
មហាជនផ្ទុះការកោតសរសើរយ៉ាងខ្លាំង នូវទឹកចិត្តដ៏សប្បុរសរបស់ ឧកញ៉ា ទៀ វិចិត្រ បន្ទាប់ពីបានឃើញ លោកជួយសង្គ្រោះស្ត្រីរងគ្រោះ ធ្លាក់ឈាមធ្ងន់ធ្ងរ និង មានផ្ទៃពោះម្នាក់ ទៅកាន់មន្ទីរពេទ្យខេត្ត តាមរយៈអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ដែលមានទីតាំងស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
ស្រ្តីរងគ្រោះខាងលើមាន ឈ្មោះ អុល ណន ភេទស្រី អាយុ ៤១ ឆ្នាំ មានផ្ទៃពោះ ហើយមូលហេតុគឺបណ្តាលមកពីស្ត្រីរូបនេះ ជិះអង្រឹងហើយដាច់អង្រឹង ធ្លាក់មកដីកាលពីប៉ុន្មានថ្ងៃមុន ហើយបច្ចុប្បន្ននេះបានសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ។
ជុំវិញរឿងនេះ ឧកញ៉ា ទៀ វិចិត្រ បានបង្ហើបពាក្យចាក់យ៉ាងចាក់ដោតមួយឃ្លា និង ប្រកបទៅដោយអត្ថន័យថា អូប័រពេទ្យរបស់ក្រុមហ៊ុន GTVC របស់លោកឧកញ៉ា បង្កើតឡើងសម្រាប់ចេញជួយសង្គ្រោះប្រជាពលរដ្ឋ ឬ ភ្ញៀវទេសចរណ៍ នៅពេលមានជំងឺ ឬ ជួបហេតុការណ៍ផ្សេងៗ នៅលើផ្ទៃសមុទ្រ និង នៅតាមបណ្តាលកោះនាៗ ក្នុងខេត្តព្រះសីហនុ ដើម្បីបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យក្នុងខេត្តបានឆាប់រហ័ស ។
បន្ទាប់ពីបានឃើញសកម្មភាព និង ឃ្លាដ៏ចាក់ដោតបែបនេះ មានមហាជនជាច្រើនបានគាំទ្រ ធ្វើការចែករំលែកបន្តគ្នាពីមួយទៅមួយ និង បានភ្ជាប់មកជាមួយនៅពាក្យស្ញើចសរសើរទឹកចិត្ត និង ជូនពរដល់ ឧកញ៉ា ទៀ វិចិត្រ ទៀតផង ៕
ប្រភព ៖ ប្រជាជន ខេត្តព្រះសីហនុ
អត្ថបទដោយ៖ Tomson