ទម្លាប់ល្អ ៥ យ៉ាង បញ្ជាក់ថាអ្នកជាមនុស្សមានតម្លៃខ្ពស់ អ្នកផងគោរពស្រឡាញ់គ្រប់គ្នា
វាជាការពិតណាស់ថា មនុស្សជាច្រើនចង់បានជីវិតមួយដែលមានតម្លៃ ថ្វីដ្បិតតែភាពរុងរឿងមិនអាចកើតមានចំពោះមនុស្សគ្រប់ៗគ្នាបាន តែមនុស្សគ្រប់ៗគ្នាពិតជាអាចមានឱកាសដើម្បីទទួលបាននូវភាពរុងរឿង ។ អស់កង្វវតទៅទៀតហើយ ភាពរុងរឿងប្រកបដោយតម្លៃវានឹងកើតមានចំពោះអ្នក ប្រសិនបើអ្នកមានទម្លាប់ល្អ ៥ យ៉ាងនេះនៅក្នុងខ្លួន ៖
១. ខិតខំប្រឹងប្រែងខ្នះខ្នែងធ្វើការ
ពិតណាស់ជីវិត គឺវាមិនមានភាពងាយស្រួលនោះឡើយ តែងជួបទុក្ខលំបាកវេទនា ជួបសេចក្តីសុខ ក៏ប៉ុន្តែអ្នកត្រូវចេះផ្តល់ពេលវេលា និង ផ្តល់ឱកាសឱ្យខ្លួនឯងឱ្យបានសមរម្យក្នុងការហ្វឹកហាត់ ឬ សាកល្បង នោះជីវិតនឹងងាយស្រួលដាក់ជាមិនខាន ព្រោះអ្វីដែលអ្នកត្រូវប្រឈម ជាអ្វីដែលអ្នកបានបន្សំរួចជាស្រេចហើយ ។
២. ឥរិយាបថ
ជាសកម្មភាពអ្វីមួយដែលមើលឃើញពីខាងក្រៅ តែវាពុំមែនមានតម្លៃដូចផ្នែកខាងក្នុងនោះទេ ។ សម្រាប់បង្ហាញពីទង្វើ និង សកម្មភាពជាក់ស្តែង ដូចជា ដេក ដើរ ឈរ អង្គុយ ជាដើម ។ កាយវិការបង្ហាញពីចរិតរបស់មនុស្ស ឯបញ្ញាបង្ហាញតាមយៈពាក្យសម្តី បើអ្នកធ្វើសកម្មភាពបែបណា ជាការពិតអ្នកនេងទទួលបានផលជិះត្រឡប់មកវិញដូចនោះជាមិនខាន ។
៣. ជំនឿចិត្ត
អ្នកអាចរាប់អានមនុស្សគ្រប់គ្នា ប៉ុន្តែត្រូវតែស្និទ្ធស្នាលជាមួយមនុស្សដែលមានគុណភាពតែប៉ុណ្ណោះ នោះអ្នកនឹងអាចជៀសវាងបាននូវបញ្ហាធ្ងន់ធ្ងរ ។ ភាពពិសេស គឺតែងតែធ្វើនូវអ្វីដែលសម្តីអ្នកបាននិយាយ ។ ត្រូវតែជឿជាក់ថា គ្រប់បញ្ហាសុទ្ធតែមានដំណោះស្រាយ បើអ្នកស្រាយមិនបានទេ ត្រូវតែស្វែងរកជំនួយ ជាការពិតណាស់ ពិតជាមានវិធីណាមួយក្នុងចំណោមវិធីមួយរយ ដែលអាចដំណើរការបាន ។
៤. ការគ្រប់គ្រងព័ត៌មាន
អាវុធដ៏មានប្រសិទ្ធភាពដើម្បីទទួលបានជោគជ័យ គឺការក្ដាប់នូវព័ត៌មានឱ្យបានគ្រប់ស្ថានការណ៍ និង គ្រប់ជ្រុងជ្រោយ ។ រក្សា ឬ ទទួលយកព័ត៌មានណាដែលល្អត្រឹមត្រូវ និង ទាន់ហេតុការណ៍ នោះសំណាងល្អនឹងនៅជុំវិញខ្លួនជានិច្ច ព្រោះអ្វីដែលអ្នកបានធ្វើវានឹងរមែងតែងតែជាអ្វីត្រូវនឹងកាលៈទេសៈ ដែលឆ្លើយតបមកវិញនូវប្រយោជន៍សម្រាប់ខ្លួនអ្នក ។
៥. ការគ្រប់គ្រងពេលវេលា
ជីវិត គឺជាដំណើរមួយដែលគ្មានថ្ងៃនឹងអាចវិលត្រឡប់ក្រោយបាននោះឡើយ ។ ដូចនេះអ្នកត្រូវតែច្បាស់ប្រាកដថា អ្វីដែលសំខាន់ និង ចាំបាច់ដែលអ្នកត្រូវតែធ្វើវា ហើយអ្វីដែលមិនសំខាន់មិនចាំបាច់ត្រូតែបោះបង់វាចោលកុំស្តាយស្រណោះវាឱ្យសោះ ។ ពិតប្រាកដណាស់ ម៉ោងធ្វើការ គឺត្រូវធ្វើការ ម៉ោងសម្រាក គឺត្រូវតែសម្រាក ៕
ប្រភព ៖ អក្សរសិល្ប៍បស្ចិមប្រទេស