Connect with us

ជីវិត & ការងារ

ការងារ ៥ តំណែង មិនឡូយឆាយ មិនអង្គុយម៉ាស៊ីនត្រជាក់ តែចំណូលមួយខែៗកប់ក្ដោង

on

Advertisement

ការងារអ្វីក៏ដោយសុទ្ធតែអាចផ្ដល់នូវប្រាក់ចំណូល គ្រាន់តែថា ប្រភេទនៃការងារមិនដូចគ្នាប៉ុណ្ណោះ ការងារក្នុង ឬក្រៅការិយាល័យ គឺវាអាស្រ័យទៅលើចំណេះជំនាញ និងទេពកោសល្យរបស់មនុស្សម្នាក់ៗ ។ ថ្ងៃនេះយើងងាកមកចាប់អារម្មណ៍ការងារ ៥ មុខតំណែង ថ្វីដ្បិតមិនអង្គុយក្នុងម៉ាស៊ីនត្រជាក់ជាប្រចាំ តែពួកគេអាចរកចំណូលបានច្រើនៗណាស់ ។ ក្នុងនោះមានដូចជា៖

១.មេការសំណង់

ជាអ្នកទទួលសងសង់នូវហេដ្ឋារចនាសម្ព័ន្ធ ដូចជាគម្រោងអភិវឌ្ឍន៍ធំៗរបស់រដ្ឋាភិបាល ផ្លូវ ថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ ។ រួមបញ្ចូលទាំងមេការសំណង់សាងសង់ផ្ទះ បង្គន់អនាម័យ អណ្ដូងទឹក និងសំណង់ផ្សេងៗទៀត ។ ក្នុងមួយគម្រោងៗគេអាចរកចំណូលបានរាប់ពាន់ដុល្លារ ប៉ុន្តែទាមទារឱ្យចេះនូវបច្ចេកទេសាងសង់ច្បាស់លាស់ ។

២.វិស្វករ

គឺជាអ្នកដែលមានទំនួលខុសត្រូវខ្ពស់បំផុតទៅលើការសាងសង់ ពិសេសទាក់ទងនឹងផ្នែកបច្ចេកទេស ធានាឱ្យបាននូវសុវត្ថិភាព និងគោរពតាមស្ដង់ការការសាងសង់ ។ វិស្វករជាអ្នកដែលជំនាញផ្នែក សិល្បៈ សមត្ថភាព និង វិជ្ជាជីវៈ​ដែល​ប្រើ​ប្រាស់​ចំនេះ​ដឹង​ផ្នែក​វិទ្យាសាស្ត្រ គណិត​វិទ្យា សេដ្ឋកិច្ច សង្គម​កិច្ច និង ការ​អនុវត្ត​ជាក់​ស្ដែង​ដើម្បី​​គ្រោង និង​បង្កើត​សំណង់ ម៉ាស៊ីន សម្ភារ ប្រព័ន្ធ រូប​ធាតុ និង​ស្វ័យ​ប្រវត្តិកម្ម​ដែល​គាំ​ទ្រ​ការ​រស់​នៅ​របស់​មនុស្ស​​ប្រកប​ដោយ​សុវត្ថិភាព ។

ដូច្នេះហើយបានជាអ្នកដែលធ្វើការក្នុងវិស័យនេះ ទទួលបានប្រាក់ចំណូលច្រើនៗ ដោយផ្អែកទៅលើសំណង់ស្ថាបត្យកម្មដែលគេទទួលខុសត្រូវ ។

៣.វិស្វករអគ្គិសនី

វិស្វករអគ្គីសនីគឺជាអ្នកធ្វើការអនុវត្តវិស្វកម្មអភិវឌ្ឍ និងរចនាឧបករណ៍អគ្គិសនី ។ នេះរួមបញ្ចូលទាំងប្រព័ន្ធដែលត្រូវបានប្រើនៅក្នុងរថយន្ត និង យន្តហោះ។ ប្រព័ន្ធទំនាក់ទំនង ម៉ូតូ និងប្រព័ន្ធរ៉ាដា និងនាវាចរ ។ ពួកគេក៏ត្រួតពិនិត្យការផលិតឧបករណ៍នេះ និង ធ្វើការធ្វើតេស្តដើម្បីធ្វើឱ្យប្រាកដថាវាដំណើរការបានត្រឹមត្រូវ ។

