
យោងតាមសេចក្តីប្រកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយមស្តីពីអាកាសធាតុ បានឱ្យដឹងថា នៅបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនិងសីតុណ្ហភាពអប្បបរមា ពី២១ oC ទៅ ២៥ oC ។
បាតុភូតនេះបណ្តាលមកពី ឥទ្ធិពលនៃសម្ពាធខ្ពស់ពីភាគខាងជើង ប្រទេសចិន និងខ្យល់មូសុងឦសានខ្សោយ ដែលធ្វើឱ្យតំបន់មួយចំនួននៃព្រះរាជណាចក្រកម្ពុជា មានស្ថានភាពដូចខាងក្រោម៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ oC
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ oC
នៅថ្ងៃទី ១៨-២២ ខែវិច្ឆិកា ផ្នែកមួយចំនួននៃបណ្តារាជធានីខេត្តនៅភាគខាងក្រោមនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ។
២. បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ oC
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ oC
ចំពោះស្ថានភាពភ្លៀង ស្ទើរតែគ្មានទាំងស្រុង ។ បើមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ ។
៣. តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ oC
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ oC
នៅថ្ងៃទី ១៩-២២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម ព្រមទាំងរលកសមុទ្រអាចមានកម្ពស់ ០,៥ ទៅ ១ ម៉ែត្រ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម៖
អត្ថបទដោយ៖ Kunthea Set