Connect with us

សង្គម

Tik Tok ដាក់ចេញនូវកម្មវិធីថ្មីដើម្បីសម្រួលការប្រើប្រាស់ ដល់អ្នកដែលមានជំងឺអេពីឡឹបស៊ី (ឆ្កួតជ្រូក)

on

Advertisement

បេសកកម្មរបស់ Tik Tok គឺការជម្រុញឲ្យមានគំនិតច្នៃប្រឌិតថ្មីនិងនាំយកមកវិញនូវភាពសប្បាយរីករាយដល់អ្នកប្រើប្រាស់។ តាមរយៈការផ្តោតលើចំណុចស្នូលនៃបេសកកម្មនេះ Tik Tok ធានាឲ្យបានពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ពីគ្រប់មជ្ឈដ្ឋាន ដែលជាកត្តាជំរុញឲ្យមានការចូលរួម។

ដើម្បីក្លាយខ្លួនជាទម្រង់វីដេអូទូរស័ព្ទមួយប្រកបដោយបរិយាប័ន្ន ពួកយើងបានសម្រេចប្តេជ្ញាដាក់ចេញនូវលក្ខណៈកម្មវិធីថ្មីដែលហៅថា «រូបថតដែលអាចបង្កភាពប៉ះទង្គិច» « photosensitivity»។ ការដាក់ចេញនូវលក្ខណៈកម្មវិធីថ្មី «រូបថតដែលអាចបង្កភាពប៉ះទង្គិច» នេះត្រូវបានធ្វើឡើងក្រោយពីពួកយើងបានជួបនឹងអ្នកជំនាញលើជំងឺអេពីឡឹបស៊ីកាលពីប៉ុន្មានមុន។ ពួកគេបានធ្វើការផ្តល់ជាមតិយោបល់ត្រលប់ដល់ពួកយើងអំពី Tik Tok និងថាតើយើងអាចចូលរួមការពារដល់អ្នកជំងឺអេពីឡឹបស៊ីដោយរបៀបណា។ ក្រោយពីជំនួបនេះ ពួកយើងសម្រេចបង្កើតនូវលក្ខណៈកម្មវិធីថ្មីនេះ ដែលវានឹងរំលឹកដល់អ្នកប្រើប្រាស់របស់យើងអំពីការបង្កើតវីដេអូដែលមានពន្លឺ ដែលអាចប៉ះពាល់ដល់អ្នកជំងឺអេពីឡឹបស៊ី។ តាមរយៈលក្ខណៈកម្មវិធីថ្មីនេះ អ្នកមើលវីដេអូទាំងអស់នឹងទទួលបានការផ្តល់ដំណឹងជាមុនទៅលើវីដេអូដែលអាចបង្កការប៉ះទង្គិច រួចអាចធ្វើការចុចរំលងវីដេអូទាំងនោះបាននៅពេលដែលពួកគេឆ្លងកាត់វា។ លក្ខណៈកម្មវិធីថ្មីនេះនៅនឹងត្រូវបានដាក់ចេញនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ជំងឺអេពីឡឹបស៊ីបានបង្កផលប៉ះពាល់ដល់ប្រជាជនប្រមាណ ៦៥លាននាក់នៅទូទាំងពិភពលោក។ យោងតាមការសិក្សារបស់មូលនិធិអេពីឡឹបស៊ី បានបង្ហាញឲ្យឃើញថា មួយក្នុងចំណោមមនុស្ស២៦នាក់នៅសហរដ្ឋអាមេរិកនឹងអាចវិវត្តន៍ជំងឺអេពីឡឹបស៊ីនៅអំឡុងពេលណាមួយក្នុងជីវិតរបស់គេ ហើយមួយក្នុងចំណោមមនុស្ស១០នឹងអាចកើតភាពរវើរវាយ ភាំងស្មារតីឬប្រកាច់នៅក្នុងជីវិតរបស់ពួកគេ។ ការផ្លាស់ប្តូរដែលពួកយើងកំពុងតែធ្វើឡើងគឺដើម្បីធ្វើឲ្យ Tik Tok កាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងជាពិសេសដល់អ្នកដែលកំពុងដែលមានជំងឺអេពីឡឹបស៊ីតែម្តង។

Tik Tok បានកំពុងតែធ្វើការជាមួយនឹងអង្គការអេពីឡឹបស៊ីកំពូលៗនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន និងកូរ៉េខាងត្បូង រួមមានមូលនិធិអេពីឡឹបស៊ី សហគមន៍អេពីឡឹបស៊ី ការិយាល័យអេពីឡឹបស៊ីកូរ៉េ និងសមាគមន៍អេពីឡឹបស៊ីជប៉ុន ដើម្បីចែករំលែកព័ត៌មានអំពីលក្ខណៈកម្មវិធីថ្មីនិងលើកកម្ពស់ចំណេះដឹងអំពីជំងឺអេពីឡឹបស៊ីជាទូទៅ។

ក្រុមការងាររបស់ពួកយើងបានប្តេជ្ញាក្នុងការបំពេញតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងសហគមន៍ជុំវិញពិភពលោក ហើយគោលដៅរយៈពេលវែងរបស់យើងគឺការក្លាយខ្លួនជាទម្រង់អនឡាញប្រកបដោយបរិយាប័ន្ន។ ពួកយើងកំពុងតែខិតខំបន្ថែមនូវលក្ខណៈកម្មវិធីថ្មីៗបន្ថែមទៀតដើម្បីសម្រេចគោលដៅនេះ ដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ដៃគូរបស់ពួកយើង៖

អ្នកនាង Laura Thrall ដែលជាអគ្គនាយកនិងនាយកប្រតិបត្តិនៃមូលនិធិអេពីឡឹបស៊ី បាននិាយាយថា៖ «អ្នកជំងឺអេពីឡឹបស៊ីដែលរងការប៉ះទង្គិចជាមួយនឹងរូបថត អាចនឹងប្រឈមនឹងការប្រកាច់ ប្រសិនបើពួកគេស្ថិតនៅក្រោមពន្លឺហ្វាក្នុងកាលៈទេសៈតានតឹងណាមួយ ឬក្រោមទម្រង់គំរូនៃចក្ខុណាមួយ។ បើទោះបីជាចំនួននៃអ្នកជំងឺអេពីឡឹបស៊ីនៅមានចំនួនតិចតួចក៏ដោយ ឥទិ្ធពលរបស់វាពិតជាមានភាពធ្ងន់ធ្ងរខ្លាំងណាស់។ យើងពិតជារីករាយខ្លាំងណាស់ដែល Tik Tok ចូលរួមដោះស្រាយនូវបញ្ហានេះ តាមរយៈការផ្លាស់ប្តូរលើទម្រង់កម្មវិធីរបស់ខ្លួនដែលអាចការពារសហគមន៍អេពីឡឹបស៊ីនៅពេលដែលពួកគេប្រើប្រាស់ Tik Tok។ ពួកយើងពិតជាមានមោទនភាពដែលបានធ្វើការជាមួយនឹង Tik Tok ទៅលើគំនិតផ្តួចផ្តើមនេះ ហើយយើងក៏ត្រេកអរចំពោះការសហការរបស់យើងនាពេលខាងមុខ»

លោកស្រី Nicola Swanborough ដែលជានាយករងនៃសង្គមអេពីឡឹបស៊ីបានឲ្យដឹងថា៖ «បណ្តាញសង្គមប្រៀបបាននឹងខ្សែសង្គ្រោះជីវិតរបស់អ្នកជំងឺអេពីឡឹបស៊ី ពីព្រោះពួកគេអាចប្រើប្រាស់វាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកដទៃពីជុំវិញពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ ផលអវិជ្ជមានរបស់វាគឺពន្លឺរូបថតនិងមាតិកាដែលកំពុងត្រូវបានចែកចាយទាំងដោយចេតនានិងអចេតនានៅលើប្រព័ន្ធអនឡាញ ហើយអាចធ្វើឲ្យអ្នកជំងឺអេពីឡឹបស៊ីប្រកាច់បាន។ ពួកយើងសង្ឃឹមថាបណ្តាញសង្គមផ្សេងៗទៀតអាចយកគំរូតាម Tik Tok ដើម្បីឲ្យសហគមន៍របស់យើងកាន់តែប្រសើរឡើង»

អ្នកនាំពាក្យ X របស់អេពីឡឹបស៊ីនៃប្រទេសអៀរឡង់បាននិយាយថា៖«ទស្សនៈវិស័យរបស់យើងគឺធានាថាមនុស្សគ្រប់រូបនឹងអាចរស់នៅក្នុងជីវិតដ៏ពេញលេញមួយនិងមិនត្រូវបានកំណត់ដោយជំងឺអេពីឡឹបស៊ី។ Tik Tok បានបោះជំហានមួយដ៏ធំក្នុងការធ្វើឲ្យវីដេអូនៅលើបណ្តាញសង្គមកាន់តែមានសុវត្ថិភាពនិងអាចមើលបានដោយមនុស្សរាប់លាននាក់នៅជុំវិញពិភពលោក រួមទាំងមនុស្សប្រមាណ ៤០ម៉ឺននាក់ក្នុងប្រទេសអៀរឡង់ដែលកំពុងមានជំងឺអេពីឡឹបស៊ីផងដែរ»

អ្នកនាង Satomi Umemoto ដែលជាអគ្គនាយកនៃសមាគមន៍អេពីឡឹបស៊ីជប៉ុនបាននិយាយថា៖ «ពួកយើងគឺជាក្រុមហ៊ុនផ្តល់សេវាសាធារណៈ ហើយពួកយើងបានចាប់ផ្តើមដំណើរការវាចាប់តាំងពីឆ្នាំ១៩៧៣មកម្លេះ ដើម្បីបង្កើតនូវសង្គមមួយដែលអ្នកជំងឺអេពីឡឹបស៊ីនិងគ្រួសាររបស់គេអាចរស់នៅដោយសន្តិភាព។ វាត្រូវបានគេប៉ាន់ប្រមាណថាមានអ្នកកើតជំងឺអេពីឡឹបស៊ីចំនួន១លាននាក់នៅក្នុងប្រទេសជប៉ុន។ អេពីឡឹបស៊ីគឺជាជំងឺប្រព័ន្ធប្រសាទខួរក្បាលដែលអាចកើតមានចំពោះមនុស្សគ្រប់វ័យចាប់ពីទារករហូតដល់មនុស្សចាស់។ ប្រមាណ៧០% នៃអ្នកជំងឺអេពីឡឹបស៊ីអាចរក្សាជំងឺរបស់គេឲ្យស្ថិតក្នុងស្ថានភាពនឹងន ប៉ុន្តែក៏មានអ្នកជំងឺផ្សេងទៀតដែលមានរោគសញ្ញាដែលពិបាកក្នុងការព្យាបាល។ ចំនួនអ្នកជំងឺអេពីឡឹបស៊ីដែលរងទង្គិចដោយរូបថតមានចំនួនតិច ដែលស្មើនឹង ១ក្នុងចំណោមមនុស្ស៤០០០នាក់តែប៉ុននោះ ប៉ុន្តែចំនួននេះនឹងកើនឡើងប្រសិនបើអ្នកជំងឺមិនបានដឹងពីស្ថានភាពរបស់ខ្លួន។ ពួកយើងកោតសសើរចំពោះការគិតគូរយ៉ាងម៉ត់ចត់របស់ Tik Tok ដែលបង្កើតនូវបរិយាកាសមួយដែលអ្នកជំងឺអេពីឡឹបស៊ីអាចមើលវីដេអូនិងប្រើប្រាស់ Tik Tok ប្រកបដោយសុវត្ថិភាព ហើយវាពិតជាកិត្តិយសរបស់ពួកយើងដែលបានរួមការងារជាមួយនឹងក្រុមការងារ Tik Tok។

លោកវេជ្ជបណ្ឌិត Kim Heung Dong ដែលជាអគ្គនាយកនៃការិយាល័យអេពីឡឹបស៊ីកូរ៉េបាននិយាយថា៖ «នាពេលថ្មីៗនេះ កម្មវិធីវីដេអូលើទូរស័ព្ទកំពុងទទួលបានការពេញនិយមនិងរីកចម្រើនគួរឲ្យកត់សម្គាល់។ នៅប្រទេសកូរ៉េ Tik Tok ត្រូវបានប្រើប្រាស់និងមានអ្នកផលិតវីដេអូជាច្រើននាក់រួចមកហើយ។ ពួកយើងសូមថ្លែងអំណរគុណដល់ Tik Tok សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការបង្កើតវីដេអូនិងមាតិកាដែលមានសុវត្ថិភាពដល់អ្នកជំងឺអេពីឡឹបស៊ី តាមរយៈការដាក់ចេញនូវលក្ខណៈកម្មវិធី «រូបថតដែលអាចបង្កភាពប៉ះទង្គិច»។ ការិយាល័យអេពីឡឹបស៊ីកូរ៉េបានកំពុងតែដោះស្រាយផលលំបាករបស់អ្នកជំងឺអេពីឡឹបស៊ីទាំងផ្លូវចិត្តនិងកត្តាបញ្ហាសង្គម។ ពួកយើងនឹងផលិតវីដេអូដែលស្តីពីអេពីឡឹបស៊ីជាមួយនឹង Tik Tok ដើម្បីជួយដល់មនុស្សជាច្រើនបន្ថែមទៀត»។

លោកស្រី Ann Little ដែលជាប្រធាននាយកនៃការិយាល័យអេពីឡឹបស៊ីអន្តរជាតិបានឲ្យដឹងថា៖«ក្នុងនាមយើងជាបណ្តាញអង្គការដ៏សំខាន់ដែលមានសមាជិកជាង១០០ប្រទេស ការិយាល័យអេពីឡឹបស៊ីអន្តរជាតិ (IBE) បានមើលឃើញថាគ្រប់ទីកន្លែងនៅទូទាំងពិភពលោកដែលធ្លាប់កើតមានការមិនយកចិត្តទុកដាក់ ឬភ័យខ្លាចជំងឺអេពីឡឹបស៊ី កំពុងត្រូវបានជំនួសដោយការយល់ចិត្តនិងយកចិត្តទុកដាក់។ ហេតុដូច្នេះហើយ IBE សូមស្វាគមន៍ដល់លក្ខណៈកម្មវិធីរបស់ Tik Tok ដែលនឹងជួយការពារអ្នកជំងឺអេពីឡឹបស៊ីដែលអាចរងទង្គិចដោយរូបថត តាមរយៈពន្លឺដែលមិនចាំបាច់។ ជាមួយនឹងអ្នកជំងឺអេពីឡឹបស៊ីប្រមាណជា ៥០លាននាក់នៅទូទាំងពិភពលោក ដែលក្នុងនោះប្រមាណ ៦លាននាក់រស់នៅក្នុងទ្វីបអឺរ៉ុប ពួកយើងសូមផ្តល់ការគាំទ្រដល់គំនិតផ្តួចផ្តើមនានាដែលកាត់បន្ថយហានិភ័យដែលអាចបង្កឲ្យកើតមានការប្រកាច់ និងដើម្បីកាត់បន្ថយការរើសអើងនានាដែលអ្នកជំងឺអេពីឡឹបស៊ីតែងជួបប្រទះ ហើយជំនួសមកវិញដោយលក្ខខណ្ឌនិងគុណភាពជីវិតដ៏ប្រសើរតាមដែលអាចធ្វើទៅបាន»៕

អត្ថបទដោយ​ Joshua Goodman នាយក​ផ្នែក​ផលិត​ផល​ ទំនុក​ចិត្ត​ និង​សុវត្ថិភាព Tik Tok

អត្ថបទដោយ​៖ បេប៊ី

អត្ថបទពេញនិយម

រកឃើញហើយ ម្ចាស់លិខិតក្នុងកញ្ចប់បាយវេចស្លឹកចេកឱ្យកងទ័ព ស្អែកនេះនឹងអនុញ្ញាតឱ្យជួបសម្តេចតេជោ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
ទីបំផុត! លឹម សុធាវី បដិសេធមិនទទួលយកតំណែងបន្ដពី សេង រដ្ឋា ព្រោះហេតុផលនេះ!
កាន់តែក្តៅ! ផេក Team Cambodia ទុកពេល ២៥ នាទី ឱ្យស្ថាប័ន MGC លុបពាក់ព័ន្ធការបង្ហោះសារព្រឹកមិញ!

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន41 mins ago

ជីប ម៉ុង លែ​ន បើក​លក់​គម្រោង ផាក លែ​ន ៦A ដ៏​អស្ចារ្យ​ជា​ផ្លូវការ និង ​បញ្ចុះតម្លៃ​រហូតដល់​ ៨ ​ភាគរយ​

ជីប ម៉ុង លែ​ន បានប្រកាស​បើក​លក់​គម្រោង ផាក លែ​ន ៦A ដ៏​ធំ​របស់ខ្លួន​នៅ​តំបន់​ជ្រោយចង្វា​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី ​២២ ​នេះ ដល់​ថ្ងៃទី​ ២៤ ខែមករា ឆ្នាំ​ ២០២១ ជាមួយ​ការបញ្ចុះ​តម្លៃ​ដ៏​អស្ចារ្យ​ជូន​អតិថិជន រហូតដល់​ 8% មិនចាំបាច់​មាន​ប្រាក់​កក់...

អត្ថបទក្រុមហ៊ុន22 hours ago

វី​ង និង ធនាគារ​ឈី​ហ្វ សហការគ្នា​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទូទាត់​ប្រាក់កម្ចី​ដល់​ប្រជាជន​កម្ពុជា​

​ឥឡូវនេះ​អតិថិជន​របស់​ធនាគា​រ ឈី​ហ្វ អាច​សង​ប្រាក់កម្ចី​របស់​ពួកគេ​តាមរយៈ​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​របស់​វី​ង​ ។​ ភ្នំពេញ​ថ្ងៃទី ២១ ខែមករា​ឆ្នាំ ២០២១៖ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែល​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​បាន​បង្កើតឡើង​ដោយ​លោក Chau Chung...

អត្ថបទក្រុមហ៊ុន4 days ago

TikTok ពង្រឹងការកំណត់ឯកជនភាព និង សុវត្ថិភាពសម្រាប់អនីតិជន

• វិធានការថ្មីដែលនឹងធានាផ្តល់បទពិសោធន៍នៃការប្រើប្រាស់ TikTok ប្រកបដោយភាពច្នៃប្រឌិតនិងសប្បាយរីករាយដល់អ្នកប្រើប្រាស់វ័យក្មេង • ការផ្លាស់ប្តូរថ្មីដែលនឹងត្រូវបន្ថែមលើការកំណត់ការពារដែលមានស្រាប់ • អ្នកប្រើប្រាស់ដែលបានចុះឈ្មោះនិងមានអាយុចន្លោះពី១៣ទៅ១៥ឆ្នាំ នឹងមានការកំណត់លំនាំដើមជា «ឯកជន» និង ជម្រើសផ្តល់យោបល់ពី «អ្នកគ្រប់គ្នា» ត្រូវបានលុបចេញ • ការកំណត់«ណែនាំគណនីរបស់អ្នកទៅអ្នកដទៃ» នឹងត្រូវបាន«បិទ»តាមលំនាំដើម(default)សម្រាប់ក្រុមអ្នកដែលមានអាយុដូចៗគ្នា រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា...

អត្ថបទក្រុមហ៊ុន7 days ago

Ford Territory 2021 ជា​រថយន្ត​ដែល​ស្អាត ឆ្លាត ទំនើប​លើសគេ​

​បើ​និយាយ​ពី​ក្រុមហ៊ុន Ford លោកអ្នក​ប្រាកដជា​គិតដល់​រថយន្ត Pick Up មុនគេ​ដោយសារតែ​ភាពល្បីល្បាញ និង​ការទទួលស្គាល់​គុណភាព​ពី​សំណាក់​អតិថិជន​អ្នកប្រើប្រាស់ ប៉ុន្តែ​ថ្មីៗ​នេះ​យើង​សង្កេតឃើញថា​រថយន្ត SUV មួយ​ម៉ូ​ឌែ​ល​របស់ Ford ត្រូវ​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ទាំង​នៅ​ទ្វីបអឺរ៉ុប ទ្វីបអាស៊ី​ក៏ដូចជា​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ផងដែរ នោះ​គឺ រថយន្ត Ford Territory 2021​។​ ​រថយន្ត Ford...

អត្ថបទក្រុមហ៊ុន1 week ago

គម្រោង​ដ៏​ធំ ផាក លែ​ន ៦A របស់ ជីប ម៉ុង លែ​ន ប្រកាស​ថ្ងៃ​បើក​លក់​ជា​ផ្លូវការ​

​ជីប ម៉ុង លែ​ន បានប្រកាស​បើក​លក់​គម្រោង ផាក លែ​ន ៦A របស់ខ្លួន​ជា​ផ្លូវការ នៅ​ថ្ងៃទី​ ២២ ខែមករា ឆ្នាំ​ ២០២១ ខាង​មុននេះ នៅ​ទីតាំង​គម្រោង ផាក លែ​ន ៦A ផ្ទាល់ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​...

អត្ថបទក្រុមហ៊ុន1 week ago

មិនបាច់​ទៅណា​ឆ្ងាយ​ទេ​! តាមរយៈ​វី​ង អ្នក​អាច​ផ្ញើ​ ឬ​ ដក​ប្រាក់​បាន​ជិត​ ១៩៥ ​ប្រទេស​

​មិនចាំបាច់​ធ្វើដំណើរ​ឆ្ងាយ និង​ឈរ​តម្រង់​ជួរ​នាំ​តែ​ខាត​ពេលវេលា​ទៀត​ទេ ឥឡូវនេះ​លោកអ្នក​អាច​ផ្ញើ​ប្រាក់​ពី​កម្ពុជា​ទៅ​សាច់​ញា​ត្តិ​របស់​អ្នក​ជិត​១៩៥​ប្រទេស​តាមរយៈ​ភ្នាក់ងារ​វី​ង​ដែលមាន​ស្លាក​សញ្ញា វេ​ស្ទើ​ន​យូ​នៀ​ន (Western Union) ព្រមទាំង​មានឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ផ្សេងទៀត​។  ​ជាមួយ​កិច្ចសហប្រតិបត្តិការ​រ​វាង ធនាគារ​ឯកទេស​វី​ង និង Western Union លោកអ្នក​គ្រាន់តែ​ទៅកាន់​ភ្នាក់ងារ​វី​ង​ដែលមាន​ស្លាក​សញ្ញា Western Union ដោយ​ភ្ជាប់​ជាមួយនឹង​គណនី​វី​ង បន្ទាប់មក​បំពេញ​សំណុំបែបបទ​ផ្ទេរប្រាក់ នោះ​លោកអ្នក​អាច​ផ្ញើ​ប្រាក់​ពី​កម្ពុជា ទៅជិត​ ១៩៥...

អត្ថបទក្រុមហ៊ុន1 week ago

អ្នក​កំពង់សោម foodpanda ទៅដល់​ហើយ​ណា៎​! កុម្ម៉ង់​អាហារ​ឆ្ងាញ់ៗ​របស់​អ្នក​ឥឡូវនេះ​!

​ក្រោយ​ការបង្ហាញ​ខ្លួន​នៅ​ខេត្ត​ក្រុង​ជាច្រើន​ក្នុង​រាជាណាចក្រ​កម្ពុជា ថ្ងៃនេះ foodpanda បាន​ពង្រីក​សេវាកម្ម​ដឹកជញ្ជូន​របស់ខ្លួន​ដល់​ក្រុងព្រះសីហនុ​ហើយ​ ។ គួរបញ្ជាក់​ផងដែរ​ថា foodpanda ចាប់ផ្ដើម​សម្ពោធ​សេវាកម្ម​ដឹកជញ្ជូន​នៅ​ក្រុងព្រះសីហនុ​នា​ថ្ងៃទី 12 ខែ មករា ឆ្នាំ 2021 ​។ ជាមួយនឹង​ការបង្ហាញ​ដំបូង​ក្នុង​ក្រុង​នេះ foodpanda បាន​ភ្ជាប់​មកជា​មួយ​ប្រ​ម៉ូ​សិន​យ៉ាង​សន្ធឹកសន្ធាប់​ដូចជា​៖ -ការដឹកជញ្ជូន​យ៉ាង​រហ័ស -​ការបញ្ចុះ​តម្លៃ​រហូតដល់​ទៅ $3...

អត្ថបទក្រុមហ៊ុន2 weeks ago

ជ័យលាភីក្នុងការប្រកួតខ្លែងឯកខ្មែរ បានទៅលើកុមារអាយុ ១២ ឆ្នាំ មួយក្រុម ដែលមានខ្លែងឯកលេខ ៩

រាជធានីភ្នំពេញ៖ កុមារមួយក្រុម អាយុ១២ឆ្នាំដូចៗគ្នាគឺជាអ្នកទទួលបានពានរង្វាន់លេខ១ នៅក្នុងការប្រកួតខ្លែងឯកខ្មែរដែលត្រូវបានរៀបចំឡើងដោយក្រុមអ្នកស្រឡាញ់និងគាំទ្រវប្បធម៌នៃការបង្ហោះខ្លែងឯកខ្មែរកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ ។ ការប្រកួតខ្លែងឯកខ្មែរដែលត្រូវបានរៀបចំឡើងនៅភូមិត្បូងធំ សង្កាត់ពញាន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានរកឃើញជ័យលាភីរបស់ខ្លួនហើយ ដែលជ័យលាភីលេខ ១ បានទៅលើកុមារាមួយក្រុមមានខ្លែងលេខ៩ ទទួលបានពានរង្វាន់លេខ ១ ទឹកប្រាក់ ២០០ ដុល្លារ និងនំមួយចំនួន...

អត្ថបទក្រុមហ៊ុន2 weeks ago

ពិធី​បញ្ចប់​ការចាក់​បេតុង​ដំបូល​អគារ A3/A4 ​និង ​ប្រកាស​បើក​ការដ្ឋាន​អគារ​ MIRO​ នៃគម្រោង​បុរី អ​&​អេ​ហ្វ​

​នា​ព្រឹក​ថ្ងៃទី ​២៨ ខែធ្នូ ឆ្នាំ​ ២០២០ បុរី អ &​អេ​ហ្វ បាន​ប្រារព្ធ​ពិធី​បិទ​បញ្ជ​ប់​បេតុង​ដំបូល​អគារ A3/A4 និង ​ប្រកាស​បើក​ការដ្ឋាន​សាងសង់​អគារ ​MIRO ដែល​ធ្វើ​ឲ្យ​គម្រោង​លំនៅដ្ឋាន​ប្រណិត​មួយទៀត​របស់ អ & អេ​ហ្វ បាន​លេច​រូបរាង​ឡើង​ក្នុង​រាជធានី​ភ្នំពេញ និង​ បង្កើតបាន​នូវ​ការរស់នៅ​បែប​សហគមន៍​ថ្មី​មួយ​ដ៏​ស្រស់បំព្រង...

អត្ថបទក្រុមហ៊ុន2 weeks ago

ពិតមែន​ទេ ប្រុសៗ​បើ​ចង់បាន​កូនស្រី​គេ ទាល់តែ​ទៅ​បម្រើ​ឪពុកក្មេក​? ទាំងអស់នេះ​មាន​ក្នុង​រឿង «​ឪពុកក្មេក​រើស​កូនប្រសា»​ (វីដេអូ)

​ភ្នំពេញ​៖ ដូច​ពាក្យចាស់​ពោលថា មនុស្ស​ប្រុស​បើ​ស្រឡាញ់​កូនស្រី​គេ ទាល់តែ​ទៅ​បម្រើ​ឪពុកក្មេក​រហូត​ដូច​ថ្ងៃ​ព្រមព្រៀង​ចូល​រោងការ បើ​តស៊ូ​មិនបាន នោះគេ​មិន​លើក​កូនស្រី​ឱ្យ​នោះឡើយ​។ ប្រិយមិត្ត​ប្រាកដជា​ចង់ដឹងថា តើ​ជំនាន់​នោះ​ពិត​ជាមាន​បែបនេះ​មែនដែរ ឬទេ​? ទស្សនិកជន នឹង​បាន​ទស្សនា​ខ្សែភាពយន្ត​ភាគ​ព្រេង​និទាន​ខ្មែរ រឿង “​ឪពុកក្មេក​រើស​កូនប្រសា​” ដែល​បង្ហាញ​ពី​សាច់រឿង ថា​ប្រុសៗ​កាលពី​ពេលនោះ​លំបាក​បែបណា​ទម្រាំ​បានកូន​ស្រី​គេ មក​ធ្វើជា​ប្រពន្ធ​ពិតជា​មិន​ស្រួល​នោះទេ​។​ ​រឿង “​ឪពុកក្មេក​រើស​កូនប្រសា​” គឺជា​រឿងព្រេង​និទាន​ខ្មែរ​បែប​បុរាណ​ដែល​ទស្សនិកជន​ភាគច្រើន​មិន​ធា្ល​ប់​ទស្សនា​ពីមុន​នោះទេ​។ ស្ថានីយទូរទស្សន៍...