
នៅព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១០៣ រូប ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលក្នុងនោះគេឃើញថា អ្នកឆ្លងភាគច្រើនជាអាជីវករនៅផ្សារអូឫស្សី និង កម្មករកម្មការិនីរោងចក្រ ឌីន ហាន់ ។
ក្នុងនោះផងដែរ តាមរយៈបញ្ជីឈ្មោះ នៅក្នុងលេខរៀងទី ៩៩ បានរកឃើញ កម្មករអូសរទេះ ក្នុងផ្សារអូឫស្សី ច្រកទី ៤ ម្នាក់វិជ្ជមានកូវីដ-១៩ ភេទស្រី អាយុ ១៧ ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ២០ ផ្លូវលេខ ១៦៦ ភូមិ ៦ សង្កាត់អូរឫស្សីទី ៤ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
អត្ថបទដោយ៖ Muyly