
មានតែភរិយាដែលមាន ៥ ចំណុចទេ ទើបស្វាមីស្មោះស្ម័គ្រគ្មានថ្ងៃប្រែ
នារីគ្រប់រូបតែងប្រាថ្នាចង់បានដៃគូជីវិតដែលអាចមើលថែនាង ស្រឡាញ់នាង កាន់ដៃនាងដល់ចាស់ ដោយគ្មានថ្ងៃប្រួលប្រែ ។ យ៉ាងណាមិញតើមនុស្សដឹងទេថា តើចំណុចអ្វីខ្លះទៅទើបអាចចងចិត្តស្វាមីឱ្យស្រឡាញ់ជារៀងរហូតមិនអាចដោះដៃបាននោះ? ខាងក្រោមនេះជាចំណុចសំខាន់ៗមនុស្សស្រីគួរតែមាន ទើបអាចធ្វើឱ្យបុរសស្រឡាញ់នាងមិនប្រែ ៖
១.មនុស្សស្រីដែលចេះស្រឡាញ់ខ្លួនឯង ចេះថែសុខភាព ថែសម្រស់ ថែគ្រួសារ៖ មិនមែនរៀបការហើយបណ្ដែតបណ្ដោយខ្លួនរខេករខាកនោះទេ ។ ភាពស្រស់ស្អាត គឺជាចំណុចដ៏លេចធ្លោ សម្រាប់ស្ដ្រី។ នារីដែលវ័យឆ្លាត គឺជានារីដែលចេះថែរក្សារូបសម្រស់ ថែសុខភាព ថែរក្សាទ្រព្យសម្បត្តិ ចេះទុកដាក់ផ្ទះសម្បែង មើលថែគ្រួសារបានល្អ។
២.មនុស្សស្រីដែលមិនប្រាថ្នាពឹងផ្អែកលើបុរសទាំងស្រុង៖ នាងមិនមែនដេកផ្ទះចាំចាយលុយប្ដីនោះទេ នាងយកប្ដីក៏មិនមែនដើម្បីជំនួសភាពខ្ជិលច្រអូសដែរ ។ នាងមានប្រាក់ចំណូលផ្ទាល់ខ្លួន និងអាចជួយរំលែកបន្ទុកក្នុងគ្រួសារជាច្រើន ។
៣.តែងលើកតម្កើងមុខមាត់ស្វាមី៖ មិនមែនជាមនុស្សស្រីមានប្ដីហើយ ដើរផឹកស៊ី ស្រវឹងខួប ចូលផ្ទះយប់ជ្រៅនោះទេ ។ នាងតែងរក្សាភាពថ្លៃថ្នូរ តែងលើកមុខមាត់ស្វាមីនៅគ្រប់ទីកន្លែង តែងធ្វើឱ្យស្វាមីមានមោទកភាពដោយសារនាងជានិច្ច ។
៤.ជាមនុស្សស្រីដែលហេតុផលមិនប្រើភាពក្មេងខ្ចីបំផ្លាញសុភមង្គលគ្រួសារ ៖ មិនមែនអាងអីសុំបែកគ្នា សុំចប់គ្នានោះទេ នាងតែងមានសតិ មានហេតុផល រកដំណោះស្រាយដ៏សមប្រកបជានិច្ច ។ មិនមែនក្មេងវ័យធ្វើអីតាមតែអំពើចិត្តនោះទេ ។
៥. ស្រឡាញ់គ្រួសារខាងប្ដីដូចគ្រួសារនាងដែរ៖ មិនមែនរើសអើងមុខមិនមើលខ្នងមនឱ្យឡើយ គ្រួសារខាងប្ដីក៏ដូចគ្រួសារនាងដែរ ។ នាងមិនដែលប្រកាន់ឬកពារ ប្រកាន់សាច់ថ្លៃ សាច់ខ្លួនឯងឡើយ ។ ដូច្នេះទើបស្វាមីលង់ស្រឡាញ់នាងគ្មានថ្ងៃប្រែ ៕