
ថ្មីៗនេះ មានអ្នកប្រើប្រាស់ whatsapp ជាច្រើន បានងាកមកប្រើកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗ មានដូចជាកម្មវិធី Signal និង កម្មវិធី Telegram ជាដើម បន្ទាប់ពីការប្រកាសដាក់ចេញលក្ខខណ្ឌថ្មីរបស់កម្មវិធី WhatsApp ដែលទាមទារឱ្យអ្នកប្រើប្រាស់ទាំងអស់ត្រូវតែយល់ព្រមចែករំលែកទិន្នន័យឯកជនភាព របស់ពួកគេ មានដូចជា ឈ្មោះ លេខទូរសព្ទ បញ្ជីអាសយដ្ឋាន លេខសំគាល់អាសយដ្ឋានទីតាំង (IP address) និងទិន្នន័យប្រើប្រាស់មួយចំនួនទៀត ជាមួយក្រុមហ៊ុនហ្វេសប៊ុក ។
ការផ្លាស់ប្ដូរនេះ គឺដោយសារពួកគេព្រួយបារម្ភពី សុវត្ថិភាពឯកជនភាពរបស់ពួកគេ ប៉ុន្តែក៏ធ្វើឱ្យពួកគេនឹកស្ដាយឯកសារក៏ដូចជាអនុស្សាវរីយ៍ចាស់ៗពីមុនផងដែរ ដូច្នេះហើយ ដើម្បីទាក់ទាញចំនួនអ្នកប្រើប្រាស់ឱ្យបានកាន់តែច្រើន និងដើម្បីធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ដែលចង់ធ្វើការផ្លាស់ប្ដូរពីកម្មវិធីផ្សេងៗទៀតមានដូចជា WhatsApp, Line និង KakaoTalk មកកម្មវិធី Telegram ផងនោះ ក្រុមហ៊ុន Telegram បានធ្វើបច្ចុប្បន្នភាពកម្មវិធី ហើយថែមទាំងបានធ្វើការផ្សព្វផ្សាយណែនាំដល់អ្នកប្រើប្រាស់ក្នុងការទាញយកទិន្នន័យដូចជាសារពីកម្មវិធីចាស់ទៀតផង។
ដើម្បីធ្វើការផ្ទេរនេះបាន សូមលោកអ្នកចូលទៅអានការណែនាំរបស់ក្រុមហ៊ុន Telegram តាមតំណភ្ជាប់ដូចខាងក្រោម៖ សូមចុចទីនេះ
អត្ថបទដោយ៖ Muyly