
នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ នេះ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្ដីពីជំងឺកូវីដ ១៩ នៅកម្ពុជាបានឱ្យដឹងថា ព្រឹកនេះកម្ពុជារកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ ថ្មី ចំនួន ០៦ នាក់ ដែលសុទ្ធតែជាពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ ។
អ្នកដែលបានរកឃើញឆ្លងនៅព្រឹកនេះចំនួន ០៦ នាក់ សុទ្ធតែជាស្ត្រីមានអត្តសញ្ញាណដូចខាងក្រោម៖
១. ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានធ្វើ ដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។
២. ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។
៣. ស្ត្រីជនជាតិខ្មែរ អាយុ ១៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកពាមជរ ខេត្តព្រៃវែង បានធ្វើដំណើរមកពី ប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២១ ។
៤. ស្ត្រីជនជាតិខ្មែរ អាយុ ២១ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកពាមជ ខេត្តព្រៃវែង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ។
៥. ស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បាន ធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។
៦. ស្ត្រីជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានធ្វើ ដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ នេះ អ្នកឆ្លងទូទាំងប្រទេសមានសរុបចំនួន ៣៩៨ នាក់ ក្នុងនោះពលករដែលមកពីប្រទេសថៃ មានចំនួន ៣៣ នាក់ ។ ចំពោះអ្នកជាសះស្បើយមានចំនួន ៣៧៦ នាក់ និង នៅសល់អ្នកព្យាបាលចំនួន ២២ នាក់ ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
អត្ថបទដោយ៖ Muyly