Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ក្បាច់ថ្មី! ចិញ្ចឹមត្រីតាមប្រព័ន្ធ Biofloc មានឱកាសចំណេញច្រើនហួសការស្មាន
Pop Biz សង្គម

ក្បាច់ថ្មី! ចិញ្ចឹមត្រីតាមប្រព័ន្ធ Biofloc មានឱកាសចំណេញច្រើនហួសការស្មាន

កក្កដា ១១, ២០២១

កន្លងទៅកសិករច្រើននាំគ្នាចិញ្ចឹមត្រីបែបសាមញ្ញនៅក្នុងអាង ស្រះ ត្រពាំង បៀរ… ជាដើម តែបច្ចុប្បន្នការចិញ្ចឹមតាមរយៈប្រព័ន្ធ Biofloc ត្រូវបានគេយកមកអនុវត្តនៅស្រុកខ្មែរហើយ ដែលការចិញ្ចឹមបែបនេះវាមានលក្ខណៈទំនើបជាងការចិញ្ចឹមត្រីតាមបែបធម្មតា ព្រោះប្រើរយៈពេលខ្លី ផលច្រើន ថែទាំស្រួល ប្រើទឹកតិច និង ចំណេញច្រើនទាំងចំណី និង ទីកន្លែង ។

លោក ផន ​រ៉ានី អាយុ ៣៧ ឆ្នាំមានទីលំនៅភូមិទួលតារ៉ី ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ជាម្ចាស់ កសិដ្ឋាន C.A.N farm ដែលធ្លាប់ទៅរៀនសូត្រដកពិសោធពីរបៀបចិញ្ចឹមត្រីតាមរយៈប្រព័ន្ធ Biofloc នៅប្រទេសឥណ្ឌូណេស៊ី និង បានប្រើវិធីចិញ្ចឹមត្រីបែបនេះនៅក្នុងកសិដ្ឋានរបស់គាត់ផ្ទាល់ បានបង្ហើបឱ្យដឹងថា ៖ «ការចិញ្ចឹមត្រីតាម System Biofloc គឺចំណេញច្រើនយ៉ាងណាស់ ពោលគឺគេអាចដាក់កូនត្រីចិញ្ចឹមពី ៥០០ ក្បាលទៅ ១០០០ ក្បាលក្នុងផ្ទៃទឹកមួយម៉ែត្រក្រឡា ច្រើនជាងការចិញ្ចឹមត្រីបែបធម្មតាដែលគេដាក់បានត្រឹម ៥០ ទៅ ៦០ ក្បាលប៉ុណ្ណោះ» ។

លោកបានបន្ថែមទៀតថា ៖ «ក្នុងការចិញ្ចឹមគឺប្រើទឹកតិច ដោយមិនបាច់ដូរទឹកច្រើនទេ គ្រាន់តែមួយថ្ងៃបង្ហូរទឹកចេញប្រមាណ ១០ ភាគរយ ហើយដាក់ចូលវិញដូចដើមធ្វើឱ្យទឹកមិនធំក្លិនស្អុយត្រីក៏ធំធាត់លឿន ហើយវាស៊ីចំណីតិចជាងការចិញ្ចឹមធម្មតាចន្លោះពី ៣ ទៅ ១៥ ភាគរយ ពីព្រោះប្រព័ន្ធនេះវាបង្កើតជាប្លង់តុងបង្កើតជាចំណីសម្រាប់សត្វក្នុងទឹកទាំងអស់ ។ ពិសេសទៀតនោះការចិញ្ចឹមត្រីតាម System Biofloc ធ្វើឱ្យត្រីមានពណ៌ស្អាត រសជាតិឆ្ងាញ់ ស្រួលរកទីផ្សារ និង លក់បានថ្លៃជាងត្រីធម្មតា» ។

ការចិញ្ចឹមត្រីតាម System Biofloc ចំពោះត្រីអណ្តែងគេចិញ្ចឹមតែរយៈពេល ២ ខែកន្លះ ទៅ ៣ ខែ ត្រីធំអាចចាប់លក់បានហើយ និង ត្រីរ៉ស់ ត្រីក្រាញ់ ចិញ្ចឹមរយៈពេល ៤ ខែ ចាប់លក់បាន ។ System Biofloc គេអាចចិញ្ចឹម ត្រី បង្កង បង្គា អន្ទង់ ខ្យង ខ្ចៅ …បានយ៉ាងស្រួល ។

លោក ផន ​រ៉ានី ឱ្យដឹងថា ៖​ «ឆ្នាំមុនលោកចិញ្ចឹមត្រីអណ្តែងបាន ៥០ អាង តែជាអាងជ្រុង លើកនេះលោកប្តូរមកជាអាងរាងមូល ដែលមានអង្កត់ផ្ចិតអាងមួយ ៣ ម៉ែត្រវិញ ដោយបង្កើនឱ្យបានដល់ ២០០ ទៅ ៥០០ អាង ដើម្បីផ្គត់ផ្គង់ត្រីលើទីផ្សារក្នុងប្រទេស ។ មូលហេតុចិញ្ចឹមត្រីក្នុងអាងរាងមូលគឺដើម្បីកុំឱ្យត្រីស្រ្តេស និង ឆាប់ធំព្រោះវាហែលព័ទ្ធជុំវិញគិតថាកន្លែងវារស់នៅធំមិនដូចអាងជ្រុងដែលត្រីហែលទើសជាមួយជ្រុង ធ្វើឱ្យវាយល់ថាកន្លែងវារស់នៅចង្អៀត» ។

រំឭកពីមូលហេតុនាំដល់ការចាប់របរចិញ្ចឹមត្រីតាម System Biofloc លោក ផន រ៉ានី បានរៀបរាប់ថា ៖ «លោកគឺជាពលករម្នាក់នៅប្រទេសជប៉ុន ដែលធ្វើការខាងផ្នែកកសិកម្មដំណាំបន្លែចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ លុះពេលវិលត្រឡប់មកដល់មាតុប្រទេសវិញ ដោយចាប់អារម្មណ៍លើការចិញ្ចឹមត្រីតាម System Biofloc ទើបសម្រេចចិត្តទៅរៀនសូត្រដកបទពិសោធពីរបៀបចិញ្ចឹមត្រីនេះដល់ប្រទេសឥណ្ឌូណេស៊ី ហើយយកមកអនុវត្តនៅក្នុងប្រទេសតែម្តង ។ ម្យ៉ាងទៀតដោយចង់មានមុខរបរមួយតកូនតចៅ ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់