
សម័យនេះហើយមិនអាចថតរូបដោយកាម៉េរាស៊ីនហើយផុសនោះទេ យ៉ាងហោចណាស់អ្នកគួរតែចេះកែកុនរូបភាពខ្លះ ដើម្បីឱ្យមានសោភណ្ឌភាព និង ទាក់ទាញជាងមុន ។ ដូច្នេះហើយនៅចាំអីទៀត? ទាញទូរស័ព្ទមកដោនឡូតកម្មវិធី Edit រូបភាព ទាំង ៥ ខាងក្រោមនេះឱ្យហើយទៅ ព្រោះវាអាចជួយឱ្យរូបភាពរបស់អ្នកចាប់ផ្ដើមទាក់ទាញជាងមុន ។
១. Adobe Photoshop Lightroom
Adobe Photoshop Lightroom អាចនិយាយបានថា ជាអាទិទេពនៃ Color ដែលគេនិយមប្រើទូទាំងសកលលោក ។ វាជាកម្មវិធីដែលអាចឱ្យអ្នកទាញយក និង ផ្លាស់ប្ដូរពណ៌ទៅតាមអ្វីដែលអ្នកចង់បាន ។ មិនតែប៉ុណ្ណោះ សូម្បីតែអ្នកជំនាញខាងថតរូបភាគច្រើនក៏តែងប្រើវាជាប្រចាំដែរ ព្រោះវាអាចផ្ទុក និង Edit បាននូវ File Raw ធំៗពីកាម៉េរ៉ាបាន ហើយគុណភាពដែល Export ចេញមកគឺថាមិនខកបំណងឡើយ ។ គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះមានអ្នកដំឡើងកម្មវិធីនេះ លើសពី ១០០ លាននាក់ នៅលើ Play Store ។
២. PicsArt Photo Editor
អស់បារម្ភ បើអ្នកចង់បាន Background ថ្មីប្លែក ឬ ចង់ដាក់ Background ទៅតាមអ្វីដែលអ្នកចង់បាន ព្រោះថាកម្មវិធីនេះមានមុខងារជំនួស Background ដែលមើលទៅដូចពិតៗតែម្ដង ។ មិនតែប៉ុណ្ណោះ PicsArt ភ្ជាប់មកជាមួយនូវ Filters កប់ៗមែនទែន ដែលវាបង្កើតឡើង ផ្ដល់ភាពងាយស្រួលសម្រាប់អ្នកខ្ជិល Edit គឺដោយគ្រាន់តែ Add Photo ចូល ហើយជ្រើស Filter ដែលសាកសមនឹងរូបភាពទៅ ជាការស្រេច ។
៣. Snapseed
ទោះបីមិនសូវមានអ្នកស្គាល់ Snapseed តែអានុភាពរបស់វាក៏មិនចាញ់កម្មវិធីដទៃដែរ ព្រោះវាមានមុខងារបន្ធូរបន្ថយពន្លឺបានល្អ ជាពិសេសនោះគឺ មុខងារ Ambiance ដែលអាចទាញឱ្យរូបភាពដិត និង ច្បាស់ស្រស់ស្អាតជាងមុន ។ កម្មវិធីនេះគឺស័ក្តិសមសម្រាប់រូបភាពបែបដំណើរកម្សាន្តផ្សងព្រេង និង ទេសភាពផ្សេងៗ ។
៤. Instgram
ឆ្ងល់អត់ថាវាជាកម្មវិធី Social Media សោះ ហេតុអីត្រូវលើកវាមកនិយាយដែរ? ជាការពិតណាស់ ថ្វីដ្បិតតែមិនមែនជាកម្មវិធី Edit រូបភាព តែ Instgram មាន Filter ច្រើនឥតគណនា ហើយសុទ្ធតែស្អាតៗទៀត ។ ដូច្នេះសម្រាប់អ្នកខ្ជិល Edit អាចប្រើ Filter នៅក្នុងកម្មវិធី Instgram ជំនួសបាន ។
៥. Motionleap
មិនត្រឹមតែជាកម្មវិធី Edit រូបភាព តែជាកម្មវិធីដែលអាចកែប្រែរូបភាពឱ្យទៅជាមានចលនាបាន ជាមួយនឹងជម្រើសនៃ Background និង Overlays ដែលមានស្រាប់ ។ កម្មវិធីនេះ មានអ្នកដោនឡូត ជាង ១០ លាននាក់ នៅលើ Play Store ដោយសារវាជាកម្មវិធីដែលអាចធ្វើឱ្យមេឃ និង ទឹកមានចលនាបាន ដែលមុខងារនេះគេពេញនិយមក្នុងការ Edit វាយកទៅដាក់លេងក្នុង TikTok ៕
អត្ថបទដោយ៖ Muyly