Connect with us

សង្គម

អ៊េមណាស់! Tik Tok អាចឱ្យឪពុកម្តាយភ្ជាប់គណនីរបស់ខ្លួន ទៅនឹងគណនីរបស់កូនៗ ស្រួលគ្រប់គ្រង និងតាមដាន

on

Advertisement

ការធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធីផ្គូផ្គងលក្ខណៈគ្រួសាររបស់ Tik Tok នឹងអាចឲ្យឪពុកម្តាយធ្វើការជ្រើសរើសជម្រើសដែលល្អបំផុតក្នុងការណែនាំកូនៗអំពីការប្រើប្រាស់ Tik Tok

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០៖ Tik Tok ដែលជាកម្មវិធីវីដេអូទូរស័ព្ទឈានមុខគេ បានធ្វើការប្រកាសនៅថ្ងៃនេះអំពីការពង្រឹងគោលការណ៍ឯកជនភាពសម្រាប់ការប្រើប្រាស់ Tik Tok ជាលក្ខណៈគ្រួសារ ដល់ប្រទេសនានារួមមានប្រទេសកម្ពុជាផងដែរ។

នាពេលបច្ចុប្បន្ន ក្រុមគ្រួសារភាគច្រើនបានងាកទៅរកកម្មវិធីលើបណ្តាញអ៊ីនធើណេតដូចជា Tik Tok ជាដើម សម្រាប់កំសាន្ត ទទួលបានព័ត៌មាន និងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ ជាមួយនឹងកម្មវិធីផ្គូផ្គងលក្ខណៈគ្រួសារ ឪពុកម្តាយអាចគ្រប់គ្រងនិងតាមដានកូនៗរបស់ពួកគេនៅលើ Tik Tok បាន។ កម្មវិធីផ្គូផ្គងលក្ខណៈគ្រួសារ Tik Tok នេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អាណាព្យាបាល ហើយក៏ជាការចាប់ផ្តើមពង្រឹងលើសុខុមាលភាពឌីជីថលនិងការអប់រំ សុវត្ថិភាពលើប្រព័ន្ធអនឡាញ។

កម្មវិធីថ្មីរួមមាន៖
• ស្វែងរក៖ ធ្វើការគ្រប់គ្រងការស្វែងរកដោយផ្ទាល់ទៅលើមាតិកា អ្នកប្រើប្រាស់ ទ្រុងជ្រូក(#) ឬសម្លេងរបស់កូនៗ
• ផ្តល់យោបល់៖ កំណត់អ្នកប្រើប្រាស់ដែលអាចធ្វើការផ្តល់យោបល់ទៅលើវីដេអូរបស់កូនៗ (គ្រប់គ្នា មិត្តភក្តិ គ្មាន)
• រុករក៖ កំណត់អ្នកដែលអាចមើលឃើញគណនីរបស់កូនអ្នក ឯកជន (កំណត់អ្នកដែលអាចមើលឃើញគណនីបាន) ឬសាធារណៈ (គ្រប់គ្នាអាចមើលឃើញគណនីនិងផ្តល់យោបល់នៅលើវីដេអូ)
• ចូលចិត្តវីដេអូ៖ កំណត់អ្នកដែលមើលឃើញវីដេអូដែលកូនរបស់លោកអ្នកចូលចិត្ត

Arjun Narayan ប្រធានផ្នែកទំនុកចិត្ត និងសុវត្ថិភាពរបស់ TikTok អាស៊ី ប៉ាស៊ីហ្វិក បាននិយាយថា៖ «វាតែងតែមានការលំបាកនៅពេលដែលឪពុកម្តាយនានាចង់តាមដានជីវិតលើប្រព័ន្ធឌីជីថលរបស់កូនៗ។ តាមរយៈការសហការជាមួយនឹងសហគមន៍ និងដៃគូឧស្សាហកម្ម ពួកយើងបានប្តេជ្ញាក្នុងការសម្របសម្រួលដល់ទំនាក់ទំនងនៅក្នុងគ្រួសារអំពីសុវត្ថិភាពលើប្រព័ន្ធអ៊ីនធើណេត។ កម្មវិធីផ្គូផ្គងលក្ខណៈគ្រួសារ Tik Tok ត្រូវបានបង្កើតឡើងក្នុងន័យជួយបង្កើនចំណេះដឹងសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងបង្ហាញបទពិសោធន៍ដែលសក្តិសមបំផុតសម្រាប់គ្រួសារ»

