Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 រឿងរ៉ាវដ៏ព្រឺក្បាលមួយ នៃបដិមា «តារាជ» ឬ «ព្រះវិស្ណុ ដៃ ៨» នៅអង្គរវត្ត ខ្មែរយើងកម្របានដឹង
សង្គម

រឿងរ៉ាវដ៏ព្រឺក្បាលមួយ នៃបដិមា «តារាជ» ឬ «ព្រះវិស្ណុ ដៃ ៨» នៅអង្គរវត្ត ខ្មែរយើងកម្របានដឹង

អត្ថបទដោយ​៖ សាកល កក្កដា ២, ២០២២

ប្រាសាទអង្គរវត្ត គឺជាប្រាង្គប្រាសាទខ្មែរដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងសកលលោក ដែលបុព្វបុរសបានកសាងទុកជាកេរដំណែលដល់ប្រជាពលរដ្ឋកម្ពុជា ។ មិនតែប៉ុណ្ណោះ វត្តមានរបស់ប្រាសាទអង្គរវត្ត បានធ្វើឱ្យទាក់ទាញភ្ញៀវអន្តរជាតិ អ្នកប្រាជ្ញ ស្ថាបត្យករ វិស្វករនានា ឱ្យចង់ចូលមកទស្សនា និង សិក្សាស្វែងយល់ពី រចនាបថ ស្ថាបត្យកម្ម ប្រវត្តិនៃការកកើត ក៏ដូចជាធាតុបង្គុំនៃតួប្រាសាទផងដែរ ។

ដូចអ្នកទេសចរជាតិ និង អន្តរជាតិមួយចំនួនបានដឹងរួចមកហើយនៅក្នុងប្រាសាទអង្គវត្ត គេឃើញមានរូបបដិមាដ៏ធំសម្បើមមួយ ដែលឈរជង្គ្រឹងនៅច្រកចូលទិសខាងលិចនៃប្រាសាទ ដោយរូបបដិមានោះត្រូវបានសាធារណៈជនបានស្គាល់ និង ហៅឈ្មោះថា «តារាជ» ជាចម្លាក់ទេពតំណាងឱ្យព្រះវិស្ណុ នៃព្រហ្មញ្ញសាសនា ដែលមានព្រះហស្ថ ៨ រចនាបថបាយ័ន កម្ពស់ជិត ៤ ម៉ែត្រ ឆ្លាក់ពីថ្មមួយដុំដ៏ធំ ។

និយាយពីរូបចម្លាក់ «តារាជ» ដ៏មានភាពល្បីល្បាញនៃឫទ្ធានុភាពដ៏អស្ចារ្យនៃអាទិទេពព្រះវិស្ណុនេះវិញ ត្រូវបានព្រះមហាក្សត្រខ្មែរ និង ប្រជារាស្ត្រខ្មែរតាំងពីបុរាណរហូតដល់បច្ចុប្បន្នគោរពបូជា និង មានជំនឿជាក់មុតមាំចំពោះភាពស័ក្តិសិទ្ធិរបស់ព្រះអង្គខ្លាំងណាស់ ហើយថែមទាំងបានចាត់ទុកជាស្តេចទេពដ៏ខ្ពង់ខ្ពស់បំផុត ដែលថែរក្សាប្រាសាទអង្គរវត្តរហូតដល់សព្វថ្ងៃទៀតផង ។

បើតាមការបង្ហាញពីទំព័រហ្វេសប៊ុកទូរទស្សន៍ជាតិកម្ពុជា ដែលបានដកស្រង់ចេញពីផេក «My Past / អតីតកាល របស់ខ្ញុំ» បានរៀបរាប់រឿងរ៉ាវដ៏ព្រឺក្បាលមួយទាក់ទងនឹងបដិមា «លោកតារាជ» អង្គនេះថា «បើទោះបីជាមានអាយុរាប់រយឆ្នាំ ឆ្លងកាត់ច្រើនសម័យកាលនៃប្រទេសជាតិ ក៏បដិមា «តារាជ» នៅតែបង្ហាញរាងមាំទាំ និង ពេញដោយតេជៈបារមី ។ ទេពអង្គនេះក៏ធ្លាប់បានទទួលការជួសជុលជាច្រើនដងពីអ្នកជំនាញជាតិ-អន្តរជាតិ ដែលរងគ្រោះដោយកត្តាធម្មជាតិនៃអាយុកាលរបស់ខ្លួន សង្គ្រាមស៊ីវិល និង ការយារយីពីពួកឈ្មួញទុច្ចរិតប៉ងកាត់ព្រះកេសយកទៅជួញដូរដ៏គួរឱ្យខ្លោចផ្សារ ។

ឆ្នាំ ១៩៨៥ ព្រះកេសរបស់ «លោកតារាជ» ត្រូវបានជនទុច្ចរិតមួយក្រុមប៉ុនប៉ងអារផ្តាច់ក្នុងបំណងជួញដូរ តែមិនបានសម្រេច ដោយសារត្រូវចំណាយពេលកាត់យូរពេកតាំងពីយប់រហូតដល់ព្រឹក ។ ពេលកាត់បានហើយយកទៅអត់កើត ព្រោះមេឃភ្លឺហើយទុកចោលនៅជិត ព្រះបាទរបស់ទ្រង់ ។ នោះឆ្លុះបញ្ជាំងឱ្យឃើញថាគុណបារមីរបស់ទ្រង់ពិតជាអស្ចារ្យណាស់ ។

បន្ទាប់មកព្រះកេសរបស់ទ្រង់ត្រូវបានរក្សាទុកក្នុង អភិរក្សដ្ឋានអង្គរខេត្តសៀមរាបបណ្តោះអាសន្ន ដោយសារគ្រានោះមិនទាន់មានសុវត្ថិភាពពេញលេញ ទើបអាជ្ញាធរ និង សមត្ថកិច្ចដង្ហែព្រះកេសរបស់លោកតារាជទៅតម្កល់ទុកនៅជាន់ក្រោមនៃព្រះទីនាំងវិនិច្ឆ័យក្នុងព្រះបរមរាជវាំង ក្នុងឆ្នាំ ១៩៩៣ ។ ក្រោយមកបានយកទៅរក្សាទុកក្នុងសារមន្ទីរជាតិភ្នំពេញ ហើយក្រោយមកទៀតដោយសារគេគិតថា «លោកតារាជ» ជាព្រះអទិទេពដ៏មានបារមីស័ក្តិសិទ្ធិ ដែលប្រជាជនខ្មែរពេញនគរគោរពបូជា ទើបអាជ្ញាធរសម្រេចដង្ហែ «លោកតារាជ» មកកាន់ទឹកដីដើមកំណើតក្រុងអង្គរវិញ ក្នុងថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០០៤ ដែលពេលនេះកំពុងតាំងនៅទីតាំងដដែល គឺច្រកចូលទិសខាងលិចនៃប្រាសាទអង្គវត្ត» ៕

ប្រភព ៖ ទំព័ររឿងបូរាណ
រូបភាព ៖ EFEO/ GACP/ លោក ហ៊ុំ រិទ្ធី
Page ៖ My Past / អតីតកាល របស់ខ្ញុំ

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់