
យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គិសនីកម្ពុជា (EDC) កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ បានចេញសេចក្តីជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានដឹងថា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ ចរន្តអគ្គិសនីនៅតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ និង ផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ នឹងមានការរអាក់រអួលចំពោះការផ្គត់ផ្គង់ ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ស់ប្តូរ ដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្តាញអគ្គិសនី ។
ដោយឡែក សម្រាប់រាជធានីភ្នំពេញនៅថ្ងៃទី ២០ ខែវិច្ឆិកានេះ មានខណ្ឌចំនួន ៨ ត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនីជាបណ្តោះអាសន្ន ដើម្បីការអនុវត្តការងារជួសជុល ផ្លាស់ស់ប្តូរ ដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ទៅតាមម៉ោង និង ពេលវេលាបានកំណត់ដូចខាងក្រោម ៖
១. ក្នុងចំន្លោះម៉ោង ០៨:០០ នាទី ដល់ម៉ោង ១៣:០០ នាទី
– ខណ្ឌពោធិ៍សែនជ័យ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់កាកាបទី ១ សង្កាត់កាកាបទី ២ សង្កាត់ចោមចៅទី ១ សង្កាត់ចោមចៅទី ២ (សាខាទួលពង្រ) ។
– ខណ្ឌដង្កោ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ដង្កោ សង្កាត់ព្រៃស (សាខាទួលពង្រ) ។
– ខណ្ឌច្បារអំពៅ ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី ១ សង្កាត់ច្បារអំពៅទី ២ (សាខាចាក់អង្រែក្រោម) ។
២. ក្នុងចន្លោះម៉ោង ៨:០០ នាទី ដល់ម៉ោង ១៦:០០ នាទី
– ខណ្ឌមានជ័យ ៖ តំបន់ភ្លើងលេខ ប.ត២៤០ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ (សាខាចាក់អង្រែក្រោម )
– ខណ្ឌសែនសុខ ៖ តំបន់ភ្លើងលេខ P១៣៥៥-P៣០៩៣ ស្ថិតនៅក្នុងសង្កាត់ឃ្មួញ រួមទាំងតំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់គោឃ្លាង សង្កាត់ក្រាំងធ្នង់ (សាខាអូរបែកក្អម និងសខាអូដើម) ។
-ខណ្ឌឫស្សីកែវ ៖ តំនៅភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ទួកសង្កែទី ១ សង្កាត់ទួលសង្កែទី ២ សង្កាត់ឫស្សីកែវ សង្កាត់គីឡូម៉ែតលេខ ៦ សង្កាត់ច្រាំងចំរេះទី ១ សង្កាត់ច្រាំងចំរេះទី ២ (សាខាវត្តភ្នំ) ។
– ខណ្ឌពោធិ៍សែនជ័យ ៖ តំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅក្នុងសង្កាត់ចោចៅទី ៣ សង្កាត់ត្រពាំងក្រសាំង សង្កាត់សំរោងក្រោម (សាខាអូដឹម) ។
– ខណ្ឌកំពូល ៖ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ស្នោ (សាខាអូរដើម) ៕
សូមអានព័ត៌មានលម្អិតខាងក្រោម៖
អត្ថបទដោយ៖ Kunthea Set