ស្រឡាញ់ខ្លួន ស្រឡាញ់គ្រួសារ បញ្ឈប់ទង្វើទាំងនេះភ្លាមៗ ពេលកំពុងរីករាលដាលជំងឺកូវីដ-១៩
បើយោងតាមឯកសាររបស់ Thai Health Promotion Foundation បានបង្ហាញថា ទង្វើទាំង ១០ យ៉ាងនេះ ជាទង្វើដែលយើងតែងតែធ្វើវាជាប្រចាំ ប្រសិនជាស្ថានភាពធម្មតាមិនមែនជាបញ្ហាអ្វីនោះទេ តែបើក្នុងស្ថានការណ៍ដែលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ដូចរាល់ថ្ងៃនេះ ទង្វើទាំងនេះអាចធ្វើឱ្យអ្នកប្រឈមមុខនឹងជំងឺនេះបាន ។ តើជាទង្វើអ្វីខ្លះ?
១. យកដៃញីភ្នែក និង រន្ធច្រមុះញឹកញាប់
២. មកដល់ផ្ទះហើយទម្លាក់ខ្លួនគេងលើគ្រែ មិនងូតទឹក មិនប្ដូរសម្លៀកបំពាក់ភ្លាមៗ
៣. ចាប់កាន់របស់របរក្នុងផ្ទះដោយមិនទាន់បានលាងដៃ
៤. មិនទម្លាប់យកម៉ាស់ ឬ អាល់កុលលាងដៃតាមខ្លួន
៥. នៅជិតគ្នាមិនរក្សាគម្លាត ១-២ ម៉ែត្រ
៦. ឱបថើប ចាប់ដៃគ្នាជាមួយគូស្នេហ៍ ឬ គ្រួសារ
៧. ឈឺហើយ មិនព្រមនៅផ្ទះដាច់ដោយឡែកពីអ្នកដទៃ
៨. ប្រើប្រាស់របស់របររួមជាមួយអ្នកដទៃ
៩. ញ៉ាំអាហារដែលចម្អិនទុកយូរ ឬ ញ៉ាំអាហារឆៅមិនឆ្អិន
១០. ជប់លៀងសប្បាយជាមួយមិត្តភក្តិ