
អាជ្ញាធរនគរបាលខេត្តសៀមរាប បានធ្វើការជួយសង្គ្រោះសត្វឆ្កែចំនួន ៦១ ក្បាលចេញពីកណ្ដាប់ដៃក្រុមពិឃាតសត្វ ដែលត្រៀមយកទៅសម្លាប់យកសាច់លក់ ។
យោងតាមការចេញផ្សាយរបស់គេហទំព័រហ្វេសប៊ុក Animal Rescue Caombodia បានឲ្យដឹងថា សត្វឆ្កែរងគ្រោះទាំងអស់នោះកំពុងត្រូវបានរក្សាទុក ហើយក្រុមគ្រូពេទ្យកំពុងតែយកចិត្តទុកដាក់ មើលថែរក្សាព្យាបាលសត្វទាំងនោះជាបន្ទាន់ផងដែរ ។ សូមបញ្ជាក់ផងដែរថា ការរឹបអូសសង្គ្រោះសត្វឆ្កែជាច្រើនក្បាលនេះគឺជាការរឹបអូសផ្លូវការដំបូងបំផុតនៅប្រទេសកម្ពុជា ៕



អត្ថបទដោយ៖ Muyly