
នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នេះ តាមក្រសួងធនធានទឹក និង ឧតុនិយម បានឱ្យដឹងថា កម្ពស់ទឹកស្ទឹងព្រែកត្នោត បានហក់ឡើងបន្តិចបើធៀបនឹងថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២០ ម្សិលមិញ។
នៅវេលាម៉ោង ៧ និង ៣០ នាទីព្រឹក ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧ មករា មានកម្រិតកម្ពស់ទឹកដូចខាងក្រោម៖
– កម្ពស់ទឹកខាងមុខទ្វារ ៥,៥៦ ម៉ែត្រ ស្រកចុះ ១,១១ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០
– កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៧៦ ម៉ែត្រ
– កម្ពស់ទឹកខាងក្រោយទ្វារ ៨,៤០ ម៉ែត្រ ។
ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានកើនឡើង ០,០២ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ ដែលមានកម្ពស់ ៥,៥៤ ម៉ែត្រនៅខាងមុខទ្វារទឹក ៕
អត្ថបទដោយ៖ ចាន់ត្រា