Connect with us

Pop Biz

របរនៅផ្ទះ ចិញ្ចឹមដង្កូវដួង របស់ ២ នាក់បងប្អូននៅសៀមរាប លក់ដាច់ខ្លាំងណាស់!

Advertisement

on

Sponsored

​ទើបតែចាប់ប្រកបរបរចិញ្ចឹមដង្កូវដួងលក់បានប្រមាណជាកន្លះឆ្នាំនេះទេ តែសង្កេតឃើញថាមានអតិថិជនកុម៉្មង់ទិញច្រើនស្ទើរតែរកដង្កូវដួងលក់មិនទាន់ ។ នេះជាការរៀបរាប់របស់ស្រ្តីឈ្មោះ ព្រំ ពិសី អាយុ ៣៣ ឆ្នាំ រស់នៅភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

ថ្វីបើមនុស្សមួយចំនួនមានការខ្លាចចំពោះដង្កូវដួង តែក៏មានអ្នកនិយមចូលចិត្តពិសាដង្កូវដួងដែរ ព្រោះតែវាមានរសជាតិឈ្ងុយឆ្ងាញ់ និង ជា​អាហារ​សម្បូរ​ប្រូតេអ៊ីន កាបូនអ៊ីដ្រាត វីតាមីនបេ ព្រមទាំងវីតាមីនសេ ។

ព្រំ ពិសី ជាអ្នកចិញ្ចឹមដង្កូវដួងម្នាក់ក្នុងចំណោមបងប្អូនស្រីនាងឈ្មោះ ព្រំ ពិសិដ្ឋ រស់នៅទីរួមខេត្តសៀមរាប ដែលបានចិញ្ចឹមដង្កូវដួងដូចគ្នាដែរនោះ បានបង្ហើបឱ្យដឹងថា ៖​ «ចាប់តាំងពីដំបូងពួកនាងចិញ្ចឹមសាកល្បងតែ ៣០ ចានដែកទេ និង ចេះតែមានម៉ូយទាក់ទងទិញហូរហែ ទើបមកទល់ពេលនេះពួកនាងបង្កើនការចិញ្ចឹមបានចំនួន ៣៥០ ចានដែក ហើយប្រមូលផលបានពី ១៥ ទៅ ២០ គីឡូក្រាម ក្នុងមួយថ្ងៃ ដោយលក់បាន ៧០០០០ រៀល ក្នុង ១ គីឡូក្រាម គឺថ្លៃប្រហែលបង្កង ។ ប៉ុណ្ណឹងហើយនៅតែរកដួងលក់ឱ្យម៉ូយស្ទើរមិនបាន ព្រោះមានអ្នកកុម្មង់ពីទីជិតឆ្ងាយច្រើនរហូតសុំជំពាក់ម៉ូយសិនទៀតផង ។

ដោយមើលឃើញពីការងាយរកទីផ្សារលក់ដង្កូវដួង ទើបនៅពេលខាងមុខពួកគេនឹងបង្កើនការចិញ្ចឹមដួងឱ្យបានដល់ ២០០០ ចានដែក អាចប្រមូលផលដង្កូវដួងកាន់តែច្រើនបំពេញតាមតម្រូវការអតិថិជនជិតឆ្ងាយ ។

រំលឹកពីការចាប់របរចិញ្ចឹមដង្កូវដួង ព្រំ ពិសី បានឱ្យដឹងថា ៖ «ឪពុករបស់នាងដែលមានរបរចិញ្ចឹមឃ្មុំនៅឯព្រំដែនបាននាំយកពូជដង្កូវដួងឱ្យពួកនាងចិញ្ចឹមសាកល្បងនិង ប្រាប់ពីវិធីចិញ្ចឹម ព្រោះដួងនេះវាស៊ីចំណីស្អាតណាស់គឺស៊ីតែដូងខ្ចី សាច់ ស្រកីដូង កាកដូង សំបកដូង ដើមដូង ដំឡូងមី… ហើយមិននឿយហត់ក្នុងការដាក់ចំណីមើលថែវាឡើយ គ្រាន់តែព្រឹកឡើងមើលវាម្តង និង ល្ងាចឡើងមើលវាម្តង កុំឱ្យមានស្រមោចចូលសំបុកវា ឬ សំបុកវាស្ងួតពេកក្តៅពេកអាចឱ្យវាងាប់ ដូច្នេះយើងអាចឆ្លៀតទៅធ្វើការរកស៊ីផ្សេងទៀតបានមិនប៉ះពាល់ការងារឡើយ ។

