Connect with us

ជីវិត & ការងារ

មនុស្ស ៥ ប្រភេទគួរ Unfriend ចោលឱ្យអស់ បើមិនចង់ធុញថប់ ពេលលេងហ្វេសប៊ុក

on

Advertisement

ហ្វេសប៊ុកបានក្លាយជាបណ្ដាញទំនាក់ទំនងសង្គមដ៏ធំបំផុតនៅលើពិភពលោក ហើយជាកន្លែងដែលប្រមូលផ្ដុំទៅដោយព័ត៌មាន ការកម្សាន្ត ចំណេះដឹង និងរឿងរ៉ាវគ្រប់យ៉ាងជុំវិញពិភពលោក ។ ក្នុងនោះដែរក៏ជាកន្លែងមួយដែលអាចផ្សារភ្ជាប់ទំនាក់ទំនងពីមនុស្សទៅមនុស្សម្នាក់ទៀត ។ ​យ៉ាងណាមិញមនុស្សជាច្រើនប្រភេទខុសៗគ្នា មានទស្សនៈខុសៗគ្នា ដែលពេលខ្លះប្រភេទមនុស្សខ្លះផ្ទុយពីអ្វីដែលជាអារម្មណ៍របស់អ្នក ។ ដូច្នេះហើយគួរតែ Unfriend ចោលទៅកុំឱ្យធុញថប់ ។ ក្នុងនោះរួមមាន៖

១.មនុស្សពូកែអួត

មនុស្សមួយចំនួន ចូលចិត្តយលហ្វេសប៊ុកជាទីលានបង្អួតសម្ញែងទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ។ ជួនកាលមនុស្សខ្លះមិនមានអ្វីបង្ហាញបង្អួតធំដុំដូចគេគ្រាន់តែបានរបស់ឆ្ងាញ់ហូបក៏ប្រាប់គេ ទិញទូរស័ព្ទថ្មីក៏ប្រាប់គេ ទិញស្បែកជើង កាបូប សុទ្ធតែបង្ហោះទាំងអស់ ។ បើអ្នកមិនចូលចិត្តមនុស្សអួតទេ មិនបាច់ទុកនាំទើសភ្នែកទេ Unfriend ចោលទៅ ។

២.អ្នកបង្ហោះ ឬស៊ែតែរឿងអត់ប្រយោជន៍

ធ្លាប់ជួបទេ អ្នកខ្លះលេងហ្វេសប៊ុកគិតតែពីស៊ែៗ ស្អីក៏ស៊ែ រឿងខ្លះជារឿងប្រឌិត ព័ត៌មានគ្មានប្រភពច្បាស់លាស់ក៏ស៊ែ អ្នកបង្ហោះអីក៏ស៊ែ ។ អ៊ីចឹងហើយបើយល់ថា រឿងទាំងនោះគ្មានប្រយោជន៍គួរតែដឹងទេ សូម Unfriend អ្នកពូកែស៊ែ ពូកែបង្ហោះនោះចោលទៅ ។

៣.មនុស្សពូកែ Drama

អ្នកខ្លះទៀតពូកែខាងដ្រាម៉ាគ្រប់សព្វ បើរឿងធំដុំទៅមិនថាទេ តែខ្លះរឿងតូចតាចសោះក៏បង្ហោះទាមទារចំណាប់អារម្មណ៍ដែរ ។ បើគ្រាន់តែរឿងតូចតាចដោះស្រាយមិនចេញផង ទៅពឹងពាក់ការងារអីបាន Unfriend ចោលទៅមិនខុសទេ ។

