
នៅព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២១ នេះ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្ដីពីជំងឺកូវីដ ១៩ នៅកម្ពុជាបានឱ្យដឹងថា ព្រឹកនេះកម្ពុជារកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ ថ្មី ចំនួន ០១ នាក់ ដែលជាពលករមកពីប្រទេសថៃ និង មានអ្នកជាសះស្បើយចំនួន ០៣ នាក់ (០២ នាក់ជាពលករមកពីថៃ និង ០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា) ។
ទន្ទឹមនឹងនោះ នៅក្នុងសេចក្ដីប្រកាសក៏បានបញ្ជាក់ផងដែរថាគិតត្រឹមព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២១នេះ មានអ្នកឆ្លងសរុបចំនួន ៣៨៧ នាក់ ដែលក្នុងតួរលេខនេះ បូកសរុបទាំងអ្នកដែលបានរកឃើញឆ្លងនៅព្រឹកនេះចំនួន ០១ នាក់ ដែលមានអត្តសញ្ញាណដូចខាងក្រោម៖
-បុរសជនជាតិខ្មែរអាយុ ២៤ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិថ្នល់បត់ ឃុំភ្នំតូចស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២១ នេះ អ្នកឆ្លងទូទាំងប្រទេសមាន ៣៨៧ នាក់ ក្នុងនោះពលករដែលមកពីប្រទេសថៃ មានចំនួន ២២ នាក់ ។ ចំពោះអ្នកជាសះស្បើយមានចំនួន ៣៦៥ នាក់ (បូកសរុបទាំងអ្នកជាសះស្បើយថ្មី ០៣ នាក់ព្រឹកនេះ) និង នៅសល់អ្នកព្យាបាលសរុបចំនួន ២២ នាក់ ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
អត្ថបទដោយ៖ Muyly