
ដើម្បីបំពេញតម្រូវការគ្រូវបង្រៀនគ្រប់ប្រភេទ ក្របខណ្ឌ នៅតាមអង្គភាព គ្រឹះស្ថានសិក្សាចំណេះទូទៅ គ្រឹះស្ថានអប់រំបច្ចេកទេស និង គ្រឹះស្ថានសិក្សាឧត្តមសិក្សាសាធារណៈ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ក្របខណ្ឌចំនួន ៣៦០០ កន្លែង ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើការប្រឡងជ្រើសរើស និង បណ្តុះបណ្តាលគ្រូបង្រៀនសម្រាប់ឆ្នាំ ២០២១ ខាងមុខនេះ ។
ចំពោះក្របខណ្ឌទាំង ៣៦០០ កន្លែង ដែលរាជរដ្ឋាភិបាលបានផ្តល់ឱ្យក្រសួងអប់រំនោះ ពេលនេះក្រសួងក៏បានធ្វើការបែងចែករួចរាល់ហើយ ដោយបែងចែកទៅជា ៦ ចំណែក ក្នុងនោះមាន គ្រូមតេយ្យសិក្សា ចំននួន ២០០ កន្លែង គ្រូបឋម ចំនួន ១៥៥០ កន្លែង គ្រូមូលដ្ឋាន ចំនួន ៥០០ កន្លែង គ្រូមូលដ្ឋានអប់រំកាយ និង កីឡា ចំនួន ២៥០ កន្លែង គ្រូឧត្តម បង្រៀននៅវទ្យាល័យ ចំនួន ១០០ កន្លែង និង គ្រូឧត្តមបង្រៀននៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ចំនួន ៨៥ កន្លែង ៕
សូមអានព័ត៌មានលម្អិតខាងក្រោម៖
អត្ថបទដោយ៖ Kunthea Set