៤. មនុស្សដែលចូលចិត្តទើសគេគ្រប់រឿង

ដោយអ្នកខ្លះទៀតចូលចិត្តតាំងខ្លួនជាតុលាការហ្វេសប៊ុក រឿងអីក៏ចេះ រឿងអីក៏ដឹង ពេលខ្លះមិនបានដឹងរឿងផ្ទៃក្នុងគេផងបង្ហោះជេរយកៗគ្មានគិតទាំងមិនមែនជាសាច់ញាតិគ្រួសារគេផងនោះ ។ មនុស្សពូកែទើសគេខុសរឿងបែបនេះ មិនយូរទេនឹងទើសអ្នកដែរនៅក្នុងថ្ងៃណាមួយមិនខាន គួរ Unfriend ចោលស្ងាត់ៗជារឿងល្អបំផុត ។

៥.មនុស្សដែលគ្មានទំនាក់ទំនងជាមួយនឹងយើងសោះ

ចំណែកឯមនុស្សមួយចំនួនទៀត Add ទៅអ្នកតែនៅពេលដែលទទួលធ្វើជា Friend ហើយមិនដែលឃើញចុច Like ឬ Comments អីសោះ ។ រឹតតែជាងនេះទៀតនោះមិនដែលឆាតជាមួយគ្នាទាល់តែសោះ ។ អ៊ីចឹងហើយទុកបានប្រយោជន៍អី Unfriend ចេញទៅទុកទទួលអ្នកណាដែលចង់រាប់អានអ្នកពិតប្រាកដល្អជាង ៕

អត្ថបទដោយ​៖ Chanreth

ជីវិត & ការងារ

អត្ថបទពេញនិយម

ធ្លាប់ល្បីជាង ១០ មុន ឥលូវបាត់មុខ ម៉េង ប៊ុនឡូ ប្រើជីវិតយ៉ាងសាមញ្ញ
ភ្លេចគាត់ឬនៅ? រំឭកពីអតីតតារាសម្តែងទសវត្សរ៍ ៨០-៩០ ហុក លក្ខិណា បន្តិច ពេលនេះដល់ណាណីហើយ!
មានស្វាមីជាសេដ្ឋីវាល់លាន តែភរិយាឧកញ៉ា ម៉ុង ឫទ្ធី មិនដែលទំនេរដៃ ការងារផ្ទះធ្វើម្ហូបពូកែលេខ ១
ចេះប៉ុន្មានក្បាច់នេះ ចង់ធ្វើ «សាច់ក្រកជ្រូក» ឆ្ងាញ់មិនពិបាកទៀតទេ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន15 hours ago

ប្រិយមិត្តនឹង​បាន​ជួប​ព្រះ​នាង​តូច​ន រោត្តម ជេន​ណា សាជាថ្មី​ជាមួយ​រឿង «​នគរ​មាស​» ​ឆាប់ៗ​នេះ!​ (វីដេអូ)

​វិល​មកវិញ​សាជាថ្មី​ហើយ ទស្សនិកជន​នឹង​បាន​ជួប​ព្រះ​នាង​តូច​នរោត្តម ជេន​ណា ក្នុង​រឿង​ភាគ​បុរាណ​ខ្មែរ​របស់​ស្ថានីយទូរទស្សន៍ CTN គឺ​រឿង «នគរ​មាស» ដែលជា​រឿង​ភាគ​បុរាណ​ខ្មែរ​មួយ​ដ៏​ល្អ​ឯក ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ ។​ ​សម្រាប់​ទស្សនិកជន​ដែល​ពេញចិត្ត​ស្រឡាញ់​ហើយ​គាំទ្រ​រាល់​ការសម្តែង​របស់​ព្រះ​នាង​តូច​នរោត្តម ជេន​ណា ពេលនេះ​ទ្រង់​បាន​វិល​ត្រឡប់មក​ម្តងទៀត​ហើយ ជាមួយ​រឿង​ភាគ​បុរាណ​ខ្មែរ​ថ្មី​របស់​ស្ថា​យ​នី​យ​ទូរទស្សន៍ CTN ជឿថា​ទស្សនិកជន​ពិតជា​ជក់ចិត្ត​ទៀតហើយ​។ ក្នុង​រឿង​ភាគ​បុរាណ​ខ្មែរ “​នគរ​មាស​” ក៏មាន​ការចូលរួម​សម្តែង​ពី​សំណាក់​តារា​ល្បីៗ តារា​សម្តែង​ពន្លក​ថ្មី...

