Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 គិតយ៉ាងណា! ពេលសារភាពគេធ្វើហីៗ ដល់កាត់ចិត្តបានហើយទើបមកប្រាប់ថាស្រឡាញ់ដែរ
សង្គម ស្នេហាស្នេហ៍ហឺត

គិតយ៉ាងណា! ពេលសារភាពគេធ្វើហីៗ ដល់កាត់ចិត្តបានហើយទើបមកប្រាប់ថាស្រឡាញ់ដែរ

តុលា ២៤, ២០២០

ស្នេហាប្រៀបដូចជាខ្សែភាពយន្តមួយរឿង ។ រឿងមួយអាចត្រូវបន្ត ឬ បញ្ចប់អាស្រ័យលើអ្នកដឹកនាំរឿង ខណៈពេលដែល ស្នេហាអាចទៅមុខបានឬអត់អាស្រ័យលើចិត្ត និង បេះដូងរបស់មនុស្សម្នាក់ដែលបង្កប់ដោយអារម្មណ៍ស្រឡាញ់នរណាម្នាក់ ឬ ក៏លែងមែនអារម្មណ៍បែបនោះទៀត ។ ស្នេហាអាចអាស្រ័យលើអារម្មណ៍ ជាជាងហេតុផលអ្វីទាំងអស់ ដូចដែលគេតែងលើកឡើងថា ស្នេហាគ្មានលក្ខខណ្ឌ ស្រឡាញ់មនុស្សម្នាក់គ្មានហេតុផល ។

ចុះបើស្រឡាញ់គេខ្លាំងរហូតសម្រេចចិត្តទៅសារភាពប្រាប់នាង ប៉ុន្តែនាងបែជាធ្វើហីៗ មិនផ្តល់ចម្លើយ ហាក់បីដូចជាគេមិនចាប់អារម្មណ៍ពីអ្នក រហូតដល់ពេលមួយដែលអ្នកអាចកាត់ចិត្តពីនាងបានហើយ បែជានាងមកប្រាប់ថានាងក៏ស្រឡាញ់អ្នកវិញដែរ អុីចឹងគួរគិតយ៉ាងណា បើខំកាត់ចិត្តទំរាំបាន ?

ប្រសិនបើអ្នកស្រឡាញ់មនុស្សម្នាក់ដោយពិតប្រាកដ ស្មោះអស់ពីដួងចិត្ត អ្នកក៏មិនងាយនឹងឈប់ស្រឡាញ់រូបនាងដែរ ទោះបីជាអ្នកមិនទាន់ទទួលបានចម្លើយពីនាងក៏ដោយ ។ វាមិនអាក្រក់ទេដែលគ្រាន់តែចំណាយពេលរងចាំនាងបន្តិច ដើម្បីឱ្យនាងបានសម្រេចចិត្ត ។

យ៉ាងណាមិញ អ្នកក៏អាចសួរបេះដូងខ្លួនឯងថា តើអ្នកពិតជានៅស្រឡាញ់នាងទៀតឬទេ បន្ទាប់ពីបានឆ្លងកាត់ភាពប្រងើយបន្តើយពីនាង ឬ បន្ទាប់ពីពេលវេលាដែលធ្លាប់តែស្និតស្នាល ប្រែមកជាគ្មាននិយាយគ្នាមួយម៉ាត់ ? បើអ្នកពិតជាកាត់ចិត្តបាន ឬ ក្នុងអារម្មណ៍អ្នកលែងមាននាងទៀតហើយនោះ អាចមានន័យថា ការសារភាពរបស់អ្នកគ្រាន់តែជាការស្រឡាញ់មនុស្សស្រីម្នាក់តែមួយឆាវប៉ុណ្ណោះ ហើយអ្នកក៏នឹងឃើញអ្នកថ្មីទៀត ដែលមិនមែននាងក៏គ្មានបញ្ហា ។

ដូច្នេះ វាមិនអាស្រ័យថា តើប្រើពេលយូរប៉ុណ្ណា ដើម្បីទទួលបានចម្លើយ​យល់ព្រមពីមនុស្សដែលអ្នកស្រឡាញ់នោះទេ ប៉ុន្តែ វាអាស្រ័យថាតើអ្នកស្រឡាញ់នាងដល់កម្រិតណា ឬ តើអ្នកពិតជាស្រឡាញ់នាងពិតប្រាកដ ឬ​អត់ ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

CHARLES & KEITH សម្ពោធខូលិកសិនរដូវកាល Fall ឆ្នាំ 2023

កញ្ញា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ឈ្នះៗ ពិតប្រាកដមែន! foodpanda រកឃើញអ្នកឈ្នះរង្វាន់ប្រចាំខែដំបូងគេហើយ!

កញ្ញា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់