
នៅព្រឹកថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសជូនដំណឹងជាថ្មីពាក់ព័ន្ធស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជា ។
តាមប្រកាសរបស់ក្រសួងបានឱ្យដឹងថា នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រសួងបានរកឃើញមានអ្នកពាក់ព័ន្ធផ្ទាល់ជាមួយរដ្ឋមន្ត្រីការទូតហុងគ្រី មានចំនួន ៥២ នាក់បន្ថែមទៀត ដោយអ្នកទាំង ៥២ នោះ ទទួលបានតេស្តអវិជ្ជមានកូវីដ ១៩ ទាំងអស់ ។
បន្ថែមចំនួនមនុស្ស ៥២ នាក់នេះ បានធ្វើឱ្យចំនួនអ្នកពាក់ព័ន្ធជាមួយរដ្ឋមន្ត្រីការទូតហុងគ្រី ឡើងដល់ ៩៤៤ នាក់ហើយ និង ក្នុងចំណោមមនុស្សទាំងនោះ មានករណីវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ០១ នាក់ ដែលជាអង្គរក្សជនជាតិខ្មែរម្នាក់មានអាយុ ៣១ ឆ្នាំ ពេលនេះកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យរុស្ស៊ី ។
គួរបញ្ជាក់ដែរថា គិតត្រឹមព្រឹកថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ អ្នកជំងឺកូវីដ ១៩ នៅកម្ពុជាកើត ២ នាក់ទៀត ធ្វើឱ្យចំនួនសរុបឡើងដល់ ២៩៧ នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ២៨៨ នាក់ និង អ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ៩ នាក់ ៕
សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ៖
អត្ថបទដោយ៖ សាកល