
ថ្មីៗនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២ នាក់ ពាក់ព័ន្ធនឹងការសរសេរបង្ហោះព័ត៌មានបំភ្លៃការពិត លើការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅកម្ពុជា ។
បច្ចុប្បន្នជនសង្ស័យទាំង ២ រូប ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។
ជនសង្ស័យ ០២ នាក់ដែលកម្លាំងសមត្ថកិច្ចចាប់ខ្លួនមានអត្តសញ្ញាណដូចខាងក្រោម ៖
១. ឈ្មោះ ធន ចន័្ទថា ភេទប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ
២. ឈ្មោះ ម៉ី សុផន ភេទស្រី អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ
គួរបញ្ជាក់ផងដែរថា ជនសង្ស័យទាំងពីរនាក់នេះ បានធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានខ្លឹមសារដូចខាងក្រោម ៖
ជនសង្ស័យឈ្មោះ ធន ចន្ទ័ថា បានបង្ហោះថា «មើលឱ្យហើយបងប្អុនខ្មែរប្រជាពលរដ្ឋមិនព្រមចាក់វ៉ាក់សាំងចិន បង្ខំឱ្យគេចាក់ទៅវិញ ហេតុអ្វីក៏យកប្រជាពលរដ្ឋខ្លួនឯងជាសត្វសម្រាប់ពិសោធន៍ទៅវិញ» ។
ជនសង្ស័យឈ្មោះ ម៉ី សុផន បានបង្ហោះថា «កម្ពុជាជាប្រទេសមួយដែលមិនមានការឆ្លងជម្ងឺរលាកផ្លូវដង្ហើម (កូវីដ១៩) ឬស្លាប់ដោយជម្ងឺនេះគួរឲ្យព្រួយបារម្ភឡើយ ។ ហេតុអ្វីបានជារដ្ឋាភិបាលឯកបក្សប្រញាប់ប្រញាល់ អំពាវនាវឱ្យប្រជារាស្ត្រខ្មែរ ចាក់វ៉ាក់សាំងរបស់ចិន ដែលមិនទាន់បានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) យ៉ាងតក់ក្រហល់បែបនេះ? ក្នុងនាមប្រជាពលរដ្ឋខ្មែរសាមញ្ញម្នាក់ នាងខ្ញុំយល់ឃើញថា ជាហេតុផលនយោបាយច្រើនជាង ក្នុងចេតនាចង់ការពារជម្ងឺឆ្លងនេះជូនប្រជាពលរដ្ឋ ។ ដោយហេតុថា ចង់ផ្គាប់ចិត្តចិន ជួយការពារអំណាច និង ជួយជ្រោមជ្រែងឱ្យលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចបន្តពីលោកទី ១ ។ ទី ២ បង្វែរការចាប់អារម្មណ៍ពីសហគមន៍ជាតិ និង អន្តរជាតិ ចំពោះវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរនៅកម្ពុជានាពេលបច្ចុប្បន្ន» ៕
អត្ថបទដោយ៖ Muyly