យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា កម្ពុជារកឃើញអ្នកផ្ទុកកូវីដ ១៩ ថ្មីចំនួន ១ នាក់ទៀតហើយ លើបុរសជនជាតិខ្មែរ អាយុ ៥៩ ឆ្នាំ និង បច្ចុប្បន្នអ្នកជំងឺកំពុងដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ។
ដោយឡែកនៅព្រឹកនេះដដែល កម្ពុជាក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ ១៩ ចំនួន ១ នាក់ទៀតផងដែរ គឺលោក ស ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលជាអ្នកប៉ះពាល់ផ្ទាល់នៃព្រឹត្តិការណ៍ ៣ វិច្ឆិកា បន្ទាប់ពីទទួលលទ្ធផល «អវិជ្ជមាន» ចំនួន ២ លើក ។

រូបតំណាង
បើគិតមកត្រឹមព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្ពុជាមានអ្នកជំងឺកូវីដ ១៩ សរុបទូទាំងប្រទេសចំនួន ៣០៥ នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ២៩៥ នាក់ និង អ្នកកំពុងសម្រាកព្យាបាលចំនួន ១០ នាក់ ។ ដោយឡែកសម្រាប់អ្នកឆ្លងក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា ចំនួន ៤ នាក់នោះ បានជាសះស្បើយចំនួន ២ នាក់ហើយ គឺឯកឧត្តម សួស យ៉ារ៉ា និង លោក ស ចិត្រា ដោយនៅសល់ចំនួន ២ នាក់ទៀត ៕
សូមអានព័ត៌មានលម្អិតខាងក្រោម៖
អត្ថបទដោយ៖ សាកល