
នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៧និង៣៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានទទួលពលករខ្មែរ ឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមក មានចំនួន ១៣នាក់ ស្រី ០៣នាក់។ ក្នុងនោះ កម្លាំងនគរបាលប៉ុស្តិ៍បានធ្វើការអប់រំណែនាំ បន្ទាប់មកប្រគល់ជូនក្រុមការងារ ទទួលពលករមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីធ្វើការបន្ត។
លុះក្រោយមក យោងតាមប្រភព KCTV Cambodia បានឱ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១ នេះមានបុរសម្នាក់ ក្នុងចំណោមអ្នកទាំង ១៣ ខាងលើ បានលួចរត់ចេញពីមណ្ឌលសំចត ដែលក្រុមការងារកំពុងធ្វើចត្តាឡីស័ក១៤ ថ្ងៃ តែត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតាមទាន់ ពេលបុរសរូបនេះកំពុងរៀបចំឡើងឡានក្រុងទៅភ្នំពេញ ។
ជាក់ស្ដែងបច្ចុប្បន្ន បុរសរូបនេះត្រូវបាន រថយន្តសង្គ្រោះមណ្ឌលសុខភាព១ ដឹកយកទៅដាក់នៅអនុវិទ្យាល័យព្រហ្មនិមិត្តដើម្បីធ្វើចត្តាឡីស័កបន្តទៀត៕
អត្ថបទដោយ៖ Muyly