ក្រៅពីកម្មវិធីផ្គូផ្គងគ្រួសារ ដែលអាចឲ្យឪពុកម្តាយភ្ជាប់គណនីរបស់ខ្លួនទៅនឹងគណនីរបស់កូនៗ ក៏មានកម្មវិធីមួយចំនួនផ្សេងទៀតដូចជាការគ្រប់គ្រងពេលវេលាអេក្រង់ ម៉ូដដាក់កំហិត ការផ្ញើសារចូលផ្ទាល់ ដើម្បីឲ្យអាណាព្យាបាលតាមដានលើសកម្មភាពប្រើប្រាស់ Tik Tok របស់កូនៗ។

ដើម្បីធានាឲ្យបានពីសុវត្ថិភាពលើការប្រើប្រាស់ Tik Tok បានពង្រឹងគោលការណ៍សុវត្ថិភាពនិងសុខុមាលភាពជាពិសេសដល់យុវជន។ ថ្មីៗនេះ Tik Tok បានបន្ថែមការណែនាំនិងឯកសារបន្ថែមទៀត ដើម្បីលើកកម្ពស់គំនិតវិជ្ជមានអំពីរាងកាយ និងលុបចោលមាតិកាដែលបង្កការស្អប់ខ្ពើមនិងរើសអើងគ្នា។ បន្ថែមពីនេះទៀត Tik Tok មិនអនុញ្ញាតិឲ្យមានការផ្ញើរូបឬវីដេអូនៅក្នុងសារឬការផ្តល់យោបល់ និងជាពិសេសនៅលើសារដែលសរសេរជាកូដ ព្រោះតាមការសិក្សាបានបង្ហាញឲ្យឃើញថា វាអាចជម្រុញដល់ការកើតមានការរំលោភបំពានផ្លូវភេទដល់កុមារ។

Tik Tok ក៏បានសហការជាមួយដៃគូលំដាប់ពិភពលោក ដើម្បីការពារការកេងប្រវ័ញ្ចលើកុមារនិង ធ្វើការលុបចោលមាតិកា គណនី ព្រមទាំងរាយការណ៍ទៅកាន់មជ្ឈមណ្ឌលជាតិសម្រាប់ការបាត់ខ្លួននិងកេងប្រវ័ញ្ចកុមារ។ ការការពារកុមារតូចៗ ទាំងលើប្រព័ន្ធអនឡាញនិងក្រៅប្រព័ន្ធអនឡាញ គឺពិតជាមានសារៈសំខាន់ និងទាមទារឲ្យមានសហប្រតិបត្តិការរវាងភាគីជាច្រើនរួមមាន រដ្ឋាភិបាល និងអង្គការសុវត្ថិភាពកុមារជាដើម។ ហេតុនេះហើយ Tik Tok បានផ្តល់ការគាំទ្រដល់ការអនុវត្តន៍របស់ Voluntary Principles to Counter Online Child Sexual Exploitation and Abuse ដែលផ្តល់នូវក្របខ័ណ្ឌដែលគ្រប់ស្ថាប័នអាចអនុវត្តនិងឆ្លើយតបទៅនឹងការផ្លាស់ប្តូរអាកប្បកិរិយានិងការពារយុវជន។

សម្រាប់គ្រួសារដែលចង់ស្វែងយល់បន្ថែមអំពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ Tik Tok បានបង្កើតធនធានមួយចំនួនរួមមានមជ្ឈមណ្ឌលយុវជន គេហទំព័រឪពុកម្តាយ វីដេអូសុវត្ថិភាព ។ល។ Tik Tok នៅតែបន្តជម្រុញប្តេជ្ញាលើកកម្ពស់សុវត្ថិភាពនៅក្នុងសហគមន៍ ជាពិសេសសម្រាប់យុវជន និងបន្តបង្កើនធនធាន គោលការណ៍នានាដែលជាគោលដៅទទួលបានសុវត្ថិភាពខ្ពស់៕

###
អំពី TikTok
TikTok គឺជាទម្រង់វីដេអូខ្លីៗលើកម្មវិធីទូរស័ព្ទដ៏ឈានមុខគេ។ បេសកកម្មរបស់ពួកយើង គឺជំរុញឱ្យមានគំនិតច្នៃប្រឌិតថ្មី និងបង្កើតភាពសប្បាយរីករាយ។ TikTok មានការិយាល័យកណ្តាលនៅទូទាំងពិភពលោក រួមមាន ទីក្រុងឡុងដ៍ ឡូសអ៊ែនចឺឡេស ញូវយ៉ក ប៉ារីស ប៊ែកឡាំង ឌូបៃ ប៊ុមបៃ សិង្ហហ្គាពួរ ចាកាតា សេអ៊ូល និងតូក្យូ។ www.tiktok.com