អត្ថបទក្រុមហ៊ុន2 days ago

រឿងព្រេង​និទាន​បុរាណ​ខ្មែរ «អា​សុខ​ស្លូត អា​សុខ​កាច​» ប្រជុំសុទ្ធតែតារាល្បីៗចូលរួមសម្ដែង (វីដេអូ)

«អា​សុខ​ស្លូត អា​សុខ​កាច​» ជា​រឿងព្រេង​និទាន​បុរាណ​ខ្មែរ​មួយ ដែល​ទស្សនិកជន​មួយចំនួន ធ្លាប់បាន​ស្គាល់ បាន​អាន ឬក៏​អាច​ធ្លាប់បាន​ស្តាប់​ពី​លោក យាយ ឬ​អ្នក​ម្តាយ​ជាទី​ស្រលាញ់ និទាន​ឱ្យស្តាប់​មុន​ចូល​គេង​កាលពី​កុមារភាព​ក៏​ថា​បាន​។ ​ដើម្បី​ជាការ​រំលឹក​អនុស្សាវរីយ៍​ដ៏​មាន​អត្ថន័យ និង​ជាការ​លើកស្ទួយ​នូវ​វប្បធម៌​ខ្មែរ នៅពេលនេះ រឿងព្រេង​និទាន​បុរាណ​ខ្មែរ​ដ៏​មាន​រស​និយម​មួយ​នេះ នឹង​ត្រលប់​មកវិញហើយ ក្នុង​យុគសម័យ​ឌីជីថល ជាមួយនឹង​ការផលិត​ជា​ខ្សែភាពយន្ត​ភាគ​។ ដំណើរការ​នៃ​ការផលិត​ខ្សែភាពយន្ត​ភាគ​មួយ​នេះ គឺ​កំពុងតែ​ធ្វើឡើង​យ៉ាង​សស្រាក់សស្រាំ និង​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ពី​ផលិតករ...

អត្ថបទក្រុមហ៊ុន2 days ago

ក្រុមហ៊ុនដឹកជញ្ជូនអាហារខ្នាតអន្ដរជាតិ foodpanda ពង្រីកពាណិជ្ជកម្មដល់ខេត្តកំពង់ធំហើយ

ជាមួយនឹងការវិវត្តឥតឈប់ឈរ ក្រុមហ៊ុន foodpanda នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2020 នេះ បានពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅខេត្តកំពង់ធំ ដើម្បីផ្ដល់ជូននូវបទពិសោធកុម្ម៉ង់ទិញអាហារយ៉ាងឆាប់រហ័ស និងទំនើប ។ ការបើកពង្រីកពាណិជ្ជកម្មនេះ មានការសហការពីបណ្ដាហាងអាហារ និងភេសជ្ជៈល្បីៗក្នុងខេត្តកំពង់ធំ ដូចជា Coffee Today កាហ្វេទសវត្សរ៍ទី...

អត្ថបទក្រុមហ៊ុន5 days ago

50 ចំណុចដែលបញ្ជាក់ថា Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មី ជារថយន្តមានប្រព័ន្ធសុវត្ថិភាព និង បច្ចេកវិទ្យាអស្ចារ្យលើសគេ!

រថយន្តគឺជាមធ្យោបាយធ្វើដំណើរមួយយ៉ាងសំខាន់សម្រាប់ជូនលោកអ្នកទៅដល់គោលដៅ ។ រថយន្តខ្លះមិនត្រឹមតែអាចជួយលោកអ្នកអោយដល់គោលដៅតែមួយមុខប៉ុណ្ណោះទេ វាថែមទំាងអាចប្រើប្រាស់សម្រាប់ជូយដល់ការងារអាជីវកម្ម ដំណើរកំសាន្តទៅតាមទីជិតឆ្ងាយ និងអាចជួយសម្រួលដល់ការរស់នៅរបស់អ្នកប្រើប្រាស់បានមួយផ្នែកធំផងដែរ។ ជាក់ស្តែងយើងសង្កេតឃើញថារថយន្ត Pick Up បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រើប្រាស់ និងជួយដល់អតិថិជនបានច្រើនមែនទែន។ រថយន្ត Ford Ranger Wildtrak គឺជារថយន្ត Pick Up ដែលកំពុងពេញនិយម និងលក់ដាច់បំផុតនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាអស់រយះពេលជាច្រើនឆ្នាំមកហើយ...

