
ផ្ទុះត្រឹមតែប៉ុន្មានថ្ងៃ គិតមកដល់ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានប្រកាសរកឃើញអាជីវករ អ្នកចេញចូលជាប្រចាំ ឬញឹកញាប់នៅផ្សារអូរឫស្សីកើនឡើងដល់ទៅ ១១១ នាក់ហើយ ។
ក្នុងករណីនេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់នៅផ្សារអូរឫស្សី ឬអ្នកចេញចូលជាប្រចាំ ឬ ញឹកញាប់ទាំងអស់ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងដូចជាខាងក្រោម ៖
– វិទ្យាល័យបាក់ទូក
– វិទ្យាល័យបឹងត្របែក
– មណ្ឌលសុខភាពចាក់អង្រែក្រោម
– មន្ទីរពេទ្យខ្មែរ-សូវៀត
– សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
– មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕
អត្ថបទដោយ៖ បេប៊ី