបុណ្យប្រពៃណីជាតិមួយ ដែលគេតែងរៀបចំធ្វើជារៀងរាល់ឆ្នាំ កើតមានមកអំពីបុរាណកាលមកម៉្លេះ ។ ដោយឡែកនៅឆ្នាំនេះ ពិធីបុណ្យត្រូវបានរៀបចំឡើងនៅថ្ងៃទី ៤រោច ខែ ពិសាខ ត្រូវនឹងថ្ងៃសុក្រ ជាថ្ងៃនក្ខត្តឫក្សដ៏ឧត្តម ពោលគឺត្រូវនឹងថ្ងៃទី ៣០ ខែមេសា គ្រិស្តសករាជ ២០២១ ក្នុងគោលបំណង សម្ពោធផ្ដើមបើកក្សេត្ររដូវ សុំទឹកភ្លៀងពីទេវតា ការអភិវឌ្ឍវិស័យកសិកម្ម និង ដាស់ព្រះធរណី ។
អំពីគោឧសភរាជ
គោឧសភរាជ និង ប្រផ្នូលល្អ ឬ អាក្រក់ គឺជាការផ្សងគោឧសភរាជតាមរយ:ការបរិភោគនូវធញ្ញហារកសិផល តិណជាតិ និង ជលហារទាំងប្រាំពីរមុខ មានដូចជា ស្រូវ ពោត សណ្ដែក ល្ង ស្មៅ ស្រា និង ទឹកជាដើម ។ លុះគោឧសភរាជបានបរិភោគនូវអាហារទាំងប្រាំពីរមុខនោះហើយ ទើបយើងអាចកំណត់ដឹងនូវប្រផ្នូលល្អ ឬ អាក្រក់បានដូចតទៅនេះ ៖
អំពីប្រផ្នូលល្អ
-ស្រូវ ៖ បើបរិភោគស្រូវ ទំនាយថាស្រូវនឹងបានទទួលទិន្នផលខ្ពស់ ឬ ទាបទៅតាមកម្រិតនៃការបរិភោគ
-ពោត ៖ បើបរិភោគពោត ទំនាយថាពោតនឹងបានទទួលទិន្នផលខ្ពស់ ឬ ទាបទៅតាមកម្រិតនៃការបរិភោគ
-សណ្តែក ៖ បើបរិភោគសណ្តែក ទំនាយថាសណ្តែកនឹងបានទទួលទិន្នផលខ្ពស់ ឬ ទាបទៅតាមកម្រិតនៃការបរិភោគ
-ល្ង ៖ បើបរិភោគល្ង ទំនាយថាល្ងនឹងបានទទួលទិន្នផលខ្ពស់ ឬ ទាបទៅតាមកម្រិតនៃការបរិភោគ
-ទឹក ៖ បើផឹកទឹកនោះប្រផ្នូលថាឆ្នាំនោះទឹកនឹងមានប្រមាណតិច ឬ ច្រើនទៅតាមកម្រឹតនៃការផឹកនោះ
អំពីប្រផ្នូលអាក្រក់
-ស្មៅ ៖ បើបរិភោគស្មៅ ទំនាយថាឆ្នាំនោះនឹងកេីតមានជំងឺតម្កាត់ច្រើនកន្លង ជាពិសេសលើសត្វពាហន: និង សត្វចិញ្ចឹមដទៃ
-ស្រា ៖ បើកសុរា ទំនាយថាឆ្នាំនោះនឹងមានមនុស្សចិត្តកោងកាច មានចោរព្រៃចោរស្រុករុករានរាតត្បាតច្រើនកន្លង ។
គួរឱ្យដឹងដែរថា សម្រាប់ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ នេះ គ.ស ២០២១ នេះ ព្រះរាជពិធីច្រត់ព្រះនង្គ័លមិនមានប្រារព្ធធ្វើឡើយ ព្រោះស្ថិតក្នុងស្ថានភាពរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ៕
ប្រភព ៖ ទេវធីតាសង្ក្រាន្ត