វិស្វករអគ្គិសនីភាគច្រើនធ្វើការនៅក្នុងឧស្សាហកម្មដូចដូចជា៖ សេវាកម្មវិស្វកម្ម ការបង្កើតអគ្គិសនី ការបញ្ជូន និងការចែកចាយអគ្គិសនី ។ semiconductor និងផលិតគ្រឿងបន្លាស់អេឡិចត្រូនិចផ្សេងទៀត និងការផលិតឧបករណ៍វាស់ចរាចរឧបករណ៍អេឡិចត្រូនិច និងឧបករណ៍ត្រួតពិនិត្យ ។ល។

៤.អ្នក Make Up

និយាយអំពីជំនាញនេះវិញស្ដាប់ទៅអាចងាយស្រួល ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែឈោងដល់ចំណុចកំពូលនោះទេ ។ អ្នកជំនាញ Make Up មិនមែនតែសំដៅលើការលាបក្រែប ផាត់ម្សៅ ប៉ុណ្ណោះទេ តែជាអ្នកដែលមានសិល្បៈពីធម្មជាតិផ្នែកកែច្នៃ តុបតែងលម្អ ធ្វើឱ្យទាក់ទាញក្រសែភ្នែកមនុស្សទាំងពួងបាន ។ អ្នកជំនាញផ្នែកនេះមួយៗ ទទួលបានឱកាសការងារចាប់មិនឈ្នះ រាប់ទាំងតម្រូវការប្រចាំថ្ងៃរបស់មនុស្ស និងពិសេសនោះក្នុងវិស័យសិល្បៈគេអាចក្លាយជាអ្នកជំនាញផាត់មុខក្នុងវិស័យភាពយន្ត ជាដើម ។

៥.អ្នកជំនាញបច្ចេកទេសជួសជុល

អ្នកជំនាញបច្ចេកទេសជួសជុល គឺជាតម្រូវការចាំបាច់បំផុតក្នុងជិវភាពរស់នៅរបស់មនុស្ស ។ របស់របរសម្ភារ ប្រើប្រាស់ ១០០ ជំពូក លែងអីនឹងត្រូវការជួលជុលប្រើប្រើឡើងវិញរាប់ទាំងរបស់ធំៗដូចជា រថយន្ត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ជាដើម ។ អ្នកជំនាញបច្ចេកទេសជួសជុល អាចរកចំណូលបានរាប់ពាន់ដុល្លារក្នុង ១ ខែៗ ឱ្យតែគេចេះពិតប្រាកដ ៕

អត្ថបទដោយ​៖ Chanreth

ជីវិត & ការងារ

អត្ថបទពេញនិយម

រកឃើញហើយ ម្ចាស់លិខិតក្នុងកញ្ចប់បាយវេចស្លឹកចេកឱ្យកងទ័ព ស្អែកនេះនឹងអនុញ្ញាតឱ្យជួបសម្តេចតេជោ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
សេង រដ្ឋា សុខចិត្តឱ្យដកតំណែង ព្រោះទទួលយកមិនបានអ្នកគ្រប់គ្រងកម្មវិធីបរិហារកេរ្តិ៍
តារា Mukbang កូរ៉េដ៏ល្បី ត្រូវក្រុមហ៊ុននៅចិនបញ្ឈប់ការងារ ក្រោយនិយាយ Kimchi ជាម្ហូបកូរ៉េ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន14 hours ago

វី​ង និង ធនាគារ​ឈី​ហ្វ សហការគ្នា​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទូទាត់​ប្រាក់កម្ចី​ដល់​ប្រជាជន​កម្ពុជា​

​ឥឡូវនេះ​អតិថិជន​របស់​ធនាគា​រ ឈី​ហ្វ អាច​សង​ប្រាក់កម្ចី​របស់​ពួកគេ​តាមរយៈ​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​របស់​វី​ង​ ។​ ភ្នំពេញ​ថ្ងៃទី ២១ ខែមករា​ឆ្នាំ ២០២១៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែល​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​បាន​បង្កើតឡើង​ដោយ​លោក Chau Chung...

