
តាមសេចក្ដីសម្រេចមួយរបស់ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាចេញប្រកាសកាលពីថ្ងៃទី ៦ ខែវិច្ឆិកា ២០២០ បានសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ «លី ស្រីវីណា» ដែលមានទីតាំងនៅផ្ទះលេខ ៣៣៩ A ផ្លូវលេខ ១៦៣ សង្កាត់ទួលទំពូង ២ ខណ្ឌចំការមន រាជធានីភ្នំពេញ របស់លោកវេជ្ជបណ្ឌិត ស៊ុយ ប៊ុនថន ជាអ្នកទទួលខសត្រូវមន្ទីរសម្រាកព្យាបាលខាងលើនេះ ដោយមូលហេតុពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្ដល់សេវាសង្គ្រោះអ្នកជំងឺ ។
ដោយឡែកនៅថ្ងៃទី ១៩ ខែវិច្ឆិកា ២០២០ នេះបើតាមសេចក្ដីជូនដំណឹងមួយផ្សេងទៀតរបស់គ្លីនិកស្រី លីវីណា បានប្រកាសថា មន្ទីរសម្រាកព្យាបាល «ស្រី លីវីណា» សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថាមន្ទីរសម្រាកព្យាបាល ស្រី លីវីណា ភ្នំពេញ នឹងចាប់ផ្ដើមបើកទទួលអ្នកជំងឺឡើងវិញចាប់ពីម់ៅង ៣ រសៀល នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះតទៅ ៕
អត្ថបទដោយ៖ Chanreth