មកស្គាល់ មហាសេដ្ឋីកំពូលទាំង ៥ ជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីពិភពលោក
ជាទូទៅបញ្ជីឈ្មោះអ្នកមានបំផុតនៅលើពិភពលោកអាចប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ អាស្រ័យលើទ្រព្យសម្បត្តិសុទ្ធចុងក្រោយ និង លទ្ធផលហិរញ្ញវត្ថុរបស់ពួកគេ ។ ទន្ទឹមនឹងនោះផងដែរ យោងតាមប្រភព Business Insider បានបង្ហាញបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតនៅលើពិភពលោកចំនួន ៥ នាក់ ដោយផ្អែកទៅលើតារាងពេលវេលាជាក់ស្ដែង នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ នេះ ដែលមានដូចជា ៖
១. លោក Jeff Bezos
លោក Jeff Bezos គឺជាស្ថាបនិក និង ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Amazon ដែលសព្វថ្ងៃលោកមានទ្រព្យសម្បត្តិសរុបចំនួន $186.6 billion និង ជាប់ចំណាត់ថ្នាក់ជាអ្នកមានបំផុតនៅលើពិភពលោកសព្វថ្ងៃនេះ ។ ជំហទ្រព្យសម្បត្តិរបស់គាត់នៅតែនឹងនរដដែល បើទោះជាលោកធ្លាប់ផ្ទេរភាគហ៊ុនមួយភាគ ៤ នៃភាគហ៊ុនរបស់គាត់នៅអាមេរិកឱ្យទៅអតីតភរិយារបស់គាត់ ដែលបានលែងលះកាលពីឆ្នាំ ២០១៩ កន្លងទៅនេះ ។
គួរបញ្ជាក់ផងដែរថា ក្នុងបរិបទពិភពលោកជួបប្រទះនឹងបញ្ហាជំងឺកូវីដ ១៩ ក្រុមហ៊ុនអេឡិចត្រូនិចយក្សនេះ បែរជាទទួលប្រាក់ចំណូលកើនឡើងទ្វេដងដោយសារមនុស្សភាគច្រើនងាកមកនិយមទិញទំនិញតាមអ៊ិនធើណែត ។
២. លោក Elon Musk
Elon Musk កំពុងកាន់កាប់ការផលិតគ្រឿងដឹកជញ្ជូន ២ ប្រភេទ គឺទី ១ ជាការដឹកជញ្ជូននៅលើភពផែនដីតាមរយៈក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិច Tesla និង ទី ២ ជាការដឹកជញ្ជូននៅទីអវកាស តាមរយៈក្រុមហ៊ុនផលិតរ៉ុក្កែត Space X ។ ទ្រព្យសម្បត្តិរបស់លោកបច្ចុប្បន្ន គឺមានចំនួន $147.7 billion ដែលធ្វើឱ្យលោកឈរនៅលំដាប់លេខ ២ ក្នុងចំណោមមហាសេដ្ឋីលំដាប់ពិភពលោក ។
៣. Bernard Arnault & Family
ក្នុងនាមជាប្រធាន និង ជានាយកប្រតិបត្តិ លោក Bernard Arnault ឈរនៅលំដាប់លេខ ៣ ជាមហាសេដ្ឋីមានជាងគេលើពិភពលោក ដែលទ្រព្យសម្បត្តិសុទ្ធរបស់គាត់មានចំនួន $144 billion ដែលទទួលបានពីជំនួញរបស់គាត់ជាង ៧០ ម៉ាក ដែលមានដូចជា Louis Vuitton និង Sephora ជាដើម ។
៤. លោក Bill Gates
ក្នុងនាមជាសហស្ថាបនិកមូលនិធិ Bill & Melinda លោក Bill Gates មានទ្រព្យសម្បត្តិសរុបចំនួន $119.1 billion ដែលនាំឱ្យលោកឈរលំដាប់លេខ ៤ ក្នុងចំណោមមហាសេដ្ឋីដែលមានជាងគេលើពិភពលោក ។ ដោយបានបង្កើតក្រុមហ៊ុនយក្ស Software Microsoft រួមជាមួយ Paul Allen ទីបំផុត Bill Gates បានលក់ភាគហ៊ុនភាគច្រើនរបស់គាត់នៅក្នុងក្រុមហ៊ុន ដោយកាន់កាប់ភាគហ៊ុនត្រឹមតែ ១% ហើយវិនិយោគលើភាគហ៊ុនដែលនៅសល់ និង ទ្រព្យសម្បត្តិផ្សេងទៀត ។
៥. លោក Mark Zuckerberg
ក្នុងនាមជាសហស្ថាបនិក នាយកប្រតិបត្តិ និង ជាប្រធានក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg ជាម្ចាស់ជើងឯកបណ្ដាញសង្គម ដែលបង្កើតជាមធ្យោបាយសម្រាប់ឱ្យមនុស្សមានទំនាក់ទំនងទូទាំងសកលលោកនាពេលសព្វថ្ងៃនេះ ។ ទ្រព្យសម្បត្តិរបស់លោកមានចំនួន $99.0 billion ដែលនាំឱ្យលោកឈរលំដាប់ទី ៥ ក្នុងចំណោម មហាសេដ្ឋីមានជាងគេលើពិភពលោក ៕
ប្រភព៖ Business Insider