អត្ថបទក្រុមហ៊ុន4 days ago

TikTok ពង្រឹងការកំណត់ឯកជនភាព និង សុវត្ថិភាពសម្រាប់អនីតិជន

• វិធានការថ្មីដែលនឹងធានាផ្តល់បទពិសោធន៍នៃការប្រើប្រាស់ TikTok ប្រកបដោយភាពច្នៃប្រឌិតនិងសប្បាយរីករាយដល់អ្នកប្រើប្រាស់វ័យក្មេង • ការផ្លាស់ប្តូរថ្មីដែលនឹងត្រូវបន្ថែមលើការកំណត់ការពារដែលមានស្រាប់ • អ្នកប្រើប្រាស់ដែលបានចុះឈ្មោះនិងមានអាយុចន្លោះពី១៣ទៅ១៥ឆ្នាំ នឹងមានការកំណត់លំនាំដើមជា «ឯកជន» និង ជម្រើសផ្តល់យោបល់ពី «អ្នកគ្រប់គ្នា» ត្រូវបានលុបចេញ • ការកំណត់«ណែនាំគណនីរបស់អ្នកទៅអ្នកដទៃ» នឹងត្រូវបាន«បិទ»តាមលំនាំដើម(default)សម្រាប់ក្រុមអ្នកដែលមានអាយុដូចៗគ្នា រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា...

អត្ថបទក្រុមហ៊ុន7 days ago

Ford Territory 2021 ជា​រថយន្ត​ដែល​ស្អាត ឆ្លាត ទំនើប​លើសគេ​

​បើ​និយាយ​ពី​ក្រុមហ៊ុន Ford លោកអ្នក​ប្រាកដជា​គិតដល់​រថយន្ត Pick Up មុនគេ​ដោយសារតែ​ភាពល្បីល្បាញ និង​ការទទួលស្គាល់​គុណភាព​ពី​សំណាក់​អតិថិជន​អ្នកប្រើប្រាស់ ប៉ុន្តែ​ថ្មីៗ​នេះ​យើង​សង្កេតឃើញថា​រថយន្ត SUV មួយ​ម៉ូ​ឌែ​ល​របស់ Ford ត្រូវ​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ទាំង​នៅ​ទ្វីបអឺរ៉ុប ទ្វីបអាស៊ី​ក៏ដូចជា​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ផងដែរ នោះ​គឺ រថយន្ត Ford Territory 2021​។​ ​រថយន្ត Ford...

អត្ថបទក្រុមហ៊ុន7 days ago

គម្រោង​ដ៏​ធំ ផាក លែ​ន ៦A របស់ ជីប ម៉ុង លែ​ន ប្រកាស​ថ្ងៃ​បើក​លក់​ជា​ផ្លូវការ​

​ជីប ម៉ុង លែ​ន បានប្រកាស​បើក​លក់​គម្រោង ផាក លែ​ន ៦A របស់ខ្លួន​ជា​ផ្លូវការ នៅ​ថ្ងៃទី​ ២២ ខែមករា ឆ្នាំ​ ២០២១ ខាង​មុននេះ នៅ​ទីតាំង​គម្រោង ផាក លែ​ន ៦A ផ្ទាល់ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​...

អត្ថបទក្រុមហ៊ុន1 week ago

មិនបាច់​ទៅណា​ឆ្ងាយ​ទេ​! តាមរយៈ​វី​ង អ្នក​អាច​ផ្ញើ​ ឬ​ ដក​ប្រាក់​បាន​ជិត​ ១៩៥ ​ប្រទេស​

