ដល់ក! ស្ថានភាពនៅចំណុចស្ពានច្បារអំពៅ ពេលនេះស្ទះខ្លាំងណាស់
នៅល្ងាចថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ នេះ ស្ថានភាពចរាចរណ៍ស្ថិតនៅត្រង់ចំណុចស្ពានព្រះមុនីវង្ស ច្បារអំពៅ មានការកកស្ទះយ៉ាងខ្លាំង ដោយមានម៉ូតូឡានបន្តកន្ទុយគ្នាយ៉ាងហូរហែឥតដាច់ ដោយសារតែស្ពានព្រះមុន្នីវង្សចាស់ ត្រូវបានផ្អាករយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃនេះទៅ ។
គួរឱ្យដឹងដែរថា នៅរសៀលថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពង្វាងចរាចរណ៍នៅលើស្ពានព្រះមុនីវង្សចាស់ជាបណ្ដោះអាសន្ន រយៈពេល ០៣ ថ្ងៃ ចាប់ពីម៉ោង ០៨ និង ០០ នាទីព្រឹកថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១ ដើម្បីជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មីវិញ ៕