
យោងតាមអនុសាសន៍ណែនាំ និង ការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម (Sropharm Beijing Institute of Biological Products) ដែលជាជំនួយមនុស្សធម៌របស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអនុញ្ញាតឱ្យបន្តចាក់ជូនដល់បងប្អូនដែលជាកម្មករប្រមូលសំរាម នៅរាជធានីភ្នំពេញ បន្ថែមលើក្រុមមនុស្សដែលជាបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលិសជាតិ និង អាជ្ញាធរជួរមុខ ដូចជា គណៈអភិបាលខេត្ត គណៈអភិបាលក្រុង/ស្រុក ខណ្ឌ គណៈកម្មការភូមិ -ឃុំ-សង្កាត់ ។
ក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនជាកម្មករប្រមូលសំរាម នៅរាជធានីភ្នំពេញ ដែលមានអាយុពី ១៨ ឆ្នាំ ដល់ ៥៩ ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំង ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅតាមទីតាំងដូចខាងក្រោមនេះ ៖
១. មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ
២. មន្ទីរពេទ្យបង្អែកច្បារអំពៅ
៣. មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
៤. មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ
៥. មន្ទីរពេទ្យបង្អែកព្រែកព្នៅ
៦. មន្ទីរពេទ្យបង្អែកដង្កោ
៧. មន្ទីរពេទ្យបង្អែកចតុមុខ
៨. មន្ទីរពេទ្យបង្អែកពោធិចិនតុង ៕
សូមអានលម្អិតក្នុងសេចក្តីប្រកាសខាងក្រោម ៖
អត្ថបទដោយ៖ Muyly