បើយល់ថាខ្លួនឯងជាមនុស្សគិតច្រើនជ្រុល ចូរប្រញាប់ធ្វើរឿង ៤ យ៉ាងនេះភ្លាមកុំឱ្យហួសពេល
នៅក្នុងរយៈកាលចុងក្រោយនេះ កត្តាអ្នកប្រឈម និង ការគិតច្រើនជ្រុល បានកើនឡើងជាលំដាប់ ។ នេះប្រហែលជាអាចមកពីពួកគេចំណាយពេលវេលាច្រើន និង ផ្ដោតអារម្មណ៍ច្រើនពេកទៅលើការងារ ក៏ដូចជាកិច្ចការរបស់ពួកគេកំពុងធ្វើ ទើបភ្លេចចំណាយពេលទំនាក់ទំនងជាមួយបរិស្ថានជុំវិញខ្លួន បណ្ដាលឱ្យធ្លាក់ខ្លួនក្លាយទៅជាមនុស្សគិតច្រើនជ្រុល ។
ជុំវិញរឿងនេះដែរ ថ្ងៃនេះយើងនឹងលើកយកនូវ វិធីសាស្ត្រ ៤ យ៉ាង អាចជួយស្រោចស្រង់អ្នក ពីការគិតច្រើនជ្រុល ដែលមានដូចជា ៖
១. ចាប់ផ្ដើមធ្វើមាធិ
កន្លងមកអារម្មណ៍អ្នកពុំបានស្ងប់សុខឡើយ ដោយសារតែរវើរវាយជាមួយកិច្ចការដែលអ្នកត្រូវធ្វើ ដូច្នេះហើយបើចង់បញ្ឈប់ការគិតច្រើន រឿងដែលអ្នកគួរធ្វើមុនគេនោះគឺ សមាធិនេះឯង ព្រោះវាអាចជួយឱ្យអារម្មណ៍អ្នកស្ងប់ លែងរវើរវាយច្រើន និង មានអារម្មណ៍ផ្ដោតលើការងារបានច្បាស់លាស់ជាងមុន ។
២. គិតរឿងវិជ្ជមានជាចម្បង
រាល់រឿងរ៉ាវដែលបានកើតឡើង អ្នកគប្បីគិតលើរឿងវិជ្ជមានមុនគេ ព្រោះវាអាចជំរុញទឹកចិត្តអ្នកមិនឱ្យភ័យខ្លាច ហើយអ្វីដែលកាន់តែពិសេសទៀតនោះ វាជួយជំរុញផ្លូវចិត្តរបស់អ្នកឱ្យក្លាហានជាងមុន និង ប្រសើរជាងការដែលព្រួយខ្វាយខ្វល់ ជាមួយរឿងរ៉ាវដែល មិនទាន់កើតឡើង នឹងមើលមិនឃើញ ។
៣. ចាប់ផ្ដើមហាត់ប្រាណ
ពេលខ្លះ ការគិតច្រើន អាចបណ្ដាលមកពីកត្តាសុខភាពរបស់អ្នកចុះថយ ដែលកាយវិការ និង ខួរក្បាលមានលក្ខណៈស្ពឹកស្រពន់ ។ ដូច្នេះអ្នកគប្បីធ្វើលំហាត់ប្រាណ ដើម្បីទទួលបានសុខភាពមាំទាំ កាយវិការរហ័សរហួន រួមជាមួយអារម្មណ៍ស្រស់ស្រាយ ។
៤. ចាប់ផ្ដើមចំណាយពេលជាមួយធម្មជាតិ
ការដែលនៅតែមួយកន្លែង ជាច្រើនថ្ងៃជាប់ៗគ្នា នឹងបណ្ដាលឱ្យអ្នកស្មុគស្មាញ អួរអាប់ ធុញថប់គិតច្រើនជាមិនខាន ។ ដូច្នេះហើយចាំបាច់ត្រូវចំណាយពេលវេលា ទៅដកដង្ហើមស្រូបយកខ្យល់ធម្មជាតិ ស្ដាប់សំឡេងសត្វយំ លាយឡំទឹកហូរ និងស្វែងយល់ពីដំណើរធម្មជាតិ ធានាថាអ្នកនឹងអាចផ្លាស់ប្ដូរពីមនុស្សគិតច្រើនបានហើយ ៕