​មិនចាំបាច់​ធ្វើដំណើរ​ឆ្ងាយ និង​ឈរ​តម្រង់​ជួរ​នាំ​តែ​ខាត​ពេលវេលា​ទៀត​ទេ ឥឡូវនេះ​លោកអ្នក​អាច​ផ្ញើ​ប្រាក់​ពី​កម្ពុជា​ទៅ​សាច់​ញា​ត្តិ​របស់​អ្នក​ជិត​១៩៥​ប្រទេស​តាមរយៈ​ភ្នាក់ងារ​វី​ង​ដែលមាន​ស្លាក​សញ្ញា វេ​ស្ទើ​ន​យូ​នៀ​ន (Western Union) ព្រមទាំង​មានឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ផ្សេងទៀត​។  ​ជាមួយ​កិច្ចសហប្រតិបត្តិការ​រ​វាង ធនាគារ​ឯកទេស​វី​ង និង Western Union លោកអ្នក​គ្រាន់តែ​ទៅកាន់​ភ្នាក់ងារ​វី​ង​ដែលមាន​ស្លាក​សញ្ញា Western Union ដោយ​ភ្ជាប់​ជាមួយនឹង​គណនី​វី​ង បន្ទាប់មក​បំពេញ​សំណុំបែបបទ​ផ្ទេរប្រាក់ នោះ​លោកអ្នក​អាច​ផ្ញើ​ប្រាក់​ពី​កម្ពុជា ទៅជិត​ ១៩៥...

អត្ថបទក្រុមហ៊ុន1 week ago

អ្នក​កំពង់សោម foodpanda ទៅដល់​ហើយ​ណា៎​! កុម្ម៉ង់​អាហារ​ឆ្ងាញ់ៗ​របស់​អ្នក​ឥឡូវនេះ​!

​ក្រោយ​ការបង្ហាញ​ខ្លួន​នៅ​ខេត្ត​ក្រុង​ជាច្រើន​ក្នុង​រាជាណាចក្រ​កម្ពុជា ថ្ងៃនេះ foodpanda បាន​ពង្រីក​សេវាកម្ម​ដឹកជញ្ជូន​របស់ខ្លួន​ដល់​ក្រុងព្រះសីហនុ​ហើយ​ ។ គួរបញ្ជាក់​ផងដែរ​ថា foodpanda ចាប់ផ្ដើម​សម្ពោធ​សេវាកម្ម​ដឹកជញ្ជូន​នៅ​ក្រុងព្រះសីហនុ​នា​ថ្ងៃទី 12 ខែ មករា ឆ្នាំ 2021 ​។ ជាមួយនឹង​ការបង្ហាញ​ដំបូង​ក្នុង​ក្រុង​នេះ foodpanda បាន​ភ្ជាប់​មកជា​មួយ​ប្រ​ម៉ូ​សិន​យ៉ាង​សន្ធឹកសន្ធាប់​ដូចជា​៖ -ការដឹកជញ្ជូន​យ៉ាង​រហ័ស -​ការបញ្ចុះ​តម្លៃ​រហូតដល់​ទៅ $3...

អត្ថបទក្រុមហ៊ុន2 weeks ago

ជ័យលាភីក្នុងការប្រកួតខ្លែងឯកខ្មែរ បានទៅលើកុមារអាយុ ១២ ឆ្នាំ មួយក្រុម ដែលមានខ្លែងឯកលេខ ៩

រាជធានីភ្នំពេញ៖ កុមារមួយក្រុម អាយុ១២ឆ្នាំដូចៗគ្នាគឺជាអ្នកទទួលបានពានរង្វាន់លេខ១ នៅក្នុងការប្រកួតខ្លែងឯកខ្មែរដែលត្រូវបានរៀបចំឡើងដោយក្រុមអ្នកស្រឡាញ់និងគាំទ្រវប្បធម៌នៃការបង្ហោះខ្លែងឯកខ្មែរកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ ។ ការប្រកួតខ្លែងឯកខ្មែរដែលត្រូវបានរៀបចំឡើងនៅភូមិត្បូងធំ សង្កាត់ពញាន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានរកឃើញជ័យលាភីរបស់ខ្លួនហើយ ដែលជ័យលាភីលេខ ១ បានទៅលើកុមារាមួយក្រុមមានខ្លែងលេខ៩ ទទួលបានពានរង្វាន់លេខ ១ ទឹកប្រាក់ ២០០ ដុល្លារ និងនំមួយចំនួន...

