
វត្ត បុញ្ញាខេត្តារាម គឺជាវត្តអារាមដ៏ល្បីល្បាញមួយប្រចាំក្រុងព្រៃវែង ខេត្តព្រៃវែង ។ វត្តអារាមមួយនេះ ស្ថិតនៅចំទីតាំងដ៏ល្អឥតខ្ចោះ មានតែមួយគ្មានពីរ នៅប្រទេសកម្ពុជា ។ ស្ថិតនៅចំណុចកណ្ដាលនៃក្រុងព្រៃវែង មានហេរដ្ឋារចនាសម្ព័ន្ធ ផ្លូវទូរគមនាគមន៍ ហ៊ុមព័ទ្ធជុំវិញ ព័ទ្ធជារង្វង់ៗ ជាថ្នាក់ៗ ស្អាតឥតខ្ចោះនៅពេលគេប្រើកាមេរ៉ាថតពីលើអាកាស ។
ប្លង់គោលនៃក្រុងព្រៃវែង ត្រូវបានរៀបចំបានយ៉ាងល្អបំផុត កម្រប្រទះ ដោយគេសាងសង់ផ្លូវប្រៀបដូចជាសម្បុកពីងពាង ព័ទ្ធជារង្វង់ និងមានផ្លូវកាត់ចូលគ្រប់ជ្រុង ចំណែកឯផ្ទះសម្បែងប្រជាពលរដ្ឋ ត្រូវបានសាងសង់ ក្នុងចន្លោះផ្លូវ ជាថ្នាក់ៗ យ៉ាងមានរបៀបរៀបរយទៅតាមស្ថានរូបរាង នៃប្លង់គោល ។
ចង់ដឹងថា តើមានទិដ្ឋភាពអស្ចារ្យប៉ុណ្ណានោះ សូមទស្សនាដូចតទៅ៖
រូបភាព៖ ម៉ននី បណ្ឌិត
អត្ថបទដោយ៖ Tomson