យូរហើយមិនដឹងសោះ! នេះជាក្បួនចាយលុយប្រចាំថ្ងៃ ៤ យ៉ាងធ្វើឱ្យសល់ប្រាក់ខែទាំងដុលៗ
ធ្លាប់គិតទេថា អ្នកខ្លះប្រាក់ខែតិចជាងយើងផង ហេតុអ្វីបានជាគេសល់ប្រាក់ខែសន្សំបានរបស់នេះ របស់នោះហូរហែរ ចំណែកយើងវិញទោះប្រាក់ឡើងប៉ុន្មានក៏មិននៅមិនសល់ថែមទាំងពេលខ្លះខ្ចីលុយគេថែមទៀត ។ តាមពិតអ្នកដែលគេសល់ប្រាក់ខែគឺគេមានផែនការចាយវាយប្រចាំថ្ងៃបែបនេះឯង៖
១.លុយសម្រាប់ចាយលើការហូបចុកប្រចាំថ្ងៃ
គេមិនមែនចេះតែនឹកឃើញចង់ញ៉ាំអីក៏ញ៉ាំព្រូសៗដោយគ្មានគិតនោះទេ ព្រោះការចំណាយលើម្ហូបអាហារនេះ គឺជាច្រកបញ្ចេញលុយធំជាងគេប្រចាំថ្ងៃបើយើងមិនចេះលៃលក ។ ដូច្នេះអ្នកត្រូវដាក់ផែនការឱ្យច្បាស់ថាមួយថ្ងៃចំណាយលើថ្លៃអាហារប៉ុន្មាន? ឧទាហរណ៍ ១ ថ្ងៃអ្នកត្រូវចំណាយតែ ២ ម៉ឺនដាច់ខាត ។ អ៊ីចឹងមានន័យថា ១ ខែអ្នកចំណាយលើថ្លៃអាហារអស់ត្រឹមតែផែនការអ្នកប៉ុណ្ណោះ លើកលែងតែមានកម្មវិធីជួបជុំដែលមិនអាចចៀសបានគឺអ្នកត្រូវចំណាយបន្ថែមទៀត ។
២.លុយសម្រាប់លម្ហែអារម្មណ៍
មិនមែនថ្ងៃចន្ទ ដល់ថ្ងៃសុក្រ គឺជាថ្ងៃដើរលេងចាយសប្បាយហូរហែរមិនគិតនោះទេ ។ បើមួយថ្ងៃបញ្ចេញលុយទៅលើថ្លៃដើរលេង មើលកុន ញ៉ាំអីតែពាសទោះមានប្រាក់ខែពាន់ដុល្លារក៏មិនសល់ដែរ ។ ដូច្នេះត្រូវចេះលៃថាពេលណាគួរចំណាយដើម្បីលម្ហែអារម្មណ៍ ដោយអ្នកដកលុយមួយផ្នែកសម្រាប់ចាយវាយប្រចាំថ្ងៃទៅលើរឿងទាំងនោះនៅថ្ងៃចុងសប្ដាហ៍ ឬ ថ្ងៃណាមួយនៃចុងខែជាដើម ។
៣.លុយសម្រាប់ចំណាយចាំបាច់
ចំណាយចាំបាច់មានន័យថា ជាការចំណាយដែលមិនអាចគេចវេស ដែលយើងត្រូវតែទូទាត់វាឱ្យដាច់ស្រេចកុំឱ្យលូកឡំ ។ បើអ្នកមិនបានដកថ្លៃចំណាយចាំបាច់ចេញនោះទេ ហើយយកមកចំណាយច្របូកច្របល់ប្រចាំថ្ងៃ ប្រាកដជារកមុខចំណាយមិនឃើញ ហើយជួនកាលអាចខ្វះលុយសម្រាប់ការចំណាយដែលសំខាន់នោះទៀត ។ ដូច្នេះពេលបើកប្រាក់ខែមកត្រូវលៃលកឱ្យហើយ សល់ប៉ុន្មានជាលុយសម្រាប់សន្សំ និងលុយសម្រាប់ចាយ ។
៥.លុយសម្រាប់ចំណាយលើសម្លៀកបំពាក់
អាចនិយាយបានជាការចាំបាច់មួយដែរ តែមិនមែនត្រូវទិញសម្លៀកបំពាក់តាមតែទំនើងចិត្តឥតលុះថ្ងៃនោះទេ ។ អ្នកត្រួវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងលើរបស់ទាំងនោះ ឧបមាថា បើអ្នកមានសំលៀកបំពាក់មិនខ្វះហើយ គ្មានហេតុផលអីត្រូវតិញដេញតាមម៉ូតនោះទេ ព្រោះយើងមិនមែនជាអ្នកសិល្បៈត្រូវឡើងឆាករហូតនោះទេ ។ កុំចេះតែដកទិញផ្ដេសផ្ដាសប្រយ័ត្នដល់ចុងខែហូបអំបិលទៅ ៕