ប្រសិនបើប្រិយមិត្តបានឆ្លងកាត់ខេត្តសៀមរាប ត្រង់ចំណុច ភូមិស្ទឹងស្រុក (ប្រាសាទបាគង) មុខផ្លូវបត់ទៅកំពង់ភ្លុក ចូលតាមផ្លូវបាញ់ធ្នូ ប្រិយមិត្តនឹងបានឃើញភោជនីយដ្ឋានបែបធម្មជាតិមួយកន្លែង ហ៊ុំព័ទ្ធ ដោយដើមឈើតូចធំ ដុះអមជុំជិត នោះគឺ ដឹ ហាត់ (The Hut) ។
ដឹ ហាត់ កំពុងតែរំលេចនូវភាពលេចធ្លោថ្មីមួយ ដែលផ្លាស់ប្តូរពីភោជនីយដ្ឋានធម្មតា ទៅជាភោជនីយដ្ឋានដែលភ្ញៀវអាចជ្រើសរើសបរិយាកាសញ៉ាំអាហារដ៏មានឱជារសនៅលើក្បូន បណ្តែតទឹកស្ទឹង អមដោយរុក្ខជាតិអមសងខាងស្ទឹង បង្កើតជារូបភាពយ៉ាងស្រស់ស្អាត ព្រមទាំងមានខ្យល់អាកាសពីធម្មជាតិ បរិសុទ្ធពិតៗ ។
ក្រៅពីនោះ ដឹ ហាត់ នៅនៅមានកន្លែងថតរូបលេងស្អាតៗ ដូចជាទោងយោលលើទឹក ស្ពាន និង ទីតាំងស្អាតៗជាច្រើនទៀត ។
ដឹ ហាត់ ស័ក្ដិសមបំផុត សម្រាប់ការដើរកម្សាន្ត សម្រាកលំហែកាយតាមបែបក្រុមគ្រួសារ ឬ មិត្តភក្តិ ដែលមានលក្ខណៈស្ងប់ស្ងាត់ល្អ អាចឱ្យយើងចាកចេញឆ្ងាយពីអារម្មណ៍ទុក្ខសោកផ្សេងៗបានផងដែរ៕