អត្ថបទក្រុមហ៊ុន5 days ago

អ្នកសំណាងទាំង ៩ នាក់ ដែលឈ្នះរង្វាន់ពីការឆ្លើយសំណួរស្ទង់មតិពាក់ព័ន្ធជំងឺកូវីដ ១៩ រកឃើញហើយ!

កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមហ៊ុន CMRD បានធ្វើការស្ទង់មតិមួយពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ជះឥទ្ធិពលប៉ះពាល់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដោយបានដាក់ជាសំណួរថា តើជំងឺកូវីដ ១៩ បានជះឥទ្ធិពលអ្វីខ្លះ ដល់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល របស់លោកអ្នកដូចម្តេចខ្លះ? ដើម្បីឱ្យអ្នកចូលរួមស្ទង់មតិបានឆ្លើយឈ្នះរង្វាន់ផងដែរ ។ បន្ទាប់ពីការធ្វើស្ទង់មតិបានបញ្ចប់កាលពីថ្ងៃទី...

អត្ថបទក្រុមហ៊ុន6 days ago

តោះ​! មក​មើល​ឡេ​ប​ថប់​ដែល​បំពាក់ CPU ជំនា​ន់ទី​ ១១​ ចុងក្រោយបង្អស់ ដែល​ក្រុមហ៊ុន​ ASUS នាំចូល​ក្នុងប្រទេស​កម្ពុ​ជា​

​ឡេ​ប​ថប់​របស់ ASUS ថ្មីៗ​នេះ ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​ដំណើរការ Intel Core ជំនា​ន់ទី ១១ និង​ ក្រា​ហ្វិ​ច Intel®Iris® Xe ជំនាន់​ថ្មី សម្រាប់​ឡេ​ប​ថប់​ដែល​ស្តើង ស្រាល​ និង ​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​ទទួលបាន​ប​ទ​ពិសោធ​ចុងក្រោយ​នៃ​ការច្នៃប្រឌិត និង ​កំសាន្ត​ ។...

អត្ថបទក្រុមហ៊ុន6 days ago

កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នៃ Dumex® SuperGold Kid ជំនាន់​ថ្មី​ ​ដែល​បាន​អភិវឌ្ឍ​ជាមួយ​រូបមន្ត Ezycare មាន Fibers 3 ប្រភេទ ដើម្បី​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​រំលាយ​អាហារ​សុខភាព​ល្អ​

ភ្នំពេញ ថ្ងៃទី​១៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ – Dumex® (​ឌុយ​មិច​) សូម​ណែនាំ​ជូន​ម្សៅ​ទឹកដោះគោ Dumex® SuperGold Kid ជំនាន់​ថ្មី​ដែល​បាន​អភិវឌ្ឍ​ជាមួយ​រូបមន្ត Ezycare មាន Fibers 3 ប្រភេទ ដើម្បី​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​រំលាយ​អាហារ​សុខភាព​ល្អ ​។ ​គោលដៅ​ចម្បង​របស់​ម៉ាក​ផលិតផល​នេះ គឺ​ជួយ​គាំទ្រ​ដល់​ដំណើរ​ជីវិត​អ្នក​ម្តាយ​ក្នុងការ​ចិញ្ចឹម​បុត្រ​ធីតា​ឲ្យ​លូតលាស់​...