ដង្កូវដួងដែលយកធ្វើពូជត្រូវតែមានញីមួយឈ្មោលមួយ ក្រោយពីវាបង្កើតជាកូនបាន ១ ខែអាចចាប់កូនៗវាលក់បានហើយ ពោលគឺកំពុងពេញឆ្ងាញ់បើទុកយូរស្បែកវាស្វិតមិនសូវឆ្ងាញ់ឡើយ ។ ការប្រមូលផលដួងធ្វើឡើងដោយវិលជុំបន្តបន្ទាប់គ្នា ដូច្នេះយើងនឹងមានដួងលក់រហូតមិនដាច់ ។

ដង្កូវដួងគេអាចយកទៅធ្វើអាហារបានច្រើនមុខទៅតាមចំណង់ចំណូលចិត្ តដូចជាខ្លះយកទៅដាក់ត្រាំក្នុងទឹកត្រីម្ទេសទាំងរស់ ខ្លះយកទៅលីង ខ្លះយកទៅឆាម្រះព្រៅ ខ្លះញាំស្តៅ ខ្លះបំពង ជាដើម ។

ព្រំ ពិសី ឆ្លៀតបង្ហើបប្រាប់ពីវិធីធ្វើដួងកុំឱ្យជ្រាយសំខាន់គឺត្រូវស្រុសដួងជាមួយទឹកក្តៅ ៤ នាទី រួចយកត្រាំទឹកកក បន្ទាប់មកកាត់មាត់វាចោលហើយយកទៅបំពងខ្លាញ់និង សង់វាយកមកសម្ងួត ៕

អត្ថបទដោយ​៖ ដេវីត

អត្ថបទពេញនិយម

ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
រកឃើញហើយ ម្ចាស់លិខិតក្នុងកញ្ចប់បាយវេចស្លឹកចេកឱ្យកងទ័ព ស្អែកនេះនឹងអនុញ្ញាតឱ្យជួបសម្តេចតេជោ
រៀបការជិត ២០ ឆ្នាំ និង មានកូនដល់ទៅ ៥ នាក់តែ ខៀវ សំភេទ នៅតែសង្ហាដដែល!
តារាស្រីល្បីទាំងនេះ ត្រូវបងប្អូនត្រកូលអភិជន ៣ គ្រួសារ ឆក់បេះដូងបានសម្រេច
Sponsored
សង្គម5 mins ago

សោកស្ដាយណាស់! ជំងឺបាក់ទឹកចិត្ត ក្លាយជាឃាតកសម្លាប់នារីដ៏ស្រស់ស្អាតម្នាក់ យ៉ាងស្ងៀមស្ងាត់បំផុត

កម្សាន្ត47 mins ago

បង្ហាញជីវិតឯកជន ក្រៅសិល្បៈ ស៊ិន នារីរ័ត្ន ក្រោយបាត់មុខពីសិល្បៈជិត ១០ ឆ្នាំ

កីឡា1 hour ago

មិនចាំបាច់រៀបការធំដុំ ស៊ន សៀវម៉ី និង ស្វាមី ស្វីតខ្លាំងដូចស្រមោចរោមស្ករ

Pop Biz2 hours ago

របរនៅផ្ទះ ចិញ្ចឹមដង្កូវដួង របស់ ២ នាក់បងប្អូននៅសៀមរាប លក់ដាច់ខ្លាំងណាស់!

កម្សាន្ត2 hours ago

Kwan មានរឿងចម្រូងចម្រាសជាមួយក្រុមហ៊ុន ទ័លលុយខ្លាំងដល់ថ្នាក់ធ្វើបែបនេះ

កីឡា3 hours ago

ព្រោះចំណុចសំខាន់នេះ រដ្ឋមន្ត្រីកីឡាបារាំង អង្វរ Mbappe កុំឱ្យទៅលេងក្រៅស្រុក

ជំងឺ Covid-19 នៅកម្ពុជា3 hours ago

រដ្ឋបាលស្រុកស្រែអំបិល បញ្ជាក់មានមនុស្ស ២ នាក់ផ្សេងទៀត បានជួបជនបរទេសពាក់ព័ន្ធសហគម៍ ២០ កុម្ភៈ ធ្វើដំណើរទៅកោះកុង