ទំនាក់ទំនងសារព័ត៌មាន៖
Rachel Roberts
MSA Marketing Solutions
Rachel.roberts@msacam.com +(855) 96 368 0826

អត្ថបទដោយ​៖ បេប៊ី

អត្ថបទពេញនិយម

មហាជនសុំឱ្យ ទ្រី ដាណា អភ័យទោសដល់បងស្រីផងទៅ ស្រាប់តែអ្នកនាងតបវិញបែបនេះ
រកឃើញហើយ ម្ចាស់លិខិតក្នុងកញ្ចប់បាយវេចស្លឹកចេកឱ្យកងទ័ព ស្អែកនេះនឹងអនុញ្ញាតឱ្យជួបសម្តេចតេជោ
ម៉េចអ៊ីចឹង! លេចឮថា សេង រដ្ឋា ប្រឈមនឹងការដកដំណែង Miss Grand Cambodia 2020 ?
បែកធ្លាយ! ស្ងាត់ៗ ឡោម លក្ខិណា ភ្ជាប់ពាក្យជាមួយមន្ត្រីរាជការសង្ហាមួយរូប!

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 days ago

Ford Territory 2021 ជា​រថយន្ត​ដែល​ស្អាត ឆ្លាត ទំនើប​លើសគេ​

​បើ​និយាយ​ពី​ក្រុមហ៊ុន Ford លោកអ្នក​ប្រាកដជា​គិតដល់​រថយន្ត Pick Up មុនគេ​ដោយសារតែ​ភាពល្បីល្បាញ និង​ការទទួលស្គាល់​គុណភាព​ពី​សំណាក់​អតិថិជន​អ្នកប្រើប្រាស់ ប៉ុន្តែ​ថ្មីៗ​នេះ​យើង​សង្កេតឃើញថា​រថយន្ត SUV មួយ​ម៉ូ​ឌែ​ល​របស់ Ford ត្រូវ​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ទាំង​នៅ​ទ្វីបអឺរ៉ុប ទ្វីបអាស៊ី​ក៏ដូចជា​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ផងដែរ នោះ​គឺ រថយន្ត Ford Territory 2021​។​ ​រថយន្ត Ford...

អត្ថបទក្រុមហ៊ុន2 days ago

គម្រោង​ដ៏​ធំ ផាក លែ​ន ៦A របស់ ជីប ម៉ុង លែ​ន ប្រកាស​ថ្ងៃ​បើក​លក់​ជា​ផ្លូវការ​

​ជីប ម៉ុង លែ​ន បានប្រកាស​បើក​លក់​គម្រោង ផាក លែ​ន ៦A របស់ខ្លួន​ជា​ផ្លូវការ នៅ​ថ្ងៃទី​ ២២ ខែមករា ឆ្នាំ​ ២០២១ ខាង​មុននេះ នៅ​ទីតាំង​គម្រោង ផាក លែ​ន ៦A ផ្ទាល់ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​...

អត្ថបទក្រុមហ៊ុន5 days ago

មិនបាច់​ទៅណា​ឆ្ងាយ​ទេ​! តាមរយៈ​វី​ង អ្នក​អាច​ផ្ញើ​ ឬ​ ដក​ប្រាក់​បាន​ជិត​ ១៩៥ ​ប្រទេស​

​មិនចាំបាច់​ធ្វើដំណើរ​ឆ្ងាយ និង​ឈរ​តម្រង់​ជួរ​នាំ​តែ​ខាត​ពេលវេលា​ទៀត​ទេ ឥឡូវនេះ​លោកអ្នក​អាច​ផ្ញើ​ប្រាក់​ពី​កម្ពុជា​ទៅ​សាច់​ញា​ត្តិ​របស់​អ្នក​ជិត​១៩៥​ប្រទេស​តាមរយៈ​ភ្នាក់ងារ​វី​ង​ដែលមាន​ស្លាក​សញ្ញា វេ​ស្ទើ​ន​យូ​នៀ​ន (Western Union) ព្រមទាំង​មានឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ផ្សេងទៀត​។  ​ជាមួយ​កិច្ចសហប្រតិបត្តិការ​រ​វាង ធនាគារ​ឯកទេស​វី​ង និង Western Union លោកអ្នក​គ្រាន់តែ​ទៅកាន់​ភ្នាក់ងារ​វី​ង​ដែលមាន​ស្លាក​សញ្ញា Western Union ដោយ​ភ្ជាប់​ជាមួយនឹង​គណនី​វី​ង បន្ទាប់មក​បំពេញ​សំណុំបែបបទ​ផ្ទេរប្រាក់ នោះ​លោកអ្នក​អាច​ផ្ញើ​ប្រាក់​ពី​កម្ពុជា ទៅជិត​ ១៩៥...