អត្ថបទក្រុមហ៊ុន2 weeks ago

ពិធី​បញ្ចប់​ការចាក់​បេតុង​ដំបូល​អគារ A3/A4 ​និង ​ប្រកាស​បើក​ការដ្ឋាន​អគារ​ MIRO​ នៃគម្រោង​បុរី អ​&​អេ​ហ្វ​

​នា​ព្រឹក​ថ្ងៃទី ​២៨ ខែធ្នូ ឆ្នាំ​ ២០២០ បុរី អ &​អេ​ហ្វ បាន​ប្រារព្ធ​ពិធី​បិទ​បញ្ជ​ប់​បេតុង​ដំបូល​អគារ A3/A4 និង ​ប្រកាស​បើក​ការដ្ឋាន​សាងសង់​អគារ ​MIRO ដែល​ធ្វើ​ឲ្យ​គម្រោង​លំនៅដ្ឋាន​ប្រណិត​មួយទៀត​របស់ អ & អេ​ហ្វ បាន​លេច​រូបរាង​ឡើង​ក្នុង​រាជធានី​ភ្នំពេញ និង​ បង្កើតបាន​នូវ​ការរស់នៅ​បែប​សហគមន៍​ថ្មី​មួយ​ដ៏​ស្រស់បំព្រង...

អត្ថបទក្រុមហ៊ុន2 weeks ago

ពិតមែន​ទេ ប្រុសៗ​បើ​ចង់បាន​កូនស្រី​គេ ទាល់តែ​ទៅ​បម្រើ​ឪពុកក្មេក​? ទាំងអស់នេះ​មាន​ក្នុង​រឿង «​ឪពុកក្មេក​រើស​កូនប្រសា»​ (វីដេអូ)

​ភ្នំពេញ​៖ ដូច​ពាក្យចាស់​ពោលថា មនុស្ស​ប្រុស​បើ​ស្រឡាញ់​កូនស្រី​គេ ទាល់តែ​ទៅ​បម្រើ​ឪពុកក្មេក​រហូត​ដូច​ថ្ងៃ​ព្រមព្រៀង​ចូល​រោងការ បើ​តស៊ូ​មិនបាន នោះគេ​មិន​លើក​កូនស្រី​ឱ្យ​នោះឡើយ​។ ប្រិយមិត្ត​ប្រាកដជា​ចង់ដឹងថា តើ​ជំនាន់​នោះ​ពិត​ជាមាន​បែបនេះ​មែនដែរ ឬទេ​? ទស្សនិកជន នឹង​បាន​ទស្សនា​ខ្សែភាពយន្ត​ភាគ​ព្រេង​និទាន​ខ្មែរ រឿង “​ឪពុកក្មេក​រើស​កូនប្រសា​” ដែល​បង្ហាញ​ពី​សាច់រឿង ថា​ប្រុសៗ​កាលពី​ពេលនោះ​លំបាក​បែបណា​ទម្រាំ​បានកូន​ស្រី​គេ មក​ធ្វើជា​ប្រពន្ធ​ពិតជា​មិន​ស្រួល​នោះទេ​។​ ​រឿង “​ឪពុកក្មេក​រើស​កូនប្រសា​” គឺជា​រឿងព្រេង​និទាន​ខ្មែរ​បែប​បុរាណ​ដែល​ទស្សនិកជន​ភាគច្រើន​មិន​ធា្ល​ប់​ទស្សនា​ពីមុន​នោះទេ​។ ស្ថានីយទូរទស្សន៍...

អត្ថបទក្រុមហ៊ុន3 weeks ago

ចូលរួមអបអរសាទរ ឃឹម វង្សវឌ្ឍនៈ ក្លាយជាម្ចាស់ជើងឯកកម្មវិធី SuperGold Kid Star ហើយ (វីដេអូ)

ភ្នំពេញ៖ ទីបំផុតកម្មវិធី «SuperGold Kid Star» ដែលជាកម្មវិធីប្រកួតទេពកោសល្យកុមារដែល ឧបត្ថម្ភផ្ដាច់មុខដោយម្សៅទឹកដោះគោ Dumex SuperGold Kid ថ្មី បាននរកឃើញម្ចាស់ជើងឯកហើយ កាលពីយប់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ ដោយបេក្ខភាពម្ចាស់ជ័យលាភី បានទៅលើកុមារ ឃឹម...