អត្ថបទក្រុមហ៊ុន7 days ago

ជួប​ជាមួយ រ៉ូ​ហ្សា និង ខៃ ម្តងទៀត​ក្នុង​ស្នាដៃ​ដ៏​ថ្មី​សន្លាង​មួយ មាន​ចំណងជើង​ថា «ស្នេហ៍​ឆ្លង​វេលា​» (វីដេអូ)

​តើ​ទស្សនិកជន​ទាំងអស់គ្នា​មិនទាន់​ភ្លេច​តារា​សម្តែង​វ័យក្មេង ២​រូប នោះ​គឺ​កញ្ញា រ៉ូ​ហ្សា និង​លោក ខៃ ដែលជា​តួអង្គ​ឯក​ក្នុង​រឿង​ភាគ​បុរាណ​ខ្មែរ “​ទេពធីតា​ព្កុល​មាស​” មែន ឬទេ​? ​ដោយសារតែ​ទេពកោសល្យ សមត្ថភាព​ក្នុងការ​សម្តែង និង​រូប​សម្រស់​ស្រស់​សោភា អ្នក​ទាំងពីរ​ពិតជា​បាន​ឆក់យក​នូវ​បេះដូង ការគាំទ្រ​ជាច្រើន​ពី​ទស្សនិកជន ថែមទាំង​ដល់​ថ្នាក់​មាន​អ្នកគាំទ្រ​បាន​សំណូមពរ​ចង់ឃើញ​អ្នក​ទាំងពីរ​ចាប់​ដៃគូ​ជាមួយគ្នា​ម្តងទៀត​ជាច្រើន​តាមរយៈ​បណ្តាញ​សង្គម​ថែម​ទៀតផង​។​ ​នៅពេលនេះ ពេលវេលា​បានមក​ដល់​ហើយ តួឯក​ប្រុស​ស្រី​នៃ​រឿង​ភាគ​បុរាណ​ខ្មែរ ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅ​ឆ្នាំ​២០២០​នេះ...

អត្ថបទក្រុមហ៊ុន1 week ago

NEW HONDA MSX GROM ដែលយុវវ័យកំពុងទន្ទឹងរង់ចាំ ចេញលក់ជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះតទៅ

ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិត និងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការម៉ូតូចង្កឹះលេខប្រើអំប្រាយ៉ា ស៊េរីថ្មីគឺ NEW HONDA MSX GROM រចនាថ្មីទាំងស្រុងក្រោមគំនិតបែប #PLAYGROM នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ...

អត្ថបទក្រុមហ៊ុន1 week ago

អីយ៉ា​! តារា​ ៤ ​ក្រុម ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់​ពានរង្វាន់​កម្មវិធី ​«​សង្វៀន​ម្ហូប​»​ រដូវ​កាល​ទី ​១

ឆ្លងកាត់​ការប្រកួត​ចម្អិនម្ហូប​យ៉ាង​ស្វិតស្វាញ​ពី​សំណាក់​តារា​សម្តែង និង តារាចម្រៀង​អស់​ជាច្រើន​សប្តាហ៍ នៅពេលនេះ​កម្មវិធី​សង្វៀន​ម្ហូប​បាន​រកឃើញ​ក្រុម​ឆ្នើម​ចំនួន​៤​ក្រុម ត្រៀមខ្លួន​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើមយក​ទឹកប្រាក់​ ២០​ លាន​រៀល និង ពានរង្វាន់​សង្វៀន​ម្ហូប​រដូវ​កាល​ទី​ ១ ​។​ នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពោលគឺ​ថ្ងៃទី​ ១៩ ខែវិច្ឆិការ​ខាងមុខនេះ កម្មវិធី​ប្រកួតប្រជែង​ចម្អិនម្ហូប​ខ្មែរ​ដែលមាន​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា នោះ​គឺ​កម្មវិធី​«​សង្វៀន​ម្ហូប​» នឹង​ឈាន​ជើង​ចូលដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។ ក្នុងនោះ​វត្តមាន​តារាចម្រៀង...