ជំងឺ Covid-19 នៅកម្ពុជា3 hours ago

មានអ្នកជំងឺកូវីដ-១៩ ចំនួន ២ នាក់បាត់ដំណឹងរកមិនទាន់ឃើញ ពេលនេះសមត្ថកិច្ចបន្តខ្នះខ្នែងរុករក

កម្សាន្ត3 hours ago

ទីបំផុត ឡោម លក្ខិណា ដាច់ចិត្តទម្លាយរូបផ្អែមល្ហែមនឹងគូដណ្តឹងលើកដំបូង ក្រោយលាក់បាំងយូរ

ជំងឺ Covid-19 នៅកម្ពុជា3 hours ago

ចំណោម ២៦ នាក់ឆ្លងក្នុងសហគមន៍ប្រកាសព្រឹកនេះ មាន ៥ នាក់ រកឃើញនៅខេត្តព្រះសីហនុ

អត្ថបទក្រុមហ៊ុន22 hours ago

វីង ត្រូវបានទទួលស្គាល់សម្រាប់ការប្តេជ្ញាចិត្តចំពោះនិយោជិតនៅឆ្នាំ ២០២០

អត្ថបទក្រុមហ៊ុន23 hours ago

TikTok ផ្សាយរបាយការណ៍តម្លាភាពលើកទី ៤ របស់ខ្លួន ដែលបង្ហាញពីការពង្រឹងការប្តេជ្ញាចិត្តរក្សាសុវត្ថិភាពជូនសហគមន៍

កីឡា2 days ago

​បទពិសោធថ្មី​ដ៏​រំភើប​ក្នុងជំនួប​សន្ទនា​តាមរយៈ​វីដេអូ​ផ្ទាល់​ រវាង​សមាជិក​ក្រុម​បិសាច​ក្រហម MAN UTD និង ​អ្នកគាំទ្រ​កម្ពុជា​តាមរយៈ CHIVAS

អត្ថបទក្រុមហ៊ុន4 days ago

ក្រុមហ៊ុន RMA Cambodia បាន​ប្រារព្ធ​ពិធី «ប្រគល់​រថយន្ត ហ្វ​ដ ចំនួន ​២ ​គ្រឿង និង ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​បច្ចេកទេសរ​ថយ​ន្ត ហ្វ​ដ​» នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)

អត្ថបទក្រុមហ៊ុន5 days ago

HONDA PCX ស៊េរីថ្មី! រចនាថ្មីយ៉ាងផ្ចិតផ្ចង់ប្រកបដោយប្រណីតភាពឥតខ្ចោះ បានដាក់លក់ជាផ្លូវការនៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១

អត្ថបទក្រុមហ៊ុន5 days ago

UFC និង TikTok សហការគ្នាបង្កើតមាតិកាកីឡាជាលើកដំបូង

អត្ថបទក្រុមហ៊ុន6 days ago

តារាចម្រៀង មាស សុខសោភា រកឃើញទ្រនំថ្មីគឺផលិតកម្ម «រាម» ជាមួយពិធីស្វាគមន៍ដ៏កក្រើក

អត្ថបទក្រុមហ៊ុន1 week ago

បុរី ប៉េង ហួត បើកសម្ពោធ​ជា​ផ្លូវការគម្រោង​ថ្មី​បែប​អេកូ​ធម្មជាតិ 3 គម្រោង​ព្រម​គ្នា ក្នុង​ព្រឹត្តិការណ៍ «សុភមង្គល​ថ្មី​បែប​ធម្មជាតិ​»

អត្ថបទក្រុមហ៊ុន1 week ago

​ការតាំងពិព័រណ៍​ និង ​លក់​សៀវភៅ​ដ៏​ធំ​បំផុត​លំដាប់​ពិភពលោក ​បាន​ត្រលប់​មកវិញ​ ​ជាមួយនឹង​ការដាក់​លក់​នៅលើ​ប្រព័ន្ធ​អន​ឡាញ​

អត្ថបទក្រុមហ៊ុន1 week ago

ក្រុមហ៊ុន​បណ្តាញ​ផ្សព្វផ្សាយ​ធំៗចំនួន ៣ នៅ​កម្ពុជា​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ធំជាងគេ​នៅ​កម្ពុជា​

មតិរបស់អ្នក