ឡូយណាស់! គ្រាន់តែដាក់ឈ្មោះឱ្យកូនបែបនេះសោះ បានអុីនធឺណែតប្រើ Free ១៨ ឆ្នាំ
ទារិកាមួយរូបនៅក្នុងប្រទេសស្វីស ទទួលបានការប្រើប្រាស់សេវាអុីនធឺណែត Wifi ដោយឥតគិតថ្លៃតាមតម្រូវការរបស់នាងរហូតដល់អាយុ ១៨ ឆ្នាំ។
រូបតំណាង
ការពិតទៅ កម្មវិធីផ្តល់សេវាអុីនធឺណែតលេងដោយសេរីឥតគិតថ្លៃរហូតដល់ ១៨ ឆ្នាំ នេះ គឺជាកម្មវិធីមួយរបស់ក្រុមហ៊ុនឈ្មោះ Twifi ដែលក្រុមហ៊ុនថាប្រសិនបើម្តាយឪពុកមានកូនស្រីទើបនឹងកើតដាក់ឈ្មោះ Twifia និង កូនប្រុសឈ្មោះ Twifius ដែលស្រដៀងនឹងក្រុមហ៊ុននេះ ពួកគេនឹងទទួលបានសេវាកម្មនេះឥតគិតថ្លៃ ។
យ៉ាងណាមិញ ឪពុកម្តាយរបស់ទារកខាងលើថា ពួកគេនឹងសន្សំលុយដែលសល់ពីការបង់សេវាអុីនធឺណែតនេះ ក្នុងកុងធនាគារផ្ទាល់ខ្លួនរបស់ Twifia សម្រាប់នាងប្រើប្រាស់នាពេលអនាគត ដែលវាគឺជារឿងល្អជាទីបំផុត ។
គួរបញ្ជាក់ថា ម្តាយរបស់ Twifia ថាដំបូងនាងក៏ស្ទាក់ស្ទើរចិត្តខ្លះដែរ ក្នុងការដាក់ឈ្មោះកូនបែបនេះ ប៉ុន្តែបន្ទាប់មកនាងក៏យល់ព្រម បន្ទាប់ពីគិតថាឈ្មោះនេះក៏មានអត្ថន័យល្អ ដែលមានន័័យថា ការភ្ជាប់ទំនាក់ទំនងនោះដែរ ៕