
តាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការបើកបវេសនកាលគ្រឹះស្ថានមធ្យមសិក្សា ឆ្នាំសិក្សាថ្មី ២០២០-២០២១ នៅថ្ងៃទី ១១ ខែមករា ២០២១ បើតាមចំណុច ៤.១ នៃសេចក្ដីណែនាំនេះបានឱ្យដឹងថា គ្រឹះស្ថានមធ្យមសិក្សានីមួយៗត្រូវរៀបចំសំណួរតេស្ត និងធ្វើតេស្តសិស្សគ្រប់កម្រិតថ្នាក់ និងគ្រប់មុខវិជ្ជានៅដើមឆ្នាំសិក្សា ក្នុងគោលបំណងជួយអន្តរាគមន៍សិស្សរៀនយឺតបានទាន់ពេលវេលា ។ ចំពោះសិស្សធ្លាក់មធ្យមភាគប្រចាំឆ្នាំ ត្រូវធ្វើតេស្តឡើងថ្នាក់ចាប់ពីវិញ្ញាសារសរសេរ កំណែ និងប្រកាសលទ្ធផលជាស្ថាពរក្នុងរយៈពេល ៦ ថ្ងៃយ៉ាងយូរ ។ ចំពោះសិស្សថ្នាក់ទី ៧ ឡើងថ្មី ត្រូវធ្វើតេស្តលើមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា ។
រីឯលទ្ធលក្ខខណ្ឌដែលត្រូវធ្វើតេស្ត និងការកំណត់របបពិន្ទុនៃការឡើងថ្នាក់ ឬត្រួតថ្នាក់ ត្រូវអនុវត្តតាមសេចក្ដីណែនាំលេខ ២៤ អយក.សណន ចុះថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២១ ស្ដីពីការធ្វើតេស្តឡើងថ្នាក់សម្រាប់សិស្សនៅមធ្យមសិក្សា ៕
អត្ថបទដោយ៖ Chanreth