
នៅព្រឹកថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១ នេះ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ នេះ រកឃើញពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ ឆ្លងកូវីដ១៩ សរុបចំនួន ៣៣ នាក់ហើយ រាប់បញ្ចូលទាំងអ្នកដែលរកឃើញ ០៦ នាក់ បន្ថែមទៀតនៅព្រឹកថ្ងៃទី ១៣ មករា នេះ ។
យ៉ាងណាម៉ិញ ក្នុងចំណោមអ្នកឆ្លងទាំង ៣៣ នេះ (មានស្រ្តី ២៩នាក់ ប្រុស ០៤នាក់) មានអ្នកព្យាបាលជាសះស្បើយវិញ ចំនួន ១២ នាក់ហើយ ដូច្នេះនៅសល់ពលករដែលកំពុងសម្រាលព្យាបាលចំនួន ២១ នាក់ទៀត ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត ដែលមានដូចជា មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ០៧ នាក់ , មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ០១នាក់ និង មន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ១៣ នាក់ ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១នេះ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ទូទាំងប្រទេស សរុបចំនួន ៣៩៨ នាក់ ក្នុងនោះ មានអ្នកជាសះស្បើយចំនួន ៣៧៦ នាក់ និងនៅសល់អ្នកជំងឺ ២២ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕
អត្ថបទដោយ៖ Muyly