អត្ថបទក្រុមហ៊ុន5 days ago

អ្នក​កំពង់សោម foodpanda ទៅដល់​ហើយ​ណា៎​! កុម្ម៉ង់​អាហារ​ឆ្ងាញ់ៗ​របស់​អ្នក​ឥឡូវនេះ​!

​ក្រោយ​ការបង្ហាញ​ខ្លួន​នៅ​ខេត្ត​ក្រុង​ជាច្រើន​ក្នុង​រាជាណាចក្រ​កម្ពុជា ថ្ងៃនេះ foodpanda បាន​ពង្រីក​សេវាកម្ម​ដឹកជញ្ជូន​របស់ខ្លួន​ដល់​ក្រុងព្រះសីហនុ​ហើយ​ ។ គួរបញ្ជាក់​ផងដែរ​ថា foodpanda ចាប់ផ្ដើម​សម្ពោធ​សេវាកម្ម​ដឹកជញ្ជូន​នៅ​ក្រុងព្រះសីហនុ​នា​ថ្ងៃទី 12 ខែ មករា ឆ្នាំ 2021 ​។ ជាមួយនឹង​ការបង្ហាញ​ដំបូង​ក្នុង​ក្រុង​នេះ foodpanda បាន​ភ្ជាប់​មកជា​មួយ​ប្រ​ម៉ូ​សិន​យ៉ាង​សន្ធឹកសន្ធាប់​ដូចជា​៖ -ការដឹកជញ្ជូន​យ៉ាង​រហ័ស -​ការបញ្ចុះ​តម្លៃ​រហូតដល់​ទៅ $3...

អត្ថបទក្រុមហ៊ុន2 weeks ago

ជ័យលាភីក្នុងការប្រកួតខ្លែងឯកខ្មែរ បានទៅលើកុមារអាយុ ១២ ឆ្នាំ មួយក្រុម ដែលមានខ្លែងឯកលេខ ៩

រាជធានីភ្នំពេញ៖ កុមារមួយក្រុម អាយុ១២ឆ្នាំដូចៗគ្នាគឺជាអ្នកទទួលបានពានរង្វាន់លេខ១ នៅក្នុងការប្រកួតខ្លែងឯកខ្មែរដែលត្រូវបានរៀបចំឡើងដោយក្រុមអ្នកស្រឡាញ់និងគាំទ្រវប្បធម៌នៃការបង្ហោះខ្លែងឯកខ្មែរកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ ។ ការប្រកួតខ្លែងឯកខ្មែរដែលត្រូវបានរៀបចំឡើងនៅភូមិត្បូងធំ សង្កាត់ពញាន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានរកឃើញជ័យលាភីរបស់ខ្លួនហើយ ដែលជ័យលាភីលេខ ១ បានទៅលើកុមារាមួយក្រុមមានខ្លែងលេខ៩ ទទួលបានពានរង្វាន់លេខ ១ ទឹកប្រាក់ ២០០ ដុល្លារ និងនំមួយចំនួន...

អត្ថបទក្រុមហ៊ុន2 weeks ago

ពិធី​បញ្ចប់​ការចាក់​បេតុង​ដំបូល​អគារ A3/A4 ​និង ​ប្រកាស​បើក​ការដ្ឋាន​អគារ​ MIRO​ នៃគម្រោង​បុរី អ​&​អេ​ហ្វ​

​នា​ព្រឹក​ថ្ងៃទី ​២៨ ខែធ្នូ ឆ្នាំ​ ២០២០ បុរី អ &​អេ​ហ្វ បាន​ប្រារព្ធ​ពិធី​បិទ​បញ្ជ​ប់​បេតុង​ដំបូល​អគារ A3/A4 និង ​ប្រកាស​បើក​ការដ្ឋាន​សាងសង់​អគារ ​MIRO ដែល​ធ្វើ​ឲ្យ​គម្រោង​លំនៅដ្ឋាន​ប្រណិត​មួយទៀត​របស់ អ & អេ​ហ្វ បាន​លេច​រូបរាង​ឡើង​ក្នុង​រាជធានី​ភ្នំពេញ និង​ បង្កើតបាន​នូវ​ការរស់នៅ​បែប​សហគមន៍​ថ្មី​មួយ​ដ៏​ស្រស់បំព្រង...

អត្ថបទក្រុមហ៊ុន2 weeks ago

ពិតមែន​ទេ ប្រុសៗ​បើ​ចង់បាន​កូនស្រី​គេ ទាល់តែ​ទៅ​បម្រើ​ឪពុកក្មេក​? ទាំងអស់នេះ​មាន​ក្នុង​រឿង «​ឪពុកក្មេក​រើស​កូនប្រសា»​ (វីដេអូ)

​ភ្នំពេញ​៖ ដូច​ពាក្យចាស់​ពោលថា មនុស្ស​ប្រុស​បើ​ស្រឡាញ់​កូនស្រី​គេ ទាល់តែ​ទៅ​បម្រើ​ឪពុកក្មេក​រហូត​ដូច​ថ្ងៃ​ព្រមព្រៀង​ចូល​រោងការ បើ​តស៊ូ​មិនបាន នោះគេ​មិន​លើក​កូនស្រី​ឱ្យ​នោះឡើយ​។ ប្រិយមិត្ត​ប្រាកដជា​ចង់ដឹងថា តើ​ជំនាន់​នោះ​ពិត​ជាមាន​បែបនេះ​មែនដែរ ឬទេ​? ទស្សនិកជន នឹង​បាន​ទស្សនា​ខ្សែភាពយន្ត​ភាគ​ព្រេង​និទាន​ខ្មែរ រឿង “​ឪពុកក្មេក​រើស​កូនប្រសា​” ដែល​បង្ហាញ​ពី​សាច់រឿង ថា​ប្រុសៗ​កាលពី​ពេលនោះ​លំបាក​បែបណា​ទម្រាំ​បានកូន​ស្រី​គេ មក​ធ្វើជា​ប្រពន្ធ​ពិតជា​មិន​ស្រួល​នោះទេ​។​ ​រឿង “​ឪពុកក្មេក​រើស​កូនប្រសា​” គឺជា​រឿងព្រេង​និទាន​ខ្មែរ​បែប​បុរាណ​ដែល​ទស្សនិកជន​ភាគច្រើន​មិន​ធា្ល​ប់​ទស្សនា​ពីមុន​នោះទេ​។ ស្ថានីយទូរទស្សន៍...

អត្ថបទក្រុមហ៊ុន2 weeks ago

ចូលរួមអបអរសាទរ ឃឹម វង្សវឌ្ឍនៈ ក្លាយជាម្ចាស់ជើងឯកកម្មវិធី SuperGold Kid Star ហើយ (វីដេអូ)

ភ្នំពេញ៖ ទីបំផុតកម្មវិធី «SuperGold Kid Star» ដែលជាកម្មវិធីប្រកួតទេពកោសល្យកុមារដែល ឧបត្ថម្ភផ្ដាច់មុខដោយម្សៅទឹកដោះគោ Dumex SuperGold Kid ថ្មី បាននរកឃើញម្ចាស់ជើងឯកហើយ កាលពីយប់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ ដោយបេក្ខភាពម្ចាស់ជ័យលាភី បានទៅលើកុមារ ឃឹម...

អត្ថបទក្រុមហ៊ុន2 weeks ago

ស្រាបៀរ អង្គរ បន្តរកឃើញអ្នកឈ្នះមាសសុទ្ធទៀតហើយពីកម្មវិធី ជល់ម៉ោ!

រកឃើញអ្នកឈ្នះទៀតហើយ អ្នកឈ្នះមាសសុទ្ធពីកម្មវិធីជល់ម៉ោនៅទូទាំងប្រទេសកម្ពុជា! សម្រាប់ខែថ្មីនេះ ស្រាបៀរ អង្គរនៅតែបន្តរកឃើញអតិថិជនសំណាងឈ្នះរង្វាន់មាសសុទ្ធ 1 ជី ចំនួន 3 រូប អត្ថបទដោយ​៖ Tianai

អត្ថបទក្រុមហ៊ុន2 weeks ago

បន្តរីករាយជាមួយកម្មវិធី ជល់ម៉ោ ដើម្បីឈ្នះរង្វាន់ធំ

សំណាងមានសម្រាប់អតិថិជនស្រាបៀរ អង្គរ ជានិច្ច។ចាប់យកឱកាសឈ្នះ ហើយឈ្នះទៀត អត្ថបទដោយ​៖ Tianai