
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ កម្ពុជាបានរកឃើញករណីវិជ្ជជំងឺកូវីដ ១៩ ចំនួន ១ នាក់ និង មានអ្នកជាសះស្បើយពីជំងឺកូវីដ ១៩ ចំនួន ១ នាក់ ទៀតហើយ ។
ករណីកូវីដ ១៩ ថ្មីនេះ ត្រូវបានរកឃើញលើបុរសវ័យ ៥៩ ឆ្នាំ ជាជនជាតិខ្មែរ ស្នាក់នៅខណ្ឌកំបូល រាជធនីភ្នំពេញ ដែលបានធ្វើដំណើរពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅកូរ៉េខាងត្បូង និង មកដល់កម្ពុជានៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ។
រីឯអ្នកជាសះស្បើយជំងឺកូវីដ ១៩ ចំនួន ១ នាក់ ទៀតនោះ គឺ លោក ស ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា ដែលទទួលបានតេស្តអវិជ្ជមានកូវីដ ១៩ ជាលើកទី ២ និង អនុញ្ញាត្តិឲ្យចេញពីមន្ទីរពេទ្ យ ។
បើគិតមកត្រឹមព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ កម្ពុជាមានអ្នកជំងឺកូវីដ ១៩ សរុបទូទាំងប្រទេសចំនួន ៣០៥ នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ២៩៥ នាក់ និង អ្នកកំពុងសម្រាកព្យាបាលចំនួន ១០ នាក់ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម៖
អត្ថបទដោយ៖ Vathey