ត្រៀមកាមេរ៉ា នាំ Crush ទៅ! «ចម្ការផ្កាស្រស់» ទើបបង្កើតនៅបាត់ដំបង ស្អាតខ្លាំងដូចក្នុងរឿងនិទាន
ក្ដីស្រមៃរបស់អ្នកដែលចូលចិត្តថតរូប គឺចង់ទៅកន្លែងណាដែលមានទេសភាពស្អាតៗ ដើម្បីបានគយគន់ទេសភាពហើយ ចំណេញទាំងបានថតរូបស្អាតៗទុកជាអនុស្សាវរីយ៍បង្ហោះលើបណ្ដាញសង្គម បង្អួតមិត្តភក្ដិលើហ្វេសប៊ុកដើម្បីទទួលបានប្រជាប្រិយភាពកាន់តែច្រើន ។
បើប្រិយមិត្តកំពុងស្វែងរកកន្លែងថតរូបស្អាតៗ ហើយមានទេសភាពគួរឱ្យគយគន់ មានខ្យល់អាកាសបរិសុទ្ធនោះ ប្រិយមិត្តកំពុងអានអត្ថបទត្រូវហើយ ព្រោះថា «ចម្ការផ្កាស្រស់» ទើបបង្កើតថ្មីមួយកន្លែងស្ថិតនៅខេត្តបាត់ដំបង កំពុងបង្ហាញខ្លួនទទួលភ្ញៀវទេសចរចាប់ពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ តទៅ ដែលទីនេះ មានចម្ការផ្កាស្រស់លាតសន្ធឹងធំល្វឹងល្វើយស្អាតត្រជាក់ភ្នែក ស័ក្ដិសមបំផុតសម្រាប់អ្នកចូលចិត្តថតរូប ។
«ចម្ការផ្កាស្រស់» នេះ មានចម្ងាយប្រមាណ ៥០០ ម៉ែត្រ ពីរង្វង់មូលដៃប្រាំបី ទៅខាងជើង ជិតផ្សារ ពោធិវង្ស ឬជិះពីសកលវិទ្យាល័យបៀលប្រាយ ឆ្ពោះទៅផ្សារភួរពុយដល់ផ្លូវបត់ទៅផ្សារភួរពុយ មើលខាងស្តាំដៃ នោះលោកអ្នកនឹងបានឃើញ «ចម្ការផ្កាស្រស់» ហើយ ៕
ប្រភពរូប